បទយកការណ៍ / បទសម្ភាសន៍
ជាប់​បាក់​ឌុប​ហើយ ត្រូវ​រៀន​មុខវិជ្ជា​ដែល​យើង​ស្រឡាញ់ និង​ពូកែ ទើប​មិន​ស្តាយក្រោយ​
12, Aug 2017 , 8:19 pm        
រូបភាព
ដោយ:
​កញ្ញា ម៉ម ជូ​លី​ណា និស្សិត​ជាប់​អាហារូបករណ៍ Fulbright បាន​ឆ្លៀត​ផ្តល់​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ អំពី​ការជ្រើសរើស​មុខវិជ្ជា​សិក្សា​របស់​សិស្ស​ក្រោយ​បញ្ចប់​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ មុននឹង​នាង​ធ្វើដំណើរ​ទៅ​សិក្សា​ថ្នាក់អនុបណ្ឌិត​នៅ​អាមេរិក​រយៈពេល ២ ឆ្នាំ នៅ​ថ្ងៃទី ១៣ ខែសីហា​។ ជូ​លី​ណា ដែល​សាស្ត្រាចារ្យ​ផ្នែក​ភាសា​អង់គ្លេស​នៅ​វិទ្យាស្ថាន​ភាសាបរទេស​ផង​នោះ ផ្តល់​គំនិត​ថា ដើម្បី​ឲ្យ​ការសិក្សា​មាន​លទ្ធផល​ល្អ និង​មិន​ស្តាយក្រោយ សិស្ស​ត្រូវ​រៀន​មុខវិជ្ជា ដែល​ខ្លួន​ស្រឡាញ់​ផង និង​ពូកែ​ផង ពោលគឺ​មិនអាច​រៀន​អ្វីដែល​ខ្លូន​ស្រឡាញ់ តែ​មិន​ពូកែ ឬ​រៀន​មុខវិជ្ជា​ដែល​ខ្លួន​ពូកែ តែ​មិន​ស្រឡាញ់ នោះទេ​។



​ខាងក្រោម​នេះ ជា​បទ​សម្ភាស​រវាង​លោក ជា ធី​រិ​ទ្ធ ជាមួយ​កញ្ញា ម៉ម ជូ​លី​ណា ក្រោយពី​កញ្ញា​ចែករំលែក​ពីបទ​ពិសោធ​នៃ​ការទទួលបាន​អាហារូបករណ៍​នៅ​អាមេរិក ដល់​សិស្ស​និស្សិត ប្រមាណ ៥០ នាក់  ដែល​រៀបចំ​ដោយ មជ្ឈមណ្ឌល​ប្រឡង Authorized Test Center នៃ​វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ កាលពីពេល​ថ្មីៗ​នេះ​។














Tag:
 ម៉ម ជូ​លី​ណា​
  Fulbright
© រក្សាសិទ្ធិដោយ thmeythmey.com