អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Huawei ចូលរួម​លើកកម្ពស់ វេទិកា តស៊ូ​មតិ និង វោហា​សព្ទ​ឆ្នើម The Perspectives Cambodia
24, Jul 2017 , 11:58 am        
រូបភាព
​ព្រឹត្តិការណ៍​ប្រកួត​តស៊ូ​មតិ​និង​វោហា​សព្ទ​ឆ្នើម ”The Perspectives Cambodia” ថ្នាក់ជាតិ បាន​ប្រព្រឹត្តឡើង នៅ​ថ្ងៃ សៅរ៍ ទី​២២ កក្កដា ឆ្នាំ ២០១៧ ពី​ម៉ោង ៨ ព្រឹក ដល់ ៦ :៣០​នាទី​ល្ងាច នៅ​វិទ្យាស្ថាន បច្ចេកទេស​កម្ពុជា​។ ក្នុងនោះ​ម្ចាស់​ជ័យលាភី លេខ​១ សម្រាប់​ការតស៊ូ​មតិ The Perspectives Cambodia នឹង​ទទួលបាន មេដាយមាស​, ថវិកា​សរុប ១០ លាន​រៀល និង ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី ទំនើប គឺ Huawei P10 ម្នាក់​មួយគ្រឿង​។ ចំណែកឯ ម្ចាស់​ជ័យលាភី វោហា​សព្ទ​ឆ្នើម​វិញ នឹង​ទទួលបាន​មេដាយមាស ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​បំផុត​របស់ Huawei គឺ Huawei Y7 Prime មួយគ្រឿង និង​ថវិកា​មួយចំនួន​។

​កម្មវិធី “The Perspectives Cambodia” នេះ គឺជា វេទិកា សង្គម​ថ្មី​មួយ ដែល​អនុញ្ញាតិ ឲ្យ យុវជន​ខ្មែរ សម្តែង​មតិ​ប្រកបដោយ​ការគិតគូរ និង​សេចក្តីថ្លៃថ្នូរ​។ ក្រុម តស៊ូ​មតិ​ចំនួន​៤ ក្រុម​ចុងក្រោយ (​ក្រុម យុវ​គុណវុឌ្ឍិ ក្រុមយុវជន​សាមគ្គី ក្រុម​បញ្ញវន្ត​ជំនាន់​ថ្មី និង ក្រុម​ទឹកអម្រឹត​) ដែល​បាន​ឆ្លងកាត់ ការប្រកួត​ជម្រុះ ដ៏​ស្វិតស្វាញ​កន្លងមក នឹង​ឡើងមក​ប្រកួត​ថ្ងៃ​ចុងក្រោយ ដើម្បី​កំណត់ថា ក្រុម​ណា​ជា ជើងឯក​សម្តែង​មតិ​ឆ្នើម នៃ​កម្មវិធី The Perspectives Cambodia ឆ្នាំ ២០១៧ នេះ​។​ទន្ទឹមនឹង​ការប្រកួត​ស៊ូ​មតិ​នេះ បេក្ខជន បេ​ក្ខ​នារី ចំនួន ៦ រូប ដែល​ត្រូវបាន​គេ​ស្គាល់ និង​ជ្រើសរើស ជា​អ្នកមាន​ថ្វីមាត់​ពូកែ ក្នុងការ​សម្តែង​វោហា​សព្ទ​ជា​សាធារណៈ ក៏បាន​ឡើងមក​ប្រកួត​ដណ្តើមយក ជើងឯក​វោហា​សព្ទ​ឆ្នើម នៃ​វេទិកា The Perspectives Cambodia ផងដែរ​។



The Perspectives Cambodia បានទទួល ការគាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ជា​គ្នា​នេះដែរ កម្មវិធី​នេះ អាច​ដំណើរការ​ទៅ បាន​យ៉ាង​ល្អ ដោយ​ទទួល ការ​ឩ​ប​ត្ថ​ម្ភ​ធំ​ពី​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​បច្ចេកវិទ្យា និង​ទូរ​គម​នា​គម​ន៏ (ITC) Huawei និង​ស្ថាប័ន នានា​ជាច្រើន​ទៀត​។

