ជាតិ
ភ្លៀវ​នឹង​បន្ត​ធ្លាក់​រាយប៉ាយ​នៅ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​១២​ខែសីហា​នេះ​!
12, Aug 2017 , 2:30 pm        
រូបភាព
ដោយ:
​ជ្រលង​សម្ពាធ​ទាប​កំពុងមាន​ឥទ្ធិពល​លើ​កម្ពុជា​។ ហើយ​នៅ​ថ្ងៃទី​១៣ ឬ​ថ្ងៃទី​១៤  ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) នឹង​កើតឡើង​នៅលើ​អាង​ទន្លេមេគង្គ​លើ​។ បាតុភូត​ទាំងពីរ​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​១២​ខែសីហា​។​



​ការ​ព្យ​ករ​ប្រចាំ​សប្ដាហ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​គិត​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៨​ខែសីហា បាន​ឲ្យ​ដឹងថា តំបន់​ទំនាប​កណ្ដាល​ភាគ​ខាងកើត នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​បង្គួរ​ទៅ​ច្រើន​។ រីឯ​តំបន់​ទំនាប​កណ្ដាល​ភាគ​កណ្ដាល និង​ភាគ​ពាយ័ព្យ នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​បង្គួរ​។

​ចំណែក​តំបន់​ខ្ពង់រាប​ឯណោះ​វិញ ការ​ព្យាករ​បង្ហាញថា ភ្លៀវ​នឹង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​បង្គួរ​នៅ​តំបន់​ខ្ពង់រាប​ភាគ​ឦសាន​។ ដោយឡែក​នៅ​តំបន់​មាត់សមុទ្រ នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​។

​ក្រសួង​បាន​គូសបញ្ជាក់ថា ពិនិត្យ​ជារួម ចាប់ពី​ពាក់កណ្ដាល​ខែសីហា​នេះ​តទៅ របាយ​ទឹកភ្លៀង​នឹង​បន្ត​ធ្លាក់​ល្អប្រសើរ​ឡើងវិញ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស បន្ទាប់ពី​កូន​រដូវប្រាំង​បាន​កន្លងផុតទៅ​៕


© រក្សាសិទ្ធិដោយ thmeythmey.com