ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
សេដ្ឋកិច្ច
លោក Daniel KIGGINS៖ «Mercedes-Benz គឺ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​អ្វី​ទំនើប និង​ល្អ​បំផុត​ក្នុង​ជីវិត​»
14, Aug 2017 , 8:57 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ដាន​ញល ឃី​ហ្គ​ហ្គី​នស៍​(Daniel KIGGINS) ប្រធាន​គ្រប់គ្រង​ផ្នែក​រោង​ជាង និង​សេវាកម្ម​នៃ​ក្រុមហ៊ុន Mercedes-Benz នៅ​កម្ពុជា បាន​ថ្លែងថា អ្នក​ដេ​ល​ប្រើប្រាស់​រថយន្ត​ម៉ាក Mercedes-Benz គឺជា​អ្នក​ដែល​ចូលចិត្ត​អ្វី​ទំនើប និង​ល្អ​បំផុត​ក្នុង​ជីវិត​។ ដូច្នេះ Mercedes-Benz គឺ​សក្តិសម​បំផុត​។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក ដាន​ញល ដែលមាន​បទពិសោធន៍​ជួសជុល និង​ថែ​ទាំង​រថយន្ត​ជិត​២៥​ឆ្នាំ​មកហើយ​នោះ ក៏​ឆ្លៀត​ពន្យល់​ដែរ​ថា សេវាកម្ម​ក្រោយ​ការលក់​ពី​រោង​ជាង​ជួសជុល​ស្តង់ដារ​អន្តរជាតិ របស់​ក្រុមហ៊ុន Mercedes-Benz ត្រូវបាន​ធានា​ផងដែរ ទាំង​គុណភាព និង​តម្លៃ​។ លោក បន្ថែមទៀតថា ដើម្បី​បញ្ចៀស​គ្រោះ​ថា្នក់​ជាយថាហេតុ ត្រូវ​ពិនិត្យ និង​ថែទាំ​រថយន្ត​ឲ្យ​ទៀងទាត់ និង​ថែទាំ​នៅ​រោង​ជាង​ជួសជុល​ដែលមាន​ស្តង់ដា​ដូច​នៅ​ស្តា​អូ​តូ​។​



ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​អាន​បទ​សម្ភាស​ខាងក្រោម​នេះ រវាង​លោក ដាន​ញល ឃី​ហ្គ​ហ្គី​នស៍​(Daniel KIGGINS) ប្រធាន​គ្រប់គ្រង​ផ្នែក​រោង​ជាង និង​សេវាកម្ម​នៃ​ក្រុមហ៊ុន Mercedes-Benz និង​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖

សារព័ត៌មាន​ថ្មីៗ​៖ ការយល់ឃើញថា ឲ្យ​តែ​រថយន្ត Mercedes-Benz គឺ​សុទ្ធតែ និង​គំនិត​មួយ​ទៀតថា រថយន្ត Mercedes-Benz គឺមាន​តម្លៃ​ថ្លៃ ជា​ប្រភេទ​រថយន្ត​សម្រាប់​អ្នកមាន​។ សម្រាប់​លោក ដាន​ញល យល់​យ៉ាងដូចម្តេច​?

​លោក ដាន​ញល ឃី​ហ្គ​ហ្គី​នស៍​៖
អត់​ទេ ខ្ញុំ​មិនមែន​អីចឹង​ទេ​។ Mercedes-Benz គឺ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​អ្វី​ទំនើប និង​ល្អ​បំផុត​ក្នុង​ជីវិត​ដើម្បី​ប្រើប្រាស់​។ អ្នក​អាច​ទិញ រថយន្ត​ម៉ាក​Mercedes ហើយ​អ្នក​ក៏​អាច ទិញ​រថយន្ត​ថ្មី​ម៉ាក​ផ្សេង ក្នុងតម្លៃ​ប្រហាក់ប្រហែល​ទៅនឹង​រថយន្ត Mercedes ដែរ​។ ដូច្នេះ​បើ​គិត​ទៅ តម្លៃ​រថយន្ត Mercedes-Benz  មិន​ថ្លៃ​នោះទេ​។ 



សារព័ត៌មាន​ថ្មីៗ​៖ នៅមាន​គំនិត​មួយទៀត​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​តែងតែ​គិត​ដែរ គឺ​គាត់​គិតថា​សេវាកម្ម​ជួសជុល​នៅ​ក្រុមហ៊ុន Mercedes ថ្លៃ ហើយ​គ្រឿងបន្លាស់​ហ្នឹង​ទៀតសោត​ក៏​ថ្លៃ​ដែរ​។ តើ​លោក ដាន​ញល ពន្យល់​យ៉ាងដូចម្តេច​ចំពោះ​ចំណុច​នេះ​?

លោក ដាន​ញល ឃី​ហ្គ​ហ្គី​នស៍​៖ នេះ​ជាការ​យល់​ខុស​ជារឿយៗ ទៅលើ​រថយន្ត​ម៉ាក Mercedes នៅ​កម្ពុជា​។ ជាទូទៅ​យើង​ឲ្យ​អតិថិជន​ពិនិត្យ​តម្លៃ ហើយ​ប្រៀបធៀប​តម្លៃ មុននឹង​អតិថិជន​ព្រម​ព្រមព្រៀង​ថា​ជួសជុល​ជាមួយ​យើង​។ ក្នុងករណី​មួយចំនួន វា​មានតម្លៃ​ថោក​ជាង ឡាន​នាំចូល​ទៀតផង​។ យើង​ប្រើតែ​គ្រឿងបន្លាស់​ថ្មី ដូច្នេះហើយ​យើង​ទទួលស្គាល់​ក្នុងករណី​មួយចំនួន​វា​មានតម្លៃ​ថ្លៃ​ជាងគេ​។ ប៉ុន្តែ​ជាធម្មតា​យើង​មិនមាន​តម្លៃ​ថ្លៃ​ជាងគេ​ទេ ។ អ្នកដឹង​ទេ យើង​ប្រើ​របស់​ពិត​ល្អៗ ហើយ​យើង​មាន​ធានា​គុណភាព​។ ជាធម្មតា​យើង​ធ្វើ​វា​មួយ ធ្វើ​វា​ឱ្យ​ត្រូវ​ចំណុច​។ ជាទ​ទូ​យើង ដូច​តែ​ទីផ្សារ​ក្នុងស្រុក​អីចឹង​។​



សារព័ត៌មាន​ថ្មីៗ​៖ លោក អាច​បញ្ជាក់​បានទេ​ថា​តម្លៃ​នៃ​ការផ្តល់​សេវាកម្ម​ជួលជុល​នៅទីនេះ ថ្លៃ​កម្រិតណា​?

លោក ដាន​ញល ឃី​ហ្គ​ហ្គី​នស៍​៖
បាទ តម្លៃ​គឺ​ផ្អែក​ទៅ​ថា​តើ​រថយន្ត​មាន​បញ្ហា​ត្រង់​កន្លែង​ណា​? យើង​ជួសជុល​ត្រង់​ណាខ្លះ​? តម្លៃ​នៃ​ការជួសជុល គឺ​ផ្សេងៗ​គ្នា​។ ឥឡូវនេះ​យើង​មានកម្ម​វិធី​ពិសេស តម្លៃ​៧៩​ដុល្លារ ទៅ ១៨៩​ដុល្លារ សម្រាប់​ការប្តូរ​ប្រេងម៉ាស៊ីន ត្រួតពិនិត្យ និង​ការលាង​សម្អាត​។ អីចឹង​អ្នកឃើញ​ហើយ​ថា​តម្លៃ​វា​ថោក ដែល​អ្នក​មិនអាច​រកបាន​នៅ​កន្លែង​ផ្សេង​ផង​។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ។ ម្តងទៀត​វា​មានតម្លៃ​ដូច​តែ​រថយន្ត​ដ៏ទៃទៀត​ដែរ​ហ្នឹង​។ អ្នក​ប្រហែលជា​ចំណាយ​តិច​ទៅលើ​កម្មករ (Labor) កម្លាំង​ពលកម្ម ប៉ុន្តែ​អ្នកនឹង​ចំណាយ​ច្រើន​ទៅលើ​ផ្នែក​គ្រឿងបន្លាស់​។ យើង​ត្រួតពិនិត្យ​/​វិនិច្ឆ័យ​យ៉ាងច្បាស់​លើ​កំហូច​នៃ​រថយន្ត​។ យើង​ធ្វើ​វា​យ៉ាង​ល្អ និង​ចំ​កន្លែង  ។ យើង​ធ្វើ​នៅទីនេះ ដូចដែល​យើង​ធ្វើ​នៅ​អង់គ្លេស​ដែរ​។​



​សារព័ត៌មាន​ថ្មីៗ​៖ តើ​អតិថិជន គួរតែ​យក​រថយន្ត​ទៅ​ត្រួតពិនិត្យ​យានយន្ត រយៈ​ប៉ុន្មាន​ខែម្តង​?