​លោក Ni Kai អគ្គនាយករង ផ្នែក​លក់ របស់​ក្រុមហ៊ុន Huawei កម្ពុជា បានឱ្យដឹងថា ក្នុងនាម​ជា​ក្រុមហ៊ុន​សាជីវកម្ម ក្រុមហ៊ុន Huawei មាន​ទំនួល​ខុសត្រូវ និង បាន​ប្តេជ្ញាចិត្ត​ដើម្បី ប្រតិ​ប​ត្ដិ​ការ យូរអង្វែង​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន Huawei ផ្តោតលើ​ការអភិវឌ្ឍ ទេពកោសល្យ យុវជន​ក្នុងស្រុក អាស្រ័យហេតុនេះ ទើប Huawei ចូលរួម​គាំទ្រ The Perspectives Cambodia ដើម្បី​លើកទឹកចិត្ត​យុវជន​ឱ្យ​«​បើកចំហ​ព្រំដែន រួច​នាំមក​នូវ​ប្រាជ្ញា​រួមគ្នា ឆ្ពោះទៅកាន់ របើក​គំហើញ​ថ្មី និង ការអភិវឌ្ឍន៍ នាពេល​អនាគត​»​។ តាមរយៈ​នេះ Huawei សូម​អរគុណ​ចំពោះ​ការគាំទ្រ នូវ​ផលិតផល​របស់​យើង  ជិត ៣០ ឆ្នាំ ដែល​បាន​ជំរុញ​ឲ្យ ក្រុមហ៊ុន Huawei រីកចម្រើន​ធំធាត់​ដូច​សព្វថ្ងៃ​។​



​ដើម្បី​ឲ្យ វេទិកា តស៊ូ​មតិ​និង​វោហា​សព្ទ​ឆ្នើម នៃ​កម្មវិធី “The Perspectives Cambodia” កាន់តែ រស់​រវើក ក្រុមហ៊ុន ស្មា​ត​ហ្វូ​ន​របស់ Huawei បានធ្វើ​ការផ្សាយ​ផ្ទាល់​លើ​គេហទំព័រ ហ្វេ​ស​បុក Huawei Mobile (https://www.facebook.com/huaweimobilekh/) ដែល​អ្នកលេង​ហ្វេ​ស​បុក​អាច នឹងចូលរួម ខម​មិន ទស្ស​ទាយ​ថា តើ​ក្រុម​ណា​ដែល​នឹង​ទទួលបាន​ជ័យលាភី ពី​កម្មវិធី “The Perspectives Cambodia” ។ ក្រុមហ៊ុន Android Smartphone Huawei នឹង​ជ្រើសរើស​ចម្លើយ​ដែល​ត្រឹមត្រូវ​ទាំងអស់ យកមក​ធ្វើការ​ចាប់ឆ្នោត​ផ្តល់​សំណាង រង្វាន់​ទី​១ នាឡិការ​សុខភាព Huawei B 0 តម្លៃ ៦០ ដុល្លារ រង្វាន់​ទី​២ Bluetooth Speaker តម្លៃ​៣០ ដុល្លារ និង រង្វាន់​ទី​៣ អាវយឺត Huawei ចំនួន​ពីរ​។ ក្រៅពីនេះ ក្រុមហ៊ុន Huawei កម្ពុជា បាន​ផ្តល់នូវ សេវាកម្ម សម្អាត​ទូរស័ព្ទ និង Update Software ដល់  លោក អ្នកគ្រូ និង​សិស្ស និស្សិត​ទាំងអស់ ដោយ​ឥតគិតថ្លៃ ។



​ក្រោម​ការជជែក វែកញែក បង្ហាញ​សមត្ថភាព រៀងៗ​ខ្លួន យ៉ាង​ស្វិតស្វាញ ដើម្បី​ដណ្តើមយក​ជ័យលាភី អស់​ពេល​យ៉ាងច្រើន​ម៉ោង​រួចមក គណៈកម្មការ​ដាក់ពិន្ទុ អ​ព្យា​ក្រឹត្យ ឥត​លម្អៀង បានបង្ហាញ ជើងឯក រឺ ម្ចាស់​ជ័យលាភី នៃ វេទិកា​តស៊ូ​មតិ និង វោហា​សព្ទ​ឆ្នើម The Perspectives Cambodia ប្រចាំឆ្នាំ ២០១៧​។

