ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
រថយន្ត
Star Auto៖ជ្រើសរើសរោងជាងថែទាំ និងជួសជុលរថយន្តត្រឹមត្រូវ ដូចនាំគ្រួសារលោកអ្នកឲ្យរីករាយ និងសុវត្ថិភាព
25, Mar 2019 ,
8:19 pm
រូបភាព
×
ដោយ:
ថ្មីៗ
បច្ចុប្បន្ន ម្ចាស់រថយន្តប្រឈមនឹងការពិបាក ក្នុងការជ្រើសរើសយានដ្ឋានជួសជុលរថយន្ត។ ពួកគាត់មិនដឹងថាត្រូវទៅកន្លែងណា? រោងជាងជួសជុលរបស់ Star Auto បានបង្កើតឡើងស្របទៅតាមស្តង់ដារសកលរបស់ក្រុមហ៊ុន Mercedes-Benz (MB) ដោយមានបំពាក់នូវម៉ាស៊ីនកុំព្យូទ័រសម្រាប់ត្រួតពិនិត្យរថយន្ត ឧបករណ៍ជួសជុលដែលតម្រូវដោយក្រុមហ៊ុន MB គ្រឿងបន្លាស់ថ្មីពិតប្រាកដ រួមទាំងអ្នកបច្ចេកទេសដែលទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវពីក្រុមហ៊ុន Mercedes-Benz។ រោងជួសជុលរបស់ Star Auto អាចជួសជុលបានគ្រប់ប្រភេទនៃបញ្ហា ជាមួយនឹងតម្លៃថោកសមរម្យ។ ជ្រើសរើស កន្លែងថែទាំ និងជួសជុលរថយន្តបានត្រឹមត្រូវ គឺប្រៀបដូចនឹងការជ្រើសរើសឲ្យគ្រួសាររបស់លោកអ្នករីករាយ ទទួលបានបទពិសោធន៍ក្នុងការធ្វើដំណើរប្រកបដោយគុណភាព សុវត្ថិភាព។
បច្ចុប្បន្ន ម្ចាស់រថយន្តប្រឈមនឹងការពិបាក ក្នុងការជ្រើសរើសយានដ្ឋានជួសជុលរថយន្ត។ ពួកគាត់មិនដឹងថាត្រូវទៅកន្លែងណា? ជាទូទៅ ការសម្រេចចិត្តជ្រើសរើសយានដ្ឋាន ឬរោងជាងជួសជុល ត្រូវបានធ្វើឡើងជាញឹកញាប់នៅលើ «តម្លៃ»។ តើអ្នកចង់ជួសជុលរថយន្តអស់ប្រាក់តិច ឬចង់ជួសជុលវាឲ្យត្រូវចំកន្លែងពីអ្នកជំនាញត្រឹមត្រូវ? នេះគឺជាការសម្រចចិត្តដ៏លំបាក សម្រាប់មនុស្សជាច្រើន។
រោងជួសជុលត្រឹមត្រូវរបស់ Star Auto ត្រូវបានបង្កើតឡើងស្របទៅតាមស្តង់ដារសាកលរបស់ក្រុមហ៊ុន Mercedes-Benz (MB) ដូចគ្នាទៅនឹងឯបរទេសតែម្តង ដោយមានបំពាក់នូវម៉ាស៊ីនកុំព្យូទ័រសម្រាប់ត្រួតពិនិត្យរថយន្ត ឧបករណ៍ជួសជុលដែលត្រូវបានតម្រូវដោយក្រុមហ៊ុន MB ការប្រើប្រាស់គ្រឿងបន្លាស់ថ្មីពិតប្រាកដរបស់ក្រុមហ៊ុន MB ព្រមទាំងមានអ្នកបច្ចេកទេសជាច្រើន ដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវពីក្រុមហ៊ុន Mercedes-Benz។
នៅពេលដែល Star Auto ប្រាប់ទៅម្ចាស់រថយន្តថា ពួកគាត់អាចជួសជុលអ្វីក៏បាន អាស្រ័យលើកំហូចនៃរថយន្តនីមួយៗ ព្រោះរោងជាងរបស់ Star Auto អាចជួសជុលបានគ្រប់ប្រភេទនៃបញ្ហា។ ប៉ុន្តែការឆ្លើយតបដំបូងរបស់ម្ចាស់រថយន្តគឺ «ប្រហែលជាជាថ្លៃណាស់ហើយ! អត់ទៅទេ»។ តាមពិតទៅគោលការណ៍របស់ក្រុមហ៊ុន Star Auto គឺតែងតែផ្តល់ឲ្យអតិថិជន ត្រួតពិនិត្យមើលការវាយតម្លៃលម្អិតសិន មុនពេលចាប់ផ្តើមធ្វើការជួសជុល ព្រោះក្រុមអ្នកជំនាញរបស់យើង គាត់អាចឆែកដឹងពីបញ្ហាទាំងអស់។ តារាងតម្លៃនៃការជួសជុល ត្រូវបានផ្តល់ឲ្យអតិថិជនដោយមិនគិតថ្លៃ។ គ្រាន់តែសាកសួរ ឬយកមកពិនិត្យសិនសោះ គឺវាមិនមានអស់ប្រាក់នោះឡើយ ដូច្នេះហើយបានជាយើង លើកទឹកចិត្តឲ្យម្ចាស់រថយន្ត ប្រៀបធៀបតម្លៃនៃការជួសជុល និងគុណភាព ក៏ដូចជាវិជ្ជាជីវៈរបស់យើង ទៅនឹងកន្លែងណាមួយ ដែលអតិថិជនគិតថា គេជួសជុលបាន ហើយថោក។
ម្ចាស់រថយន្ត Mercedes-Benz ទាំងឡាយ គួរតែយករថយន្តរបស់ខ្លួនមកចុះឈ្មោះជាមួយនឹងក្រុមហ៊ុន Star Auto។ ប្រសិនជាក្រុមហ៊ុន Mercedes-Benz តម្រូវឲ្យប្រមូលរថយន្តដែលបានលក់ចេញហើយ យកទៅពិនិត្យបច្ចេកទេសឡើងវិញ នោះយើងអាចទាក់ទងជាមួយម្ចាស់រថយន្តទាំងនោះបាន ដោយឲ្យពួកគាត់ទទួលបានការជួសជុលរថយន្តដោយឥតគិតថ្លៃ។ គោលដៅរបស់យើង មិនមែនជួសជុលរថយន្តតែម្តងប៉ុណ្ណោះនោះទេ។ គោលដៅរបស់យើង គឺត្រូវថែទាំ និងជួសជុលរថយន្តឲ្យបានត្រឹមត្រូវ ដើម្បីឲ្យម្ចាស់រថយន្ត និងគ្រួសាររបស់ពួកគាត់រីករាយ ទទួលយកបទពិសោធន៍ក្នុងការធ្វើដំណើរប្រកបដោយគុណភាព សុវត្ថិភាព និងផាសុកភាពនៅថ្ងៃនេះ និងនៅថ្ងៃស្អែក។
នៅមុនពេលបោះឆ្នោត ការជាវរថយន្តមិនមានកំណើនគួរឲ្យកត់សម្គាល់នោះទេ។ ក៏ប៉ុន្តែបន្ទាប់ពីការបោះឆ្នោតរួចរាល់ ក្រុមហ៊ុន Star Auto បានលក់រថយន្តចេញ បានច្រើនគ្រឿងជាងមុន។ នៅពេលនេះ ទោះបីជាស្ថិតក្នុងអំឡុងពេលឈប់សម្រាក់ ឬរដូវក្តៅយ៉ាងណាក្តី អតិថិជនដែលអញ្ជើញចូលមកអគារតាំងបង្ហាញរថយន្ត និងរោងជាងជួសជុលរបស់ក្រុមហ៊ុនយើង នៅតែមានចំនួនច្រើន និងបន្តកើនឡើងជាដដែល។ យើងនៅតែមានសង្ឃឹមមុតមាំថា ឧស្សាហកម្មរថយន្ត នឹងនៅតែបន្តរីកធំធាត់ និងអភិវឌ្ឍ។ ក្រុមហ៊ុន Star Auto បានវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើរយៈពេលវែង ហើយយើងមានឆន្ទៈ ដើម្បីអភិវឌ្ឍប្រកបដោយភាពអត់ធ្មត់ទៅលើទីផ្សារ ក៏ដូចជាក្រុមបុគ្គលិកផ្នែកលក់ និងផ្នែកសេវាកម្មក្រោយការលក់របស់យើង និងដល់អតិថិជនទូទៅរបស់យើង។
នៅ Mercedes-Benz យើងតែងតែនិយាយថា «ភាពល្អផ្តាច់គេ ឬក៏គ្មានអ្វីសោះ» ហើយយើងធ្វើការ ឲ្យល្អផ្តាច់គេជារៀងរាល់ថ្ងៃ។ យោបល់របស់យើងសម្រាប់បណ្តាម្ចាស់យានយន្ត គឺគួរតែធ្វើការថែទាំរថយន្តដោយមានការត្រួតពិនិត្យពីអ្នកជំនាញឲ្យបានត្រឹមត្រូវ។ មធ្យោបាយដែលល្អបំផុតដើម្បីចៀសវាងការជួសជុលដែលមិនចាំបាច់ ហើយខាតពេល គឺការពិនិត្យថែទាំឲ្យបានទៀងទាត់ ហើយត្រឹមត្រូវ។ ការថែទាំរថយន្ត មិនមែនគ្រាន់តែប្តូរប្រេងម៉ាស៊ីន ឬលាងសម្អាតប៉ុណ្ណោះនោះទេ ប៉ុន្តែត្រូវមើលលើការថែទាំសម្បកកង់ ផ្លិតទឹក (ដៃជូតកញ្ចក់) ហ្វ្រាំង ប្រេងប្រអប់លេខ និងប្រេងហ្វ្រាំង គួរតែត្រូវបានត្រួតពិនិត្យ និងប្តូរឲ្យបានទៀងទាត់ផងដែរ។ ភ្លើងសញ្ញា និងចង្កៀង ក៏គួរតែត្រូវបានត្រួតពិនិត្យ ដើម្បីចៀសនូវហានិភ័យផ្សេងៗផង។
ការចំណាយប្រាក់បន្តិចបន្តួច ទៅលើការថែទាំរថយន្តឲ្យបានទៀងទាត់ អាចជួយសន្សំសំចៃប្រាក់បានច្រើន ហើយក៏ជាមធ្យោបាយមួយ ក្នុងការធានាឲ្យបានថា រថយន្តរបស់យើង ពិតជាមានសុវត្ថិភាពក្នុងការបើកបរថែមទៀតផង។ ទង្វើរបៀបនេះ ប្រៀបដូចជាការមានវេជ្ជបណ្ឌិតប្រចាំគ្រួសារដូច្នេះដែរ ជម្រើសល្អបំផុត គឺការស្វែងរកកន្លែងជួសជុលរថយន្តល្អមួយ ដែលអាចជឿទុកចិត្ត ក្នុងការថែរក្សារថយន្តរបស់អ្នក ឲ្យរត់បានយ៉ាងល្អ គ្មានការបារម្ភនឹងគ្រោះថ្នាក់ ដែលអាចកើតមានឡើង ដោយការធ្វេសប្រហែសជាយថាហេតុ។
ប្រសិនជាអ្នកមានរថយន្តជជុះ ឬរថយន្តដែលមិនត្រឹមត្រូវតាមស្តង់ដារ យើងសូមណែនាំឲ្យលោកអ្នក យករថយន្តទៅចុះបញ្ចីរថយន្តជាមួយនឹងអ្នកលក់ស្របច្បាប់។ រថយន្តទំនើបៗ មានប្រព័ន្ធអេឡិចត្រូនិកច្រើន និងបណ្តាញអគ្គិសនីក៏ច្រើនជាងមុន ហើយក៏មានប្រព័ន្ធកាន់តែស្មុគស្មាញផងដែរ។ ប្រសិនជាក្រុមហ៊ុនដើម ជូនដំណឹងពីការប្រមូលយករថយន្តមកវិញ នោះក្រុមហ៊ុនអាំចទាក់ទងទៅអតិថិជនងាយស្រួល ហើយនេះជាផ្នែកមួយនៃការចូលរួមចំណែកទទួលខុសត្រូវរបស់ក្រុមហ៊ុនដើមដែរ។ សូមចង់ចាំថា ការប្រមូលយករថយន្តមកពិនិត្យឡើងវិញ នឹងផ្តល់ការពិនិត្យ ឬប្តូរគ្រឿងបន្លាស់ ដោយមិនមានគិតថ្លៃអ្វីឡើយ។ ដូច្នេះ ហេតុអ្វីបានជាម្ចាស់រថយន្តនៅស្ទាក់ស្ទើរ បើវាទាក់ទងនឹងសុវត្ថិភាពនៃរថយន្តរបស់ខ្លួន ពិសេសសុវត្ថិភាពរបស់ខ្លួននោះ។ ក្រុមហ៊ុនដើមគេណែនាំដោយឲ្យយករថយន្តចូលវិញហើយ នៅស្ងៀមធ្វើអីទៀត គួរតែប្រញាប់ទៅចុះឈ្មោះឲ្យបានមុនគេ ព្រោះគេអត់យកលុយទេ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
Star Auto
រថយន្ត
Mercedes-Benz
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
13 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម