ពីនេះ ពីនោះ
អ្វីទៅជា «ផលតបពពក» និង «ផលតបអាកាសធាតុ»?
× ពាក្យ «ផលតបពពក» និង «ផលតបអាកាសធាតុ» ជាពាក្យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ពាក្យនេះ ស្ថិតនៅក្នុងសទ្ទានុក្រមប្រែប្រួលអាកាសធាតុ។
«ផលតបពពក» (Cloud feedback) ផលតបអាកាសធាតុពាក់ព័ន្ធនឹងការប្រែប្រួលផ្នែកខ្លះនៃគុណភាពពពកដែលឆ្លើយតបទៅនឹងការប្រែប្រួលបរិយាកាសផ្សេងៗ។ ការស្វែងយល់អំពីផលតបពពក និងការកំណត់ទំហំនិងសញ្ញារបស់វា ទាមទារឱ្យមានការយល់ដឹង ថាតើការប្រែប្រួលអាកាសធាតុប្រហែលប៉ះពាល់ដល់វិសាលគមន៍នៃប្រភេទពពក បំណែក និងកម្ពស់គុណភាពនៃចំណាំង រស្មីរបស់វា ហើយការប៉ាន់ប្រមាណអំពីឥទ្ធិពលនៃការប្រែប្រួលទាំងនេះទៅលើលំនឹងថាមពលដែលបញ្ចេញរំភាយរស្មីរបស់ផែនដីយ៉ាងដូចម្តេច នាពេលបច្ចុប្បន្ននេះ ផលតបពពកក៏នៅតែជាប្រភពដ៏ធំមួយនៃភាពមិនប្រាកដប្រជាទៅនឹងភាពរួសនៃអាកាសធាតុដែលបានប្រមើលឃើញ
ពាក្យ «ផលតបអាកាសធាតុ» (Climate feedback) ជាដំណើរការដែលអាចបង្កើន ឬបន្ថយឥទ្ធិពលនៃកម្លាំងអាកាសធាតុ។ ផលតបដែលបង្កើនកម្ដៅដំបូងត្រូវបានហៅថា «ផលតបវិជ្ជមាន» ហើយផលតបដែលបន្ថយកម្ដៅត្រូវបានហៅថា «ផលតបអវិជ្ជមាន»។
ដកស្រង់ពីសទ្ទានុក្រមការប្រែប្រួលអាកាសធាតុ (Lexicon of Climate Change) ដែលបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន (ឆ្នាំ២០១៧)៕
© រក្សាសិទ្ធិដោយ thmeythmey.com