ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា សម្រេចបានការចេញ ១០ម៉ឺន បណ្ណសន្យារ៉ាប់រង
24, Jul 2017 ,
11:23 am
រូបភាព
×
ដោយ:
ជី ដាណា
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយនៅកម្ពុជាបានប្រកាសក្នុងខែមិថុនា ២០១៧ ថា ព្រូដិនសលកម្ពុជា សម្រេចបានគោលដៅការលក់ដ៏គួរស្ញប់ស្ញែងមួយនៅកម្ពុជា គឺក្រុមហ៊ុនសម្រេចការចេញបាន ១០ម៉ឺន បណ្ណសន្យារ៉ាប់រងរួចហើយ បើគិតចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ ២០១៣ មក។
ជម្រើសនៃផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ត្រូវបានទទួលការចាប់អារម្មណ៍ខ្ពស់ពីសំណាក់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ចាប់តាំងពីអតិថិជនដែលទើបចាប់ផ្តើមរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ការអប់រំរបស់បុត្រធីតា រហូតដល់អតិថិជនមានវ័យចំណាស់ ដែលស្វែងរកការការពារហិរញ្ញវត្ថុសម្រាប់ពេលវេលាចូលនិវត្តន៍ជាដើម ។
លោក David Nutman អគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា “ជោគជ័យរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក្នុងការសម្រេចបាននូវគោលដៅដ៏គួរស្ញប់ស្ញែងនេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់បុគ្គលជាច្រើននាក់ ជាពិសេសបុគ្គលិកនិងទីប្រឹក្សាហិរញ្ញវត្ថុរបស់យើង។ យើងក៏មានភាពជាដៃគូរឹងមាំ និងជោគជ័យជាមួយធនាគារ អេស៊ីលីដា ដែលមានសាខានៅទូទាំងប្រទេស និងសេវាកម្មប្រកបដោយគុណភាព ដែលបានជួយជំរុញកំណើនការលក់បណ្ណសន្យារ៉ាប់រងរបស់យើងគួរកត់សម្គាល់។ បន្ថែមពីនេះ យើងខ្ញុំក៏សូមថ្លែងអំណរគុណជាពិសេសដល់អតិថិជនរបស់យើងគ្រប់រូប ដែលបានផ្តល់ការទុកចិត្តលើក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដើម្បីការពារអនាគតហិរញ្ញវត្ថុរបស់ពួកគាត់ ។
តាមរយៈការផ្តល់ជូនផលិតផលធានារ៉ាប់រងអាយុជីវិត ដែលបំពេញតាមតម្រូវការក្នុងការសន្សំប្រាក់ និងការពារហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា បូកផ្សំជាមួយនឹងយុទ្ធនាការអប់រំឥតស្រាកស្រាន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសេវាធានារ៉ាប់រងអាយុជីវិតនៅក្នុងទីផ្សារកម្ពុជា ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បាននិងកំពុងដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនក្នុងវិស័យធានារ៉ាប់រងអាយុជីវិតក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល ។
លោក David Nutman បានបន្ថែមទៀតថា “បន្ថែមពីការផ្តល់ជូនដល់អតិថិជនកម្ពុជា នូវការការពារ និងការធានាអនាគតហិរញ្ញវត្ថុរបស់ក្រុមគ្រួសារពួកគាត់ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក៏មានកិត្តិយសដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យធានារ៉ាប់រងអាយុជីវិត និងវិស័យហិរញ្ញវត្ថុនៅកម្ពុជាក៏ដូចជាបានចូលរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់សាធារណៈជន អំពីភាពចាំបាច់ក្នុងការរៀបចំផែនការហិរញ្ញវត្ថុរយៈពេលវែង។”
ក្រៅពីភាពជោគជ័យផ្នែកអាជីវកម្ម ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក៏បានចូលរួមចំណែកក្នុងកិច្ចផ្តួចផ្តើមអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពជាច្រើននៅក្នុងប្រទេសកម្ពុជា តាមរយៈ មូលនិធិព្រូដិនស៍ ដែលជាមូលនិធិសប្បុរសធម៌នៃក្រុមហ៊ុន ព្រូដិនសលកម្ពុជា ។
ការអប់រំជាពិសេសការអប់រំផ្នែកហិរញ្ញវត្ថុគឺជាគុណតម្លៃស្នូលរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ហើយកម្មវិធីអប់រំមូលដ្ឋានគ្រឹះហិរញ្ញវត្ថុកុមារ ហៅថា “ឆា-ឈីង” កម្មវិធីលើកកម្ពស់ការអប់រំ និងអភិវឌ្ឍកុមារតូច “អំណានដំបូង” និងគំនិតផ្តួចផ្តើមនៃគម្រោង “សាលារៀនមានសុវត្ថិភាព” ដែលក្រុមហ៊ុន ព្រូដិនសលកម្ពុជា បាននិងកំពុងអនុវត្តដោយជោគជ័យបានជះឥទ្ធិពលវិជ្ជមានដល់ជីវិតរបស់កុមារ និងយុវវ័យជាច្រើនពាន់នាក់នៅកម្ពុជា ។
បន្ថែមពីនេះ កម្មវិធីថ្នាក់តំបន់ ហៅថា កម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ មូលនិធិព្រូដិនស៍ ដែលមានតារាសម្តែងល្បីឈ្មោះលោកស្រី Michelle Yeoh ជាអគ្គរាជទូតសុឆន្ទៈនៃកម្មវិធីវិធានការសុវត្ថិភាពស្តីពីចរាចរណ៍ផ្លូវគោកបានផ្សព្វផ្សាយសារដ៏មានសារសំខាន់អំពីសុវត្ថិភាព និងសុខុមាលភាពផ្ទាល់ខ្លួន ទៅដល់ប្រជាជនកម្ពុជារាប់ម៉ឺននាក់ ។
( អត្ថបទពាណិជ្ជកម្ម )
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
1 សប្តាហ៍
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
4 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
2 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម