ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ក្រសួងទេសចរណ៍រៀបការប្រកួតប្រជែងគម្រោងប្លង់ស្ថាបត្យកម្មផ្នែកខាងក្នុងនៃផ្ទះស្នាក់កម្ពុជា
12, Aug 2017 ,
10:39 pm
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងទេសចរណ៍
×
ដោយ:
គណៈកម្មការជាតិវាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា កាលពី ខែកុម្ភៈ ឆ្នាំ១០៧ បានរៀបចំការវាយតម្លៃ និងជ្រើសរើសជ័យលាភីការប្រកួតប្រជែងគម្រោងប្លង់ស្ថាបត្យកម្មផ្នែកខាងក្នុងនៃផ្ទះស្នាក់កម្ពុជា។ ការប្រគួតប្រជែងនេះ ចំពោះនិស្សិតនៅតាមសាកលវិទ្យាល័យ និងវិទ្យាស្ថានដែលមានជំនាញស្ថាបត្យកម្មផ្នែកខាងក្នុង(Internal Design)។ បេក្ខជនដែលបានចុះឈ្មោះដាក់ពាក្យចូលរួម នឹងត្រូវបានជ្រើសរើសដោយគណៈកម្មការបច្ចេកទេសជ្រើសរើស និងវាយតម្លៃជ្រើសយក៧ក្រុម ហើយក្នុងមួយក្រុមមាន២នាក់។
ទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ដែលបានផ្សាយ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ បានឲ្យដឹងថា បេក្ខជនដែលបានសុំចុះឈ្មោះដាក់ពាក្យចូលរួម នឹងត្រូវបានជ្រើសរើសដោយគណៈកម្មការបច្ចេកទេសជ្រើសរើស និងវាយតម្លៃ យកចំនួន ៧ក្រុម ដោយក្នុងមួយក្រុមមានសមាជិក ២នាក់។ បេក្ខជនដែលបានចុះឈ្មោះដាក់ពាក្យប្រគួតប្រជែងនេះ មកពីសាកលវិទ្យាល័យន័រតុន វិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញ និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។
ក្រសួងទេសចរណ៍បន្ថែមទៀតថា គណៈកម្មការវាយតម្លៃការប្រកួតប្រជែងស្ថាបត្យកម្មផ្ទះស្នាក់កម្ពុជា នឹងជ្រើសរើសស្នាដៃឆ្នើម០៣ក្រុម(Top 3) ហើយនឹងដាក់ផ្សព្វផ្សាយលើសង្គមហ្វេសប៊ុក (Facebook) ដើម្បីអនុញ្ញាតឱ្យសាធារណៈជនចូលរួមផ្តល់ចំណាត់ថ្នាក់បន្ថែមទៀត និងដើម្បីឈានដល់កំណត់ពិន្ទុជ្រើសរើសចុងក្រោយ លេខ១ លេខ២ និងលេខ៣ គឺចាប់ពីថ្ងៃទី១១ ខែសីហា ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ។
លោក ណេប សាមុត អគ្គលេខាធិការគណៈកម្មការជាតិវាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍ ដែលបានរៀបចំឲ្យមានការប្រគួតប្រជែងដណ្ដើមយកជ័យលាភីរចនាស្ថាបត្យកម្មផ្នែកខាងក្នុងផ្ទះស្នាក់កម្ពុជានេះ បានថ្លែងថា ការប្រកួតនេះមានគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងជាសាធារណៈពីផ្ទះស្នាក់កម្ពុជា, ស្វែងរកនូវគំរូស្ថាបត្យកម្មផ្នែកខាងក្នុងនៃផ្ទះស្នាក់ និងផ្សព្វផ្សាយដល់សាធារណៈជនឱ្យយល់ពីរចនាបទនៃផ្ទះស្នាក់ទៅតាមស្តង់ដារផ្ទះស្នាក់កម្ពុជា។
ក្រសួងទេសចរណ៍បានបញ្ជាក់ទៀតថា មកដល់ពេលបច្ចុប្បន្ននេះកម្ពុជាមានផ្ទះស្នាក់ចំនួន ៧ ដែលបានទទួលស្តង់ដាផ្ទះស្នាក់កម្ពុជា ហើយក្នុងចំណោមនោះផ្ទះស្នាក់កម្ពុជាចំនួន ៥ ទទួលបានស្តង់ដាផ្ទះស្នាក់អាស៊ាន។
ក្រុមទាំង០៧ (ប្រាំពីរ) បានទទួលយោបល់ប្រឹក្សាពីគណៈកម្មការបច្ចេកទេសជាច្រើនដងដោយផ្អែកលើស្តង់ដាផ្ទះស្នាក់កម្ពុជា និងស្តង់ដាផ្ទះស្នាក់អាស៊ានមុននឹងទទួលបានគម្រោងប្លង់ស្ថាបត្យកម្មផ្ទះស្នាក់រួម ជាមួយម៉ាកែតដែលនិងត្រូវធ្វើបទបង្ហាញចុងក្រោយជូនគណៈកម្មការសម្រេច និងជ្រើសរើសជ័យលាភី៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ក្រសួងទេសចរណ៍
គម្រោងប្លង់ស្ថាបត្យកម្ម
ផ្ទះស្នាក់កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
5 ម៉ោង
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
2 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម