ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ប្រសិនបើចង់វិនិយោគនៅក្នុងខេត្តពោធិ៍សាត់ តើគេគួរវិនិយោគលើដំណាំអ្វី?
16, Aug 2017 ,
5:59 am
រូបភាព
×
ដោយ:
គី សុខលីម (Ky Soklim)
ភ្នំពេញ៖ ខេត្តពោធិ៍សាត់មានសក្តានុពលច្រើន ជាពិសេស វិស័យទេសចរណ៍ និងកសិកម្ម។ នៅក្នុងវិស័យកសិកម្ម តើអ្នកវិនិយោគគួរបោះទុនវិនិយោគលើដំណាំអ្វី? ខាងក្រោមនេះ គឺជាបទសម្ភាសរវាងកម្មវិធី Mercedes-Benz និងកំណប់អាថ៌កំបាំង និងលោកអភិបាលខេត្ត ម៉ៅ ធនិន។ សូមអញ្ជើញអានបទសម្ភាសខាងក្រោមដូចតទៅ៖
កម្មវិធីកំណប់អាថ៌កំបាំង៖ តើខេត្តពោធិ៍សាត់មានដំណាំសក្តានុពលអ្វីខ្លះ ដែលអាចជំរុញទៅជាដំណាំកសិ-ឧស្សាហកម្ម ឬកសិ-ពាណិជ្ជកម្ម?
លោក ម៉ៅ ធនិន៖ ដើម្បីឆ្លើយទៅសំនួរខាងលើនេះ ខ្ញុំសូមបង្ហាញផ្ទៃដីសរុបទូទាំងខេត្តពោធិ៍សាត់ជាមុនសិន។ ខេត្តពោធិ៍សាត់ ជារួម មានផ្ទៃដីចំនួន ១ ២៦៩ ០០០ ហិកតា ក្នុងនោះ ផ្ទៃដីសម្រាប់កសិកម្មយើងមានរហូតដល់ ៣៤៥ ៩២២ ហិកតា ចំពោះដំណាំមានសក្តានុពល គឺដំណាំស្រូវ (ទិន្នផលប្រចាំឆ្នាំ៤២ម៉ឺនតោន), ដំឡូងមី(ទិន្នផលប្រចាំឆ្នាំ១លាន២សែនតោន), ពោត(ទិន្នផលប្រចាំឆ្នាំជាង១ម៉ឺនតោន), ម្រេច (ទិន្នផលប្រចាំឆ្នាំ៣០០តោន) និងដំណាំអំពៅ (ទិន្នផលប្រចាំឆ្នាំ១ម៉ឺន៧ពាន់តោន) ក្រូចពោធិ៍សាត់ (ទិន្នផលប្រចាំឆ្នាំ២ម៉ឺន៨ពាន់តោន)។ ដំណាំដែលជំរុញទៅជាដំណាំកសិ-ឧស្សាហកម្ម ឬកសិ-ពាណិជ្ជកម្ម មានដូចជា៖ ដំណាំស្រូវ និងដំឡូងមី។ ចំពោះដំណាំពោត ម្រេច និងដំណាំអំពៅ គឺជាដំណាំបន្ទាប់បន្សំដែលយើងមានផ្ទៃដីប្រមាណជា ៥៩ ៣៥៦ ហិកតា។ ខ្ញុំសូមបញ្ជាក់ថា ខេត្តរបស់យើងខ្ញុំទទួលបានទិន្នផលកសិកម្មល្អប្រសើរ។ តែខេត្តរបស់យើងនៅខ្វះសិប្បកម្ម ឬរោងចក្រកែច្នៃផលិតផលទាំងនោះ។ ដូច្នេះ ខ្ញុំសូមអំពាវនាវឲ្យអ្នកវិនិយោគក្នុង និងក្រៅប្រទេសចាប់អារម្មណ៍លើចំណុចនេះ។
កម្មវិធីកំណប់អាថ៌កំបាំង៖ ប្រសិនបើមានអ្នកជំនួញចង់វិនិយោគអ្វីមួយនៅក្នុងខេត្តរបស់លោក តើលោកផ្តល់យោលបល់ឲ្យពួកគេវិនិយោគលើវិស័យអ្វីមុនគេ? ហេតុអ្វី?
លោក ម៉ៅ ធនិន៖ សំណួរនេះ ពិតជាមានសារៈសំខាន់ណាស់។ ក្នុងនាមខ្ញុំជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ខ្ញុំសូមស្វាគមន៍ សម្របសម្រួល និងផ្តល់ភាពងាយស្រួលដល់ពួកគាត់ ហើយខ្ញុំនឹងធ្វើការណែនាំឲ្យពួកគាត់វិនិយោគលើវិស័យកសិកម្មជាពិសេស ដំណាំស្រូវ និងដំណាំដំឡូងមី ដោយហេតុថា ផ្ទៃដីកសិកម្មយើងមានរហូតដល់ ៥៩ ៣៥៦ ហិកតា យើងបានប្រើប្រាស់ដីចំនួន ៤៤ ៧៩០ ហិកតា ដូច្នេះ ផ្ទៃដីកសិកម្មនៅសល់មានចំនួន ១៤ ៥៦៦ ហិកតