ពីនេះ ពីនោះ
ព័ត៍មានសុខភាព
៥​ចំណុច អាច​កែប្រែ​អាកា​រៈគេង​មិន​លក់​របស់​អ្នក
04, Dec 2021 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
អាកា​រៈគេង​មិន​លក់​នេះ មនុស្ស​ភាគច្រើន តែងតែ​ប្រឈមមុខ​។ ដូចនេះ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​នៃ​ការកែប្រែ​អាកា​រៈ​នេះ​។



តើ​មាន​អ្វី​ខ្លះទៅ​?

1.    បរិស្ថាន​នៅ​ជុំវិញខ្លួន​អ្នក​ពិតជា​សំខាន់​ណាស់​ចំពោះ​ដំណេក​របស់​អ្នក​។ ដូចនេះ អ្នក​គួរតែ​គេង​ក្នុង​បន្ទប់​ដែល​ងងឹត និង​ស្ងប់ស្ងាត់ ទើប​អ្នក​អាច​គេង​លក់​ស្រួល​។​

2.    នៅមុន​ពេលដែល​អ្នក​ចូល​គេង អ្នក​មិនគួរ​លេង​ទូរស័ព្ទ ឬ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ផ្សេងៗ​ទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់ នៅពេលដែល​អ្នកលេង​ចាប់​ពីមួយ​ម៉ោង​ឡើងទៅ​។

3.    មុន​គេង​ចំនួន​ពីមួយ​ម៉ោង ទៅ​ពីរ​ម៉ោង អ្នក​មិនគួរ​ងូតទឹក​ក្តៅ​ទេ ព្រោះ​វា​អាច​កាត់បន្ថយ​អត្រា​នៃ​ការ​គេង​លក់​របស់​អ្នក​បាន​។​

4.    នៅមុន​ពេលដែល​អ្នក​គេង អ្នក​មិនគួរ​ញ៉ាំ​ឆ្អែត​ពេក ហើយក៏​មិនគួរ​ឃ្លាន​ពេក​ដែរ ព្រោះ​វា​សុទ្ធតែ​អាចធ្វើ​ឲ្យ​អ្នក​ពិបាក​ក្នុងការ​គេង​បាន​។​

5.    នៅពេលដែល​អ្នក​គេង​ថ្ងៃត្រង់ អ្នក​គួរតែ​គេង​ត្រឹម​១០ ទៅ​២០​នាទី​បាន​ហើយ​។ នៅពេលដែល​អ្នក​គេង​យូរពេក វា​នឹងធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់​ឡើយ​នៅពេល​យប់​៕

​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh​


© រក្សាសិទ្ធិដោយ thmeythmey.com