ជាតិ
វិទ្យាល័យអង្គរមិនដូរឈ្មោះទេ
× សៀមរាប៖ វិទ្យាល័យអង្គរមិនបានដូរឈ្មោះទេ។ ក្លោងទ្វាថ្មីនៃវិទ្យាល័យនេះ នៅតែឆ្លាក់ឈ្មោះថា "វិទ្យាល័យអង្គរ" ដោយមិនមែនឈ្មោះថ្មីដែលថ្នាក់ដឹកនាំសាលាចង់ផ្លាស់ប្តូរ "វិទ្យាល័យតេជោ ហ៊ុន សែន អង្គរ" នោះទេ។
បន្ទាប់ពីមានសារមិនគាំទ្រ ទៅលើគោលការណ៍ចង់ដូរឈ្មោះវិទ្យាល័យអង្គររួចមក ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចរក្សាឈ្មោះវិទ្យាល័យដ៏ចំណាស់មួយនេះដដែល៕
Tag:
វិទ្យាល័យអង្គរ
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com