ជាតិ
លោក ស៊ិក ប៊ុនហុក៖ ខ្ញុំរៀនច្បាប់តាំងពីក្មេងមក ខ្ញុំមិនដែលធ្វើអំពើល្មើសច្បាប់ឡើយ!
× ភ្នំពេញ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានថ្លែងថា មួយជីវិតរបស់លោក លោកមិនដែលធ្វើអំពើខុសច្បាប់ម្តងណាឡើយ។ ការថ្លែងបែបនេះ គឺធ្វើឡើងនៅទីស្តីការ គ.ជ.ប កាលពីព្រឹកថ្ងៃទី១៥ ខែសីហា។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោក ស៊ិក ប៊ុនហុក បានអះអាង នៅចំពោះមុខអ្នកសារព័ត៌មាន ភាគីបរទេស និងបុគ្គលិក គ.ជ.ប ថា៖ «ខ្ញុំរៀនច្បាប់យូរហើយ តាំងពី ក្មេងមក ហើយខ្ញុំមិនដែលធ្វើអ្វីដែលល្មើសច្បាប់ម្តងណាទេ»។
ការថ្លែងរបស់ប្រធាន គ.ជ.ប រូបនេះ គឺដើម្បីពន្យល់មនុស្សនៅក្នុងសង្គម ឲ្យគោរពសិទ្ធិគ្នាទៅវិញទៅមក និងស្គាល់ពីករណីកិច្ចក្នុងការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួន។ លោកបន្តថា សិទ្ធិ និងសេរីភាព គឺបានចែងក្នុងច្បាប់ ដែលមនុស្សទូទៅត្រូវតែគោរព ដើម្បីទទួលបានសេចក្តីសុខ។ លោកបានរិះគន់ លើអ្នករិះគន់ច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល ដែលចេះតែលើកឡើងថា ច្បាប់នេះ កម្រិតសិទ្ធិនិងសេរីភាពរបស់ខ្លួន។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំស្តាយ មានអ្នកខ្លះលើកឡើងថា តាំងពីមានច្បាប់សមាគមមក វាទៅកម្រិតអីណា ចុះបើរដ្ឋធម្មនុញ្ញចែងអ៊ីចឹង មិនឲ្យគេធ្វើច្បាប់ម៉េច? សហជីព មិនចង់ឲ្យគេធ្វើច្បាប់ម៉េច ចុះបើរដ្ឋធម្មនុញ្ញចែងអ៊ីចឹង»។ លោកបន្តថា៖ «ស្ថិតក្នុងក្របខ័ណ្ឌច្បាប់ អស់លោកយកអាហ្នឹង (ច្បាប់) ទៅ ចាត់ទុកវាត្រីវិស័យ ណែនាំសកម្មភាពរបស់យើង ទាំងអាកប្បកិរិយា ទាំងសម្តីសំដៅ។ អស់លោកដាច់ខាត គឺគ្មានទោសទេ ព្រោះយើងអត់ប៉ះគេ»។
ជាបន្តសូមអញ្ជើញស្តាប់ប្រសាសន៍ លោក ស៊ិក ប៊ុកហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដូចតទៅ៖
Tag:
ស៊ិក ប៊ុនហុក
ប្រធានគជប
© រក្សាសិទ្ធិដោយ thmeythmey.com