ជាតិ
លោក ឃឹម ប៊ុនសុង បន្តកាន់តំណែងជាអភិបាលខេត្តសៀមរាប មួយអាណត្តិទៀត
× សៀមរាប៖ លោក ឃឹម ប៊ុនសុង នៅតែបន្តតំណែងជាគណៈអភិបាលខេត្តសៀមរាប សម្រាប់អាណត្តិទី២ ។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ នៅថ្ងៃទី២ សីហា ឆ្នាំ២០១៧ ។
ក្នុងព្រះរាជក្រឹត្យ លោក ឃឹម ប៊ុនសុង ដែលមានឋានន្តរស័ក្កិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ត្រូវបានតែងតាំងក្នុងតួនាទីដដែល សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។
គួរបញ្ជាក់ថា លោក ឃឹម ប៊ុនសុង ដែលឡើងតួនាទីជាអភិបាលខេត្តសៀមរាបពីឆ្នាំ២០១៣មក នឹងត្រូវផុតអាណត្តិនៅចុងឆ្នាំ២០១៧នេះ។ ប៉ុន្តែការតែងតាំងខាងលើនេះ នឹងអាចឲ្យលោកបន្តកាន់តួនាទីជាអភិបាលខេត្តសៀមរាប ក្នុងមួយអាណត្តិបន្ថែមទៀត៕
Tag:
ឃឹម ប៊ុងសុង
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com