ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
លោកព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន ស្តាយដែលបានផ្ទះថ្មី ចំពេលខ្លួនចាស់ពេក
10, Aug 2017 ,
7:19 pm
រូបភាព
×
ដោយ:
រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ និងភរិយា បានធ្វើពិធីឡើងផ្ទះ និងប្រគល់ផ្ទះជូនលោក ព្រឹទ្ធភរិម្យ ប្រាជ្ញ ឈួន អ្នកចាប៉ីដងវែងដ៏ល្បីល្បាញនៅកម្ពុជា កាលពីថ្ងៃទី ៩ ខែសីហា។ លោកតា ប្រាជ្ញ ឈួន អរគុណលោករដ្ឋមន្ត្រីយ៉ាងខ្លាំង ក៏ប៉ុន្តែលោកព្រឹទ្ធាចារ្យ ក៏ស្តាយខ្លះដែរ ដែលរូបលោកតា បានផ្ទះល្អចំពេលដែលខ្លួនចាស់ពេក។
« ខ្ញុំគ្រាន់តែជាអ្នកចាប៉ី ហើយបានរដ្ឋមន្ត្រីធ្វើផ្ទះឲ្យ ខ្ញុំពិតជាត្រេកអរ និងអរគុណលោករដ្ឋមន្ត្រីណាស់»។ នេះជាវាចាររបស់លោកព្រឹទ្ធភិរម្យ
ប្រាជ្ញ ឈួន
បន្ទាប់ពីទទួលបានផ្ទះថ្មថ្មី ដែលលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ ធ្វើជូន។ តែយ៉ាងណា អ្នកចាប៉ីដ៏ល្បីពេញស្រុកខ្មែររូបនេះ បរិយាយប្រាប់សារព័ត៌មានថ្មីៗថា លោកតា មិនសូវជាសប្បាយចិត្តខ្លាំងពេកទេ និងស្តាយខ្លះដែរ ដោយសារតែផ្ទះថ្មីនេះ លោកទទួលបានចំពេលខ្លួនជរាទៅហើយ។
អ្នកប្រាជ្ញចាប៉ីដងវែងរូបនេះ រៀបរាប់យ៉ាងនេះថា៖« អារម្មណ៍អរដែរ តែដូចជាមិនសប្បាយខ្លាំងប៉ុន្មានទេ ពេលបានផ្ទះល្អក្នុងពេលនេះ ព្រោះខ្ញុំជរាទៅហើយ។ យមរាជតថ្លៃរហូត។ សុខភាពឥឡូវនេះ សូន្យតែម្តង។ ខ្ញុំមិនដឹងជាសប្បាយប៉ុណ្ណាទេ បើបានផ្ទះថ្មីបែបនេះ កាលពីខ្ញុំមិនទាន់ចាស់ខ្លាំង ដូចជាកាលខ្ញុំនៅអាយុ ៦០ ឬ ៧០ ឆ្នាំ នោះ»។ ក៏ប៉ុន្តែលោកតា
ប្រាជ្ញ ឈួន ដែលមានវ័យ ៨១ ហើយនោះ
ក៏សរសើរនូវសន្តានចិត្តរបស់លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដែរ។ « គាត់( លោក ខៀវ កាញារីទ្ធ) ជារដ្ឋមន្ត្រី ធ្វើដំណើរមកដល់ផ្ទះខ្ញុំ ហើយខ្វល់ខ្វាយពីអ្នកចាប៉ីដូចខ្ញុំនេះ គឺសន្តានចិត្តល្អ ដ៏កម្រមានណាស់។ ជូនពរឲ្យលោករដ្ឋមន្ត្រីមានសុខភាពល្អ និងបំពេញការងារជូនប្រទេសជាតិ ប្រជាពលរដ្ឋ បានជោគជ័យ និងប្រជាជនស្រឡាញ់រាប់អានច្រើន»។ នេះជាការរៀបរាប់ និងសារជូនពរបន្ថែមរបស់អ្នកចាប៉ីខាងលើ។
សូមបញ្ជាក់ថា ផ្ទះថ្មថ្មី ដែលលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ និងភរិយា ធ្វើជូនលោកតា ប្រាជ្ញ ឈួន មានទទឹង ៥ ម៉ែត្រ និងបណ្តោយ ៧ ម៉ែត្រ ស្ថិតក្នុងភូមិសម៉ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។ ផ្ទះនេះ ចំណាយថវិកាអស់ជិត ១ ម៉ឺនដុល្លារ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ប្រាជ្ញ ឈួន
ខៀវ កាញារីទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
40 វិនាទី
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម