ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ពេល​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​មាន​បញ្ហា នឹង​បង្ហាញ​ជា​អាកា​រៈទាំង​នេះ​ឲ្យ​បានដឹង​
24, Jul 2017 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រ​ពេញទី​រ៉ូ​អ៊ី​ត គឺជា​ក្រពេញ​មួយ​ដែលមាន​រាង​ដូច​មេអំបៅ ស្ថិតនៅក្នុង​បំពង់ករ ដែលមាន​នាទី​ផលិត​អ័រម៉ូន​ដ៏​សំខាន់​ក្នុងការ​រំលាយ​អាហារ និង​សកម្មភាព​របស់​ខួរក្បាល​។ អាកា​រៈ​នៃ​បញ្ហា​ក្រពេញ​មួយ​នេះ​ច្រើនតែ​មិនមាន​បង្ហាញ​អ្វី​ច្បាស់លាស់​ទេ ប៉ុន្តែ​បើសិនជា​អ្នក​សម្គាល់​ឃើញ​មាន​អាកា​រៈ​ដូចខាងក្រោម​នេះ​កើតឡើង​ជាប់​រហូត ឬ​មាន​ច្រើនជាង​មួយ យក​ល្អ​គួរតែ​យក​រឿងនេះ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ និង​សុំ​ធ្វើតេស្ត​ឈាម​ទៅ​។​



​នៅពេល​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ធ្វើ​ការមិន​បានល្អ វា​អាច​បង្ក​ជា​បញ្ហា​សុខភាព​ច្រើនណាស់ ហេតុដូច្នេះ​ហើយ​គួរតែ​ធ្វើការ​កត់សម្គាល់​អាកា​រៈ​របស់​វា​ឲ្យ​បានល្អ​ផង​ដើម្បី​ទទួលបាន​ការព្យាបាល​ទាន់ពេលវេលា​។​

១, ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការ​បន្ទោបង់​៖ ការ​ទល់លាមក​ញឹកញាប់​គឺជា​អាកា​រៈ​មួយ​ដែល​បញ្ជាក់ថា ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ធ្វើ​ការមិន​គ្រប់ ខណៈពេលដែល​រាក​ញឹកញាប់ ដោយសារតែ​ក្រពេញ​នេះ​ធ្វើការ​ច្រើនពេក​។​

២, វដ្ត​រដូវ​មានការ​ប្រែប្រួល​៖ ទាំង​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ធ្វើការ​ច្រើន​ជ្រុល និង​ធ្វើការ​តិចពេក សុទ្ធតែ​រំខាន​ដល់​វដ្ត​រដូវ​ស្ត្រី​បាន​ទាំងអស់​។​

៣, ទម្ងន់​ប្រែប្រួល​៖ ទោះបីជា​អ្នក​ញ៉ាំ​អាហារ​មាន​កាឡូរី​ទាប ខ្លាញ់​ទាប កាបូ​អ៊ី​ដ្រា​ត​ទាប​ហើយ បែរជា​ស្រក​ទម្ងន់​បានតែ​បន្តិចទៀត​នោះ អ្នក​ទំនង​ជាមាន​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​បញ្ចេញ​អ័រម៉ូន​តិចពេក​ហើយ​។​

៤, ស្បែក​ស្ងួត​៖ បើសិនជា​ស្បែក​ស្ងួត ហើយ​រមាស់ វា​អាចជា​សញ្ញា​មួយ​នៃ​ការបញ្ចេញ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​តិចពេក​។ ក្រៅពីនេះ​ស្បែក​ក៏​ងាយ​នឹង​បែក​ស្រការ ហើយ​ក្រចក​ក៏​ងាយ​ពុកផុយ​ដែរ​។​

៥, អស់កម្លាំង​៖ ការ​ដែលមាន​អារម្មណ៍​អស់កម្លាំង​ជាប់ មាន​ជាប់ទាក់ទង​នឹង​បញ្ហា​ច្រើនយ៉ាង ប៉ុន្តែ​ភាគច្រើន​គឺ​ដោយសារតែ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​បញ្ចេញ​អ័រម៉ូន​តិចពេក​។ រឿងនេះ​អាច​សម្គាល់​ដឹង​ជាពិសេស​នៅពេលដែល​អ្នក​គេ​លក់​ស្កបស្កល​ពេលយប់​ហើយ ព្រឹក​ឡើង​នៅតែមាន​អារម្មណ៍​អស់កម្លាំង​ទៀត​។​

៦, កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ឡើង​ខ្ពស់​៖ កាលណា​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ក្នុង​ឈាម​ឡើង​ខ្ពស់ ហើយ​មិន​ឆ្លើយតប​នឹង​ការហាត់​ប្រាណ របប​អាហារ ឬ​ថ្នាំ​ទៀត​នោះ ភាគច្រើន​ទាក់ទង​នឹង​ការ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ក្នុង​ឈាម​។​

៧, ឈឺសន្លាក់ និង​សាច់ដុំ​៖ ការឈឺចាប់​នៅ​សន្លាក់ និង​សាច់ដុំ​ដោយ​គ្មាន​មូលហេតុ និង​គ្មាន​ការធ្វើ​អ្វីខ្លះ​ក្លា​នោះ អាចជា​សញ្ញា​មួយ​នៃ​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ហើយ​។​

៨, ហើម​ក​៖ ករណីបែបនេះ​គឺជា​សញ្ញា​ច្បាស់លាស់​មួយ​នៃ​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ហើយ​។ ពាក្យ​ម្យ៉ាងទៀត​ដែល​យើង​ចំណាំ​ហៅ​នោះ​គឺ​ពក​ករ​។​

៩, សក់​កាន់តែ​ស្តើង​ទៅៗ​៖ សក់​កាន់តែ​ស្តើង​ទៅៗ ជាពិសេស​ចិញ្ចើម គឺជា​សញ្ញា​មួយ​នៃ​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ហើយ​៕

ផ្ដល់សិទ្ធដោយ៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com