​លោក លី រតនា ជា​អ្នកតំណាង​ឲ្យ​ក្រុម យុវ​គុណវុឌ្ឍិ ម្ចាស់​ជ័យលាភី វេទិកា​តស៊ូ​មតិ​របស់ The Perspectives Cambodia បានបង្ហាញ​ចំណាប់អារម្មណ៍​របស់ខ្លួន​ថា​៖ “​ខ្ញុំ​មាន​អារម្មណ៍​សប្បាយរីករាយ យ៉ាងខ្លាំង នៅពេលដែល​ក្រុម​នាង​ខ្ញុំ អាច​រួម​កម្លាំង ប្រាជ្ញា កម្លាំងកាយ ចិត្ត តែមួយ ដើម្បី ដណ្តើមយក​ជ័យលាភី​ថ្ងៃនេះ​។ ខ្ញុំបាទ​សូម​អរគុណ ចំពោះ អ្នករៀបចំ​កម្មវិធី The Perspectives Cambodia និង​ម្ចាស់​ឩ​ត្ថ​ម្ភ ហើយ​សង្ឃឹម និង​ជឿជាក់ថា នឹងមាន​កម្មវិធី វេទិកា​តស៊ូ​មតិ​របស់ The Perspectives Cambodia ជា​បន្តបន្ទាប់​នាពេលខាងមុខ​”​។



​ចំណែក ឯក ម្ចាស់​ពាន់រង្វាន់ វោហា​សព្ទ​ឆ្នើម នៃ​កម្មវិធី The Perspectives Cambodia កញ្ញា រិ​ទ្ធ សានី​តា ដែល​បាន​លើកយក​ប្រធានបទ “​ស្នេហា និង​ការសិក្សា តើ​គួរ​ជ្រើសរើស​មួយណា រឺ យក​ទាំងពីរ​តែម្តង​” បាន​ឲ្យ​ដឹង​៖ “​ខ្ញុំ​ពិតជា​រំភើប​ណាស់ ទី​ផុត​ខ្ញុំ​អាចធ្វើ​បាន​! បើ​យើង​ចង់​ឈ្នះ ត្រូវមាន​ទំនុកចិត្ត​លើក​ខ្លួនឯង និង ហ្វឹកហាត់​អោយបាន​ល្អ ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការប្រកួត​”​។

​គួរ​បញ្ជាក់ថា កម្មវិធី The Perspectives Cambodia ត្រូវបាន​បញ្ចប់ទៅ​យ៉ាង​រលូន ក្រោម កម្រង​ថតរូប​អនុស្សាវរីយ៍ នឹង​ផ្តល់​ពានរង្វាន់​ដល់​ម្ចាស់​ជ័យលាភី តស៊ូ​មតិ និង​វោហា​សព្ទ​ឆ្នើម និង​រង្វាន់​លួង​ចិត្ត​សម្រាប់​ក្រុម និង​អ្នក​ពុំ​បានទទួល​ជ័យលាភី​។

