ជាតិ
ជប៉ុន នឹង​ផ្តល់​ថវិកា​ប្រមាណ ២៤៤​លាន​ដុល្លារ ដល់​កម្ពុជា​
03, Aug 2017 , 9:30 am        
រូបភាព
សម្តេច ហ៊ុន សែន ធ្វើជាអធិបតីក្នុងពិធីទទួល​ជំនួយពីជប៉ុនកាលពីខែមីនា ឆ្នាំ ២០១៧
សម្តេច ហ៊ុន សែន ធ្វើជាអធិបតីក្នុងពិធីទទួល​ជំនួយពីជប៉ុនកាលពីខែមីនា ឆ្នាំ ២០១៧
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន នឹង​ផ្តល់​ជំនួយឥតសំណង​ប្រមាណ ២៤៤​លាន​ដុល្លារ ដល់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អនុវត្ត​លើ​គម្រោង​ចំនួន​ពីរ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស​កម្ពុ​ជា​។



​សេចក្តីជូនដំណឹង​រប​ស់​ក្រសួងការបរទេស បាន​ឲ្យ​ដឹងថា ការផ្តល់​ថវិកា​ប្រមាណ ២៤៤​លាន​ដុល្លារ​នេះ នឹង​ធ្វើឡើង​ក្នុងអំឡុង​ដែល​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២0១៧​។ សេចក្តីជូនដំណឹង បាន​បញ្ជាក់ថា ក្នុងអំឡុង​នៃ​ទស្សនកិច្ច សម្តេច ហ៊ុន សែន នឹងមាន​ជំនួប​កំពូល​ជាមួយ​លោក ស៊ីន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន ហើយនឹង​ប្រកាស​រួមគ្នា ក្រោយ​នាយករដ្ឋមន្ត្រី​ទាំងពីរ ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​ពីរ ស្តីពី​ជំនួយឥតសំណង​។ 

​បើតាម​សេចក្តីជូនដំណឹង​ដដែល ឯកសារ​ទាំងពីរ ដែល​នឹងត្រូវ​ចុះហត្ថលេខា​នោះ គឺ​ទីមួយ ការចុះហត្ថលេខា លើ​ការ​ផ្តល់ជំនួយ​ប្រមាណ ៣៥​លាន​ដុល្លារ ដើម្បី​អនុវត្ត «​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​ការការពារ​ទឹកជំនន់​ក្នុង​រាជធានី​ភ្នំពេញ ក្នុងតំណាក់កាល​ទី​បួន​» ហើយ​ទី​ពីរ គឺ​ការចុះហត្ថលេខា លើ​ការផ្តល់​ថវិកា​ប្រមាណ ២0៩​លាន​ដុល្លារ សម្រាប់ «​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​កុងតឺន័រ​ថ្មី​របស់​កំពុងផែ​ស្វយ័ត​ក្រុងព្រះសីហនុ​»៕


Tag:
 ​ជប៉ុន​
  ផ្តល់​ថវិកា​
  ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com