ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហេតុអ្វី​បានជា​បុរស​មាន​ភាព​ទំពែក​ក្បាល​ខ្ពស់​ម្លេះ​?
01, Jun 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាព​ទំពែក​ក្បាល​របស់​មនុស្ស​ប្រុស ភាគច្រើន​កើតឡើង​ដោយសារតែ​ហ្សែ​ន ឬ​ធ្លាប់មាន​ប្រវត្តិ​គ្រួសារ​ទំពែក​ក្បាល​ដែរ​។ តាម​ការស្រាវជ្រាវ​បាន​រកឃើញថា បុរស​ដែល​ទំពែក​ក្បាល​ច្រើនតែ​ទាក់ទង​នឹង​អ័រម៉ូន​ភេទ​ប្រុស Androgen ដែល​វា​មាន​នាទី​យ៉ាងច្រើន​ចំពោះ​រាងកាយ ហើយ​ក្នុងនោះ​ក៏​ជួយ​សម្រួល​ដល់​ការ​ដុះ​សក់​ដែរ​។​



​សក់​មួយ​សរសៃៗ​លើ​ក្បាល​គឺមាន​វដ្ត​នៃ​ការលូតលាស់​របស់​វា​។ ចំពោះ​បុរស​ដែល​ទំពែក​ក្បាល​វិញ វដ្ត​លូតលាស់​របស់​សក់​ចាប់ផ្តើម​ចុះខ្សោយ ហើយ​គល់​រោម​ក៏​រួម​ស្វិត ដែលជា​ហេតុ​នាំ​ឲ្យ​វា​ដុះ​កាន់តែខ្លាំង និង​ស្តើង​ទៅៗ​។ ដូច្នេះ ការលូតលាស់​សក់​ថ្មី​គឺ​មិនអាច​កើតឡើង​ឡើយ​។​

​បុរស​ទំពែក​ក្បាល​ដោយសារតែ​កត្តា​ដំណរ​ពូជ​ច្រើនតែ​មិនមាន​បញ្ហា​ជំងឺ​នៅ​ពីក្រោយ​ឡើយ​។ ប៉ុន្តែ​ពេលខ្លះ ការ​ទំពែក​នេះ​មាន​មូលហេតុ​កាន់តែ​ធ្ងន់ធ្ងរ​ទៀត​ដូចជា មហារីក ការប្រើ​ថ្នាំ ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត និង​ការប្រើ​ថ្នាំ​សរសៃ​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើសិន​ជាការ​ជ្រុះ​សក់​របស់​អ្នក​កើតឡើង​ក្រោយពី​លេបថ្នាំ​ណាមួយ ឬ​ពេល​វា​មាន​ជាប់ទាក់ទង​នឹង​បញ្ហា​សុខភាព​អ្វី​ផ្សេង​។​
​ភាព​ទំពែក​ក្បាល​របស់​បុរស​អាច​ចាប់ផ្តើម​តាំងពី​បុរស​នៅ​ជា​យុវវ័យ​នៅឡើយ ប៉ុន្តែ​វា​កើត​ឡើងជា​ញឹកញាប់​លើ​បុរស​វ័យ​កណ្តាល និង​អាយុ​កាន់តែច្រើន​។​

​ទោះបីជា​យ៉ាងណាក៏ដោយ គេ​មិនទាន់​រកឃើញ​នូវ​វិធី​បង្ការ​ការ​ទំពែក​ក្បាល​លើ​បុរស​នៅឡើយ​ទេ​។ តាម​ទ្រឹស្តី​បាន​ឲ្យ​ដឹងថា ស្ត្រេ​ស​ប្រហែលជា​ធ្វើ​ឲ្យ​សក់​ជ្រុះ​កាន់តែច្រើន​។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​សក់​ជ្រុះ គួរតែ​កាត់បន្ថយ​ស្ត្រេ​ស តាមរយៈ​ការធ្វើសកម្មភាព​បន្ធូរ​អារម្មណ៍​ដូចជា ការដើរ ស្តាប់​ចម្រៀង និង​រីករាយ​ពេលវេលា​ដែល​ស្ងៀមស្ងាត់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com