​លោក ដាន​ញល ឃី​ហ្គ​ហ្គី​នស៍​៖ ជាទូទៅ រថយន្ត​ត្រូវការ​ការត្រួតពិនិត្យ​រៀងរាល់​មួយឆ្នាំ​ម្តង ការត្រួតពិនិត្យ ក៏​អាស្រ័យ​លើ​ចម្ងាយ​គីឡូម៉ែត្រ ដែល​វា​បាន​រត់​ដែរ​។ បើ​យើង​ប្រើ​វា​ដល់​១​ម៉ឺន​គីឡូម៉ែត្រ ត្រូវតែ​មក​ត្រួត​ពិ​ត្យ ហើយ​បើ​ត្រួតពិនិត្យ​មុន​ដល់​ចម្ងាយ​គីឡូម៉ែត្រ​ដែល​កំណត់ គឺ​រឹតតែ​ល្អ ប៉ុន្តែ​ជា​យោបល់​ពី​ក្រុមហ៊ុន ស្តារ​អូ​តូ ដែល​នាំចូល​ផ្តាច់មុខ​រថយន្ត Mercedes-Benz គឹ​មួយឆ្នាំ​ម្តង អតិថិជន​ត្រូវតែ​ត្រួតពិនិត្យ​រថយន្ត​ខ្លួន​។​

​សារព័ត៌មាន​ថ្មីៗ​៖ លោក ដាន​ញល ផ្តើម​ការងារ​ជា​អ្នក​ជួសជុល​រថយន្ត​នេះ​ជាង​២០​ឆ្នាំ​ហើយ​។ អ្វីខ្លះ​ដែល​លោក​ហ៊ាន​ធានា​អះអាង​ចំពោះ​អតិថិជន ពី​ស្នាដៃ​ជួសជុល និង​ថែ​ទាំង​រថយន្ត​របស់លោក​?

​លោក ដាន​ញល ឃី​ហ្គ​ហ្គី​នស៍​៖ ឥឡូវ ខ្ញុំ​អាយុ​ជាង​៤០​ឆ្នាំ​ហើយ​។ ខ្ញុំ​ចាប់ផ្តើម​ការងារ​នេះ តាំងពី​ខ្ញុំ​អាយុ​១៦​ឆ្នាំ ដូច្នេះ​សរុបទៅ​គឺ​ជិត​២៥​ឆ្នាំ​។ ផ្តល់ឱកាស​ឲ្យ​យើង​ថែទាំ​រថយន្ត​របស់លោក​អ្នក​។ កន្លែង​របស់​យើង មិន​ដូច​យានដ្ឋាន​ជួសជុល​រថយន្ត​នៅ​ខាងក្រៅ​ឡើយ ដែល​អ្នក​យកទៅ​រថយន្ត​ទៅ​ជួសជុល​ហើយ​ថ្ងៃនេះ អ្នក​បង់ថ្លៃ​ជួសជុល​ម្តង ហើយពីរ​ថ្ងៃក្រោយ​រថយន្ត​ខូច​កន្លែង​ដដែល អ្នកយក​ជួសជុល​ម្តងទៀត អ្នក​ត្រូវ​ចំណាយ​ម្តងទៀត​។ មក​ទីនេះ អនុញ្ញាត​ឲ្យ​យើង​ប្រាប់​អ្នក​ថា​រថយន្ត​របស់​អ្នកមាន​បញ្ហា​អ្វី​? ឲ្យ​ពួកយើង​ជួសជុល​វា​។ សូម​ទុកចិត្ត​លើ​យើង​។ បើ​ពួកយើង​មាន​កំហុស​ក្នុងការ​ជួសជុល យើង​នឹង​ចំណាយ​លើ​ថ្លៃ​ជួសជុល​។ ការថែទាំ​រថយន្ត មិនមែន​គ្រាន់តែ​ប្តូរ​ប្រេងម៉ាស៊ីន ឬ​លាង​សម្អាត​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​ត្រូវ​មើល​សម្បក​កង់ ភ្លើង​សញ្ញា និង​ចង្កៀង ហ្វ្រាំង ប្រេង​ប្រអប់លេខ និង​ប្រេង​ហ្វ្រាំង ក៏​គួរតែ​ត្រូវបាន​ត្រួតពិនិត្យ និង​ប្តូរ​ឲ្យ​បាន​ទៀងទាត់​ផងដែរ​។ ការពិនិត្យ និង​ថែទាំ​រថយន្ត​ទៀងទាត់ បញ្ចៀស​លោកអ្នក​ពី​គ្រោះថ្នាក់​ជាយថាហេតុ​៕


© រក្សាសិទ្ធិដោយ thmeythmey.com