រថយន្ត
Microsoft សហការជាមួយ Baidu ដើម្បីពង្រីកបច្ចេកវិទ្យាលើរថយន្តស្វ័យប្រវត្តិ
× ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft និងក្រុមហ៊ុន Baidu ដែលគេហៅជាទូទៅថា «Goolge ចិន» កាលពីពេលថ្មីៗកន្លងមកនេះ បា នប្រកាសពីកិច្ចសហប្រតិបត្តិការរបស់ខ្លួនលើការពង្រីកបច្ចេកវិទ្យាសម្រាប់រថយន្តដែលបើកបរដោយស្វ័យប្រវត្តិនៅក្នុងប្រ ទេសចិន។
Azure គឺជាកម្មវិធី Cloud Computing ដែល Microsoft នឹងបំពាក់ដល់ក្រុមហ៊ុនរុករកចិន Baidu សម្រាប់ការគ្រប់គ្រង និងប្រតិបត្តិទិន្និន័យនៅកន្លែងរួមមួយ។ តាមគម្រោងនៃកិច្ចសហប្រតិបត្តិការ Microsoft ត្រូវប្រតិបត្តិការផ្ទាល់ជាមួយកម្មវិធី «Apollo» ដែលដាក់ដាក់ដំណើរដោយ Baidu កាលពីខែមេសាកន្លងមក។
ក្រុមហ៊ុន Baidu បានដាក់ដំណើរការកម្មវិធី «Apollo» ដើម្បីឆ្លើយនឹងតម្រូវការរបស់ឧស្សហកម្មរថយន្តធំ ជាពិសេសលើដំណើរគ្រប់គ្រងប្រភេទរថយន្តស្វ័យប្រវតិ្ត។ មុនមានទំនាក់ទំនងជាមួយ Microsoft សេវាកម្មគ្រប់គ្រងប្រព័ន្ធរថយន្តស្វ័យប្រវត្តិរបស់ក្រុម Search ចិន Baidu ទទួលបានកិច្ចសហប្រតិបត្តិការពីសំណាក់ក្រុមហ៊ុនជាង៥០ទៅហើយ ដែលក្នុងនោះមាន Ford, Bosch, Continental, Nvidia និង Intel ជាដើម។
ជំហាននៃកិច្ចសហប្រតិបត្តិការជាមួយ Microsoft នឹងធ្វើឲ្យ Baidu កាន់តែបោះជំហានទៅមុខក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗលើពិភពលោក លើដំណើរការគ្រប់គ្រងរថយន្តដែលគ្មានមនុស្សបើក ដែលបានដាក់ដំណើរការសាកល្បងនៅក្នុងប្រទេសចិនជាលើកដំបូង កាលពីឆ្នាំ២០១៥ មក។
ជំហានដំបូង ក្រុមហ៊ុនទាំងពីរនឹងផ្តោតទៅលើរថយន្តស្វ័យប្រវត្តិនៅក្នុងទឹកដីចិន មុននឹងពង្រីកបន្តទៅកាន់ទីផ្សារពិភពលោក។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ លោក Kevin Dallas អនុប្រធានក្រុមហ៊ុន Microsoft បានមើលឃើញពីសក្តានុពលខ្ពស់នាពេលអនាគតចំពោះកិច្ចសហប្រតិបត្តិការជាមួយដៃគូចិនរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com