ជាតិ
ភាសា​ចាម និង​ម៉ា​ឡេ ជា​ភាសា​ពីរ​ផ្សេងគ្នា​តែ​ស្ថិតក្នុង​អំបូរ​តែមួយ​
29, Jul 2017 , 10:20 am        
រូបភាព
លោក ឡឹប កើ អ្នកស្រាវជ្រាវភាសា និងអក្សរចាម។ រូបថត៖ អ៊ីសា រ៉ហានី
លោក ឡឹប កើ អ្នកស្រាវជ្រាវភាសា និងអក្សរចាម។ រូបថត៖ អ៊ីសា រ៉ហានី
​ភ្នំពេញ​៖ ភាសា​ចាម និង​ភាសា​ម៉ា​ឡេ ត្រូវបាន​គេ​យល់ច្រឡំ​ថា​ជា​ភាសា​តែមួយ​។ តាមពិតទៅ ភាសា​ទាំងពីរ​នេះ​ដាច់ដោយឡែក​ពីគ្នា មានន័យថា ភាសា​ចាម និង​ភាសា​ម៉ា​ឡេ ជា​ភាសា​ពីរ​ផ្សេងគ្នា​។ យ៉ាងណាក្តី អ្នកស្រាវជ្រាវ​ផ្នែក​ភាសា​បាន​អះអាងថា ទោះពីជា​ភាសា​ពីរ​ផ្សេងគ្នា​ក្តី តែ​ភាសា​ចាម និង​ម៉ា​ឡេ ស្ថិតក្នុង​អំបូរ​អូ​ស្តូ​នេ​ស៊ី​។​



​ដោយសារ​កត្តា​នេះហើយ ទើប​ធ្វើ​ឲ្យ​ការប្រើប្រាស់​ពាក្យ​ខ្លះ​នៃ​ភាសា​ចាម និង​ម៉ា​ឡេ មាន​សូរសំឡេង​ដូចគ្នា ឬ​ប្រើពាក្យ​តែមួយ​។ ក្នុងន័យនេះ លោក ឡឹប កើ អ្នកស្រាវជ្រាវ​ផ្នែក​ភាសា​ចាម​បាន​ពន្យល់ថា  មាន​ភាសា​ផ្សេងទៀត​ក៏​ស្ថិតក្នុង​អំបូរ​តែមួយ​នេះដែរ នោះ​គឺ​ភាសា​ជ្វា ហើយ​ការប្រើប្រាស់ មាន​ពាក្យ​ខ្លះ​ដូចគ្នា​ផងដែរ​។​

​សូម​ស្តាប់​ការពន្យល់​របស់លោក ឡឹប កើ ក្នុង​ប​ឋ​កថា​ស្តីពី ស្ថានភាព​បច្ចុប្បន្ន​នៃ​ភាសា​ចាម ដែល​រៀបចំ​ធ្វើ​នៅ​ពុទ្ធសាសនបណ្ឌិត្យ នៅ​ថ្ងៃទី​២៧ កក្កដា ឆ្នាំ​២០១៧





© រក្សាសិទ្ធិដោយ thmeythmey.com