ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ពោត​បារាំង ជា​អាហារ​ដ៏​ល្អ​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​
24, Jul 2017 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​ពោត​បារាំង​កំពុង​តែមាន​ភាព​ពេញនិយម​យ៉ាងខ្លាំង​នាពេល​បច្ចុប្បន្ននេះ ហើយក៏​ត្រូវបាន​គេ​ស្គាល់​ថា ជា​អាហារ​ដ៏​អស្ចារ្យ​សម្រាប់​អ្នកមាន​ការ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ទឹកនោមផ្អែម​។ តាម​ការសិក្សា​ជាច្រើន​បា​នរក​បញ្ជាក់​យ៉ាងច្បាស់​ថា ពោត​បារាំង​មាន​សារធាតុ​ប្រឆាំងនឹង​ជំងឺ​ទឹកនោមផ្អែម និង​អាច​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ថែមទៀត​។​



​តាម​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Journal of Pharmacy & BioAllied Sciences កាលពី​ឆ្នាំ​២០១១ អ្នកស្រាវជ្រាវ​បាន​រកឃើញថា កណ្តុរ​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ត្រូវបាន​គេ​ឲ្យ​ស៊ី​ពោត​បារាំង​គ្រាម សម្បក​ពោត​បារាំង និង​គ្រាប់ពោត​បារាំង បន្ទាប់មក​គេ​ក៏​រកឃើញថា កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​គេ​ក៏​ថយចុះ ខណៈពេលដែល​កម្រិត​ជាតិ​ស្ករ​មានការ​ថយចុះ​យឺតៗ​ទៀត​ក្រោយពី​ឲ្យ​កណ្តុរ​ទាំងនោះ​ស៊ី​សារធាតុ​ចម្រាញ​ចេញពី​ពោត​បារាំង​ប្រហែល ១០​ថ្ងៃ​។​

​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​វិញ​បាន​ប្រាប់​ឲ្យ​ដឹងថា កម្រិត​ជាតិ​ស្ករ​ពួកគេ​បាន​ថយចុះ​ក្រោយពី​យក​ពោត​បារាំង​ត្រាំ​ទឹក​មួយ​យប់ ហើយ​ញ៉ាំ​ទឹក​របស់​វា​នៅ​ព្រឹក​ឡើង​។​

​ពោត​បារាំង​ត្រូវបាន​គេ​រកឃើញ​ទៀតថា ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ចំពោះ​កណ្តុរ​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ដែរ​។ វា​ជា​អាហារ​ដែលមាន​អង់​ទី​អុកស៊ីដ​ង់ និង​ជាតិ​សរសៃ​ខ្ពស់ សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​តែម្តង ដោយសារតែ​អាច​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​បាន​យ៉ាង​ល្អ​។ សមាគមន៍​ជំងឺ​បេះដូង​អាមេរិក​បាន​និយាយថា អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ទំនង​ជាមាន​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​មិនល្អ​ឡើយ​។ នៅពេល​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ឡើង​ខ្ពស់ បូករួម​នឹង​ជំងឺ​ទឹកនោមផ្អែម​ទៀត លទ្ធផល​ពិតជា​ពិបាក​ហើយ​។ ហេតុ​ដូច្នេះហើយ ទើប​អ្នកជំងឺ​ទឹកនោមផ្អែម​តម្រូវ​ឲ្យ​មាន​របប​អាហារ​ដែល​ល្អ ហើយ​អាច​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​បាន​ទៀត​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com