ជាតិ
សុវត្តិភាព ចរាចរណ៍
មនុស្សជិត១ពាន់នាក់ស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល៦ខែឆ្នាំ២០១៧
× ភ្នំពេញ៖ មនុស្សជិត១ពាន់ បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងរយៈពេល៦ខែឆ្នាំ២០១៧។ នេះបើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា។
របាយការណ៍បានឲ្យដឹងថា ៦ខែក្នុងឆ្នាំ២០១៧នេះ គឺមានគ្រោះថ្នាក់ចរាចរណ៍ចំនួន១,៩០៧លើក ដែលបណ្ដាលឲ្យមនុស្ស៩៣១នាក់ស្លាប់ និងរងរបួសចំនួន ៣,០០៦នាក់ ។ របាយការណ៍បន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានថយចុះ៧លើក ប៉ុន្តែចំនួនមនុស្សស្លាប់ បានកើនឡើង៦នាក់ ខណៈអ្នករបួសថយចុះ១២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦។
របាយការណ៍ខាងលើ បានសរសេរថា មូលហេតុនៃការថយចុះគ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីការរឹតបន្តឹងច្បាប់ចរាចរណ៍ និងការចូលរួមអនុវត្តពីពលរដ្ឋនៅក្នុងសង្គម។ បន្ថែមពីនេះ ការរឹតបន្តឹងផ្នែកត្រួតពិនិត្យយានយន្តបានសរុប១១០,២៩៨ និងផាកពិន័យបាន៣៩,៥៦៥គ្រឿង ក៏ជាមូលហេតុធ្វើឲ្យមានការថយចុះចំនួនគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕
Tag:
ចរាចរណ៍
របាយការណ៍
© រក្សាសិទ្ធិដោយ thmeythmey.com