ជាតិ
រថយន្ត
Star Auto Cambodia ផ្តល់សេវាកម្មត្រួតពិនិត្យយានយន្តដោយឥតគិតថ្លៃ
× ពលរដ្ឋកម្ពុជា នៅតែមានគំនិតមួយថា តម្លៃសេវាកម្មដែលក្រុមហ៊ុនតំណាងចែកចាយផ្ទាល់ គឺតម្លៃថ្លៃជាងរោងជាងនានា។ ប៉ុន្តែមិនអីចឹងទេ។
សូមអញ្ជើញមកកាន់ក្រុមហ៊ុន Star Auto ដើម្បីត្រួតពិនិត្យដោយឥតគិតថ្លៃ ក្នុងករណីពេលណាមួយ ដែលរថយន្ត Mercedes-Benz របស់លោកអ្នកមានបញ្ហារអាក់រអួលផ្សេងៗ ឬមានគ្រោះថ្នាក់ដោយប្រការណាមួយ។ ក្រុមអ្នកប្រឹក្សាយោបល់របស់យើងខ្ញុំ នឹងផ្តល់ជូនព័ត៌មានយ៉ាងលម្អិតជាក់លាក់ជូនលោកអ្នក។
ការជួសជុល ឬផ្លាស់ប្ដូរគ្រឿងបន្លាស់ផ្សេងៗ នឹងចាប់ផ្ដើមដំណើរការភ្លាម ប្រសិនបើមានការឯកភាពលើតម្លៃនៃការជួសជុលទាំងនោះ។ Star Auto Cambodia ធានាចំពោះគុណភាពនៃការជួសជុល និងធានាយៈពេល១ឆ្នាំ ចំពោះការផ្លាស់ប្តូរគ្រឿងបន្លាស់ផ្សេង។
ក្រៅពីទទួលបានសេវាថែទាំ និងជួសជុលដោយគុណភាពហើយ លោកអ្នកក៏អាចទស្សនា ទៅទស្សនារថយន្តប្រណីត Mercedes-Benz ជាច្រើនប្រភេទ នៅអគារតាំងបង្ហាញ(Showroom)យើងខ្ញុំ ជាមួយនឹងការបម្រើជូនអាហារសម្រន់ និងភេសជ្ជៈ ដ៏មានឱជារសពីក្រុមហ៊ុនយើងខ្ញុំ។
មកទទួលយកសេវាកម្មជួសជុល និងថែទាំងរថយន្តប្រកបដោយគុណភាព ជំនាញ និងការធានា ពីរោងជាងជួសជុលរបស់ក្រុមហ៊ុនស្តាអូតូ ខេមបូឌា ដែលស្ថិត នៅផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដើម្បីឲ្យលោកអ្នក និងក្រុមគ្រួសារអ្នកទទួលបាននូវផាកសុកភាព និងសុវត្ថិភាពរាល់ពេលធ្វើដំណើរ។ សាងទំនុកចិត្តជាយមួយយើងខ្ញុំ នោះលោកអ្នកនឹងប្ដូរការគិតរបស់លោកអ្នក៕
Tag:
រថយន្ត
Mercedes-Benz
ត្រួតពិនិត្យ
© រក្សាសិទ្ធិដោយ thmeythmey.com