រថយន្ត
សាកលវិទ្យាល័យ​៤​នៅ​ឥណ្ឌូណេស៊ី ចូលរួម​ក្នុង​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​
14, Aug 2017 , 8:39 pm        
រូបភាព
លោក Muhammad Nasir រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកបច្ចេកវិទ្យា ស្រាវជ្រាវ និងអប់រំជាន់ខ្ពស់នៃប្រទេសឥណ្ឌូណេស៊ី
លោក Muhammad Nasir រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកបច្ចេកវិទ្យា ស្រាវជ្រាវ និងអប់រំជាន់ខ្ពស់នៃប្រទេសឥណ្ឌូណេស៊ី
ដោយ: ធីតា
​គ្រឹះស្ថាន​អប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ចំនួន​៤​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​លើ​គម្រោង​អភិវឌ្ឍន៍​រថយន្ត​អគ្គិសនី​ថ្នាក់ជាតិ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Antara News​។​



​លោក Muhammad Nasir រដ្ឋមន្ត្រី​ទទួលបន្ទុក​ផ្នែក​បច្ចេកវិទ្យា ស្រាវជ្រាវ និង​អប់រំ​ជាន់ខ្ពស់​នៃ​ប្រទេស​ឥណ្ឌូណេស៊ី បាន​បញ្ជាក់ថា សាកលវិទ្យាល័យ​ចំនួន​៤​រួមមាន Sebelas Maret University, Universtiy of Indonesia in Depok, Bandung Institute of Technology និង November 10 Institute of Technology បាន​ចូលរួម​ក្នុង​គម្រោង​អភិវឌ្ឍន៍​រថយន្ត​អគ្គិសនី​នៅក្នុង​ប្រទេស​។​

​តាម​ការផ្សាយ​របស់ Antara News លោក Muhammad Nasir បាន​លើកឡើងថា​៖ «​យើង​បានកំណត់​ផែនការអភិវឌ្ឍន៍​រហូត​ដល់​ឆ្នាំ​២០២០ ដោយ​បង្កើត​ឲ្យ​បាន​ទូលំទូលាយ​ទូទាំងប្រទេស​នូវ​រោងចក្រ​ផលិត​រថយន្ត​ថ្នាក់ជាតិ ហើយ​ចាប់ផ្តើម​ដំណើរការ​ដាក់លក់​នៅ​ឆ្នាំ​២០២០​តែម្តង​»​។​

​ក្រសួង​ថាមពល និង​ធនធាន​រ៉ែ ដែល​សហការ​លើ​គម្រោង​នេះដែរ​នោះ ការអភិវឌ្ឍន៍​រថយន្ត​អគ្គិសនី គឺជា​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ក្នុងការ​គាំទ្រ​ថាមពល​ស្អាត និង​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​បំរែបំរួល​អាកាសធាតុ​៕


© រក្សាសិទ្ធិដោយ thmeythmey.com