ជាតិ
រថយន្ត
ក្រុមហ៊ុនមែកសឺដែស សហការជាមួយសារព័ត៌មានថ្មីៗ និងFresh News ស្វែងរកកំណប់ទេសចរណ៍នៅទូទាំងកម្ពុជា
× ក្រុមហ៊ុនស្តារអូតូ ខេមបូឌា សហការជាមួយសារព័ត៌មានថ្មីៗ និង Fresh news បង្កើតកម្មវិធីទេសចរណ៍មួយឈ្មោះថា«មែកសឺដែស និងកំណប់អាថ៌កំបាំង»។ កម្មវិធីទេសចរណ៍នេះ ចាប់ផ្តើមនៅថ្ងៃទី១៦ និងទី១៧ ខែសីហាខាងមុខ ដោយក្រុមការងារនឹងធ្វើដំណើរទៅកាន់រមណីដ្ឋានទេសចរណ៍ធម្មជាតិ អូរសោម និងទៅទស្សនាសិប្បកម្មស្រាទំពាំងព្រៃ ដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ភាគខាងលិចប្រទេសកម្ពជា។
ក្រុមហ៊ុនស្តារអូតូ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល ចែកចាយរថយន្ត មើស៊ីឌីសបិនស៍(Mercedes-Benz) បានសហការជាមួយសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងសារព័ត៌មាន Fresh news បង្កើតកម្មវិធីមួយឈ្មោះថា «មែកសឺដែស និងកំណប់អាថ៌កំបាំង»។ ជាកម្មវិធីទេសចរណ៍ទៅកាន់តំបន់ទេសចរណ៍នានានៅទូទាំង២៥ រាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជា។
លោក ឃុន ចាន់ថា នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុនស្តារអូតូខេមបូឌា បានបញ្ជាក់ពីមូលហេតុដែលក្រុមហ៊ុនស្តារអូតូបង្កើតកម្មវិធីនេះឡើង គឺដើម្បីចូលរួមកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ស្វែងរក និងគាស់កកាយតំបន់ទេសចរណ៍ដែលគេមិនសូវស្គាល់ តំបន់ទេសចរណ៍សក្តានុពលដែលត្រូវគេមើលរំលង និងពង្រីកសក្តានុពលតំបន់ទេសចរណ៍ដែលមានស្រាប់ឲ្យកាន់តែមានសកម្មភាពរស់រវើក។
លោក ចាន់ថា បញ្ជាក់ដូច្នេះថា៖« ឥឡូវឲ្យតែគេគិតពីការធ្វើដំណើរកម្សាន្តនៅថ្ងៃចុងសប្តាហ៍ ឬពិធីបុណ្យនានា ភាគច្រើនគេគិតទៅខេត្តកំពង់សោម និងសៀមរាប បន្ទាប់មកគឺកែប និងកំពត។ បើមិនអីចឹងគេគិតទៅដើរលេងនៅក្រៅប្រទេស ដូចទៅសិង្ហបុរី ថៃ វៀតណាម ទៅអាមេរិក អឺរ៉ុបជាដើម។ អីចឹងបើមានកន្លែងលេងកម្សាន្តច្រើន គ្មានអ្នកណាចង់ទៅលេងក្រៅស្រុកទេ»។
នៅពេលដែលមានលំហូរទេសចរណ៍ខ្មែរ ទៅក្រៅស្រុកកាន់តែច្រើន នោះលំហូរសាច់ប្រាក់ទៅក្រៅប្រទេសកាន់តែច្រើនដែរ ដូច្នេះហើយកម្មវិធីល្អមែនទែន ក្រៅពីកាត់បន្ថយលំហូរសាច់ប្រាក់ពីវិស័យទេសចរណ៍ទៅក្រៅប្រទេសហើយ ក៏ជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋខ្មែរកាន់តែល្អប្រសើរ និងបានបង្ហាញពីសក្តានុពលវិស័យទេសចរណ៍នៅតាមបណ្តាខេត្តនីមួយៗរបស់កម្ពុជាផងដែរ។
ក្រុមហ៊ុនស្តាអូតូ ក៏មានបំណងចូលរួមក្នុងយុទ្ធនាការ«ទាំងអស់គ្នាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់ និងដើម្បីបង្កើនជីវភាពប្រជាពលរដ្ឋដែលរស់នៅ និងប្រកបរបរនៅក្នុងតំបន់ទេសចរណ៍អាថ៌កំបាំងទាំងនោះ។ លោក ឃុន ចាន់ថា បន្ថែមទៀតថា គោលបំណងមួយទៀតនៃកម្មវិធីនេះ គឺជាជំរុញឲ្យថ្នាក់ដឹកខេត្ត អាជ្ញាធរមូលដ្ឋាន និងអ្នកផ្តល់សេវាកម្មទេសចរណ៍ ចេះប្រើប្រាស់សក្តានុពលទេសចរណ៍នៅដែនដីរបស់ខ្លួនឲ្យអស់លទ្ធភាព ចេះប្រកួតប្រជែងគ្នាលើការពង្រឹកគុណភាពនៃការផ្តល់សេវាទេសចរណ៍ ដើម្បីទាក់ចិត្តភ្ញៀវឲ្យទៅទស្សនាម្តងហើយ ម្តងទៀត។
សូមជម្រាបថាកម្មវិធី«មែកសឺដែស និងកំណប់អាថ៌កំបាំង» នឹងចាប់ផ្តើមនៅថ្ងៃទី១៦ និងទី១៧ ខែសីហា។ ខេត្តពោធិ៍សាត់ ដែលស្ថិតនៅភាគខាងលិចប្រទេសកម្ពុជា ចម្ងាយប្រមាណ២០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញជាគោលដៅដំបូងគេរបស់កម្មវិធីយើង។
ក្រុមការងារក្រុមហ៊ុន ស្តាអូតូ សារព័ត៌មានថ្មីៗ និង Fresh News នឹងនាំលោកអ្នកឲ្យបានស្គាល់ រមណីយដ្ឋានទេសចរណ៍់ធម្មជាតិ អូរសោម ដែលអ្នកទេសចរណ៍អ្នកទស្សនាសត្វក្រពើស និងសិប្បកម្មស្រាទំពាំងបាយជូរព្រៃដែលបេះពីភ្នំក្រវាញ។ យើងក៏នាំលោកអ្នកទៅភ្លក់ម្ហូបពីដើមក្រវាញផងដែរ។ ដូច្នេះសូមរង់ចាំទស្សនាការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សារព័ត៌មានថ្មីៗ ពីដំណើរកម្សាន្តទេសចរណ៍នេះ ជាមួយយើងទាំងអស់គ្នា នៅថ្ងៃទី១៦ និងទី១៧ ខែសីហាខាងមុខនេះ៕
Tag:
ទេសចរណ៍
Mercedes-Benz
© រក្សាសិទ្ធិដោយ thmeythmey.com