បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញ​ចិត្តសាស្ត្រ ប្រាប់​ពី​មូល​ហេតុដែល​មនុស្ស​មើល​ឃើញ​ខ្មោច​
23, Jul 2017 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក​វេជ្ជបណ្ឌិត ឈឹម សុធា​រ៉ា ប្រធាន​កម្មវិធី​សុខភាព​ផ្លូវចិត្ត​(TPO) មានប្រសាសន៍ថា ការបកស្រាយ​ពី​អារម្មណ៍​របស់​មនុស្ស ទៅតាម​បទពិសោធ​របស់ខ្លួន ដែល​ធ្លាប់​ឮ មាន​ជំនឿ ឬ​តាម​វប្បធម៌​របស់ខ្លួន ដោយ​យល់ថា ពិត​ជាមាន​ខ្មោច បាន​បណ្តាល​ឲ្យ​មនុស្ស​ភ័យខ្លាច ឬ​ស្រមើល​ស្រមៃ​ឃើញ​ខ្មោច​។ លោក​បញ្ជាក់ថា អារម្មណ៍​រវើរវាយ​បែបនេះ ក៏​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត​របស់​មនុស្ស​ដែរ​។​



«​មាន​បញ្ហា​ពីរ ទីមួយ ការ​ឃើញ​អ្វីមួយ ហើយ​យកមក​បកស្រាយ​ថា ជា​ខ្មោច​។ ទី​ពីរ គឺ​ការទទួលយក​អារម្មណ៍​ខុស ដូចជា​គាត់​មើលឃើញ​ខ្មោច តែ​គ្មាន​នរណា​មើលឃើញ​ទេ​»​។ នេះ​ជា​ប្រសាសន៍ វេជ្ជបណ្ឌិត​ព្យាបាល​ជំងឺផ្លូវចិត្ត លោក ឈឹម សុធា​រ៉ា ដោយ​បន្ត​ពន្យល់ថា ការ​ឃើញ​ខ្មោច គឺ​បណ្តាលមកពី​អារម្មណ៍​មនុស្ស ដែល​មក​ស្រាយ​តាម​បទពិសោធ​របស់ខ្លួន ដូចជា​ធ្លាប់​ឮ ឬ​ធ្លាប់​ឃើញ​ជាដើម​។  
 
​ដើម្បី​ជ្រាប​កាន់តែ​លម្អិត សូម​ស្តាប់​ការពន្យល់​របស់ លោក ឈឹម សុធា​រ៉ា បណ្ឌិត​ឯកទេស​ជំងឺផ្លូវចិត្ត​មកពី​អូស្ត្រាលី តាមរយៈ​កិច្ច​សម្ភាស​របស់ លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​រប​ស់​គេហទំព័រ​ថ្មីៗ ដូចតទៅ​៖         






© រក្សាសិទ្ធិដោយ thmeythmey.com