​សម្រាប់​ព័ត៌មាន​អំពី​ផលិតផល​ថ្មីៗ Huawei
​ក្រុមហ៊ុន Huawei គឺជា​ក្រុមហ៊ុន ដែល​យកចិត្តទុកដាក់​ចំពោះ​សន្តិសុខ សុវត្ថិភាព និង ឯកជន​ភាព របស់​អតិថិជន ជាពិសេស មានបំណង​ចង់​ឲ្យ​មនុស្ស​ជំនាន់​ថ្មី យល់ដឹង មានចំណេះដឹង និង​ដេញ​ទាន់សម័យ​បច្ចេកវិជ្ជា​ថ្មី និង​ការច្នៃប្រឌិត​ថ្មី ពី Huawei​។  ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Huawei  P10  ជាមួយ​ជំនាន់​ថ្មី​នៃ​បច្ចេកវិទ្យា កាមេរ៉ា​ភ្លោះ Leica ត្រូវបាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ថា ជា​ស្មា​ត​ហ្វូ​ន​ល្អ​ដាច់​គេ ដែលមាន​សមត្ថភាព​ថ​ត​រូប​បាន​យ៉ាង​ស្រស់ស្អាត មិន​នៅទីណា ពេលណា រហូត​ទទួលបាន​ពាន់រង្វាន់ ស្មា​ត​ហ្វូ​ន​ថតរូប​បាន​ស្អាត​ដាច់​គេ​របស់ TIPA Award 2017​។ ចាប់តាំងពី​ខែ ឩ​សភាព មកទល់ពេលនេះ ស្មា​ត​ហ្វូ​ន Huawei  P10 ទទួលបាន​ការគាំទ្រ​ខ្លាំង នៅ​កម្ពុជា​។

​បច្ចុប្បន្ន ស្មា​ត​ហ្វូ​ន Huawei ដែល​កំពុង​លក់ដាច់​ខ្លាំង រួមមាន Huawei P10 (610$), Huawei P10 Plus (690$), Huawei Mate9 (687$), Huawei P9 (469$) និង Huawei P9 Plus (579$), Huawei GR5 2017 Standard Version (269$) និង GR5 2017 Premium Version (329$), P9 Lite (229$), Y6 II (149$), Y5 II 3G (115$), Y5 II 4G (125$), Y3 II 3G (79$), Y3 II 4G (89$), ថេប​ប្លេ​ត Huawei M3 (349$) និង ថេប​ប្លេ​ត T1 7 អ៊ី​ញ (139$, 1GB RAM / 16GB ROM), និង T1 7 អ៊ី​ញ (99$, 1GB RAM / 8GB ROM)​។​

Huawei មាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិ​វ​ឌ្ឈ​ន៍​ចំនួន ១៦ កន្លែង  មជ្ឈមណ្ឌល​ស្រាវជ្រាវ និង អភិ​វ​ឌ្ឈ​ន៍​បច្ចេកវិទ្យា​ថ្មីៗ ចំនួន ២៨​កន្លែង នៅ​ប្រទេស​អាល្លឺម៉ង់ ស៊ុយអែត អាមេរិក បារាំង អ៊ីតាលី រុស្ស៊ី ឥណ្ឌា និង​ចិន ហើយ​ក៏មាន​រោងចក្រ​ដ៍​ធំ​ផ្ទាល់ខ្លួន​នៅ​ប្រទេស​ចិន ដែលមាន​បុគ្គលិក​ដល់​ទៅ ១៧ ម៉ឺន​នាក់ ។ ផលិតផល និង​សេវាកម្ម​របស់​ក្រុមហ៊ុន Huawei ពង្រីក​ដល់​ជាង ១៧០ ប្រទេស កំពុង​បម្រើ​មួយ​ភាគបី​នៃ​ចំនួន​ប្រជាជន​សរុប​ក្នុង​ពិភពលោក​។ នៅ​ពាក់កណ្ដាល​ឆ្នាំ ២០១៦ ការនាំចេញ​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Huawei បាន​ជាប់​លំដាប់ថ្នាក់​លេខ ៣ នៅលើ ពិភពលោក​។  Huawei គឺជា​ក្រុមហ៊ុន​ដែល​ពិភពលោក​ទទួលស្គាល់ និង​ឱ្យ​តម្លៃ​លើ​ម៉ាក​សញ្ញា​ដ៏​ធំ​មួយ​ក្នុងចំណោម​ម៉ាក​សញ្ញា​ធំៗ​ទាំង ៥០ ម៉ាក នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ក្រុមហ៊ុន Interbrand គឺមាន​អតិថិជន​រហូតដល់ ១៣៨ លាន​នាក់ ស្មើនឹង ៧,៨ ភាគរយ នៃ​ចំនួន​ប្រជាជន​ទាំងអស់ លើ​ពិភពលោក​។ 

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com