ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផលវិបាក​ដែល​អ្នក​មិន​ធ្លាប់​ដឹង​អំពី ជំងឺ​លើស​សម្ពាធ​ឈាម​មិនបាន​ព្យាបាល​
19, Jun 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្ពាធ​ឈាម​ត្រូវបាន​កំណត់ដោយ​ចំនួន​ឈាម​ដែល​ច្របាច់​ចេញពី​បេះដូង និង​កម្លាំង​ឈាម​ដែល​ខ្ទប់​នឹង​ជញ្ជាំង​សរសៃឈាម​។ ជំងឺ​លើស​សម្ពាធ​ឈាម​កើតឡើង​នៅពេលដែល​លំហូរ​ឈាម​ក្នុង​សរសៃឈាម​មាន​កម្លាំង​ខ្ទប់​ខ្ពស់​។ ថ្វីបើ​រឿងនេះ​កើត​ឡើងជា​ញឹកញាប់​ក៏ដោយ តែ​មិនគួរណា​ប្រ​ងើយ​កន្តើយ​ឡើយ​។ ជំងឺ​លើស​សម្ពាធ​ឈាម​ក៏​ធ្វើ​ឲ្យ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង​ដែរ​។​



​រោគសញ្ញា​ជំងឺ​លើស​សម្ពាធ​ឈាម​មានដូចជា​៖
•    ឈឺក្បាល​
•    ពិបាក​ដកដង្ហើម​
•    ឈាម​ច្រមុះ​
•    ឈឺទ្រូង​
•    មាន​បញ្ហា​ក្នុងការ​មើលឃើញ​
•    វិលមុខ​

​ភាគច្រើន​រោគសញ្ញា​ទាំងនេះ​មិន​បង្ហាញ​ឲ្យ​ដឹង​ឡើយ​លុះត្រាតែ​សម្ពាធ​ឈាម​ស្ថិតក្នុង​កម្រិត​មួយ​ខ្ពស់​ខ្លាំង​។ យក​ល្អ​គួរតែ​ពិនិត្យ​សម្ពាធ​ឈាម​ជា​ទៀងទាត់​ដើម្បី​ប្រាកដថា សម្ពាធ​នោះ​ស្ថិតក្នុង​លក្ខណៈ​មួយ​ធម្មតា​។​

​ក្នុងករណី​ដែល​ជំងឺ​លើស​សម្ពាធ​ឈាម​មិនបាន​ព្យាបាល និង​គ្រប់គ្រង​ល្អ​នោះ វា​អាចធ្វើ​ឲ្យ​ខូច​ដល់​សរសៃឈាម និង​សរីរាង្គ​ផ្សេងៗ​ទៀត​ដូចជា​បេះដូង និង​ខួរក្បាល​។​

​ផលវិបាក​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​ចំពោះ​មនុស្ស​ធំ និង​កូនក្មេង​មានដូចជា​៖
•    គាំងបេះដូង​
•    ដាច់​សរសៃឈាម​ខួរក្បាល​
•    រីក​ប៉ោង​សរសៃឈាម​ក្នុង​ខួរក្បាល​
•    ខ្សោយបេះដូង​
•    ខ្សោយតម្រងនោម​
•    បាត់បង់​គំហើញ​
•    ពិបាក​គិត ឬ​មាន​បញ្ហា​ក្នុងការ​ចងចាំ​

​បើសិនជា​អ្នកមាន​ផ្ទៃពោះ​វិញ ផលវិបាក​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​អាចមាន​ដូចជា​៖
•    ត្រៀម​ក្រឡាភ្លើង​
•    ក្រឡាភ្លើង​
•    កូន​កើត​មិន​គ្រប់​ខែ​
•    កូន​កើត​មិន​គ្រប់​ទម្ងន់​
•    របើក​សុក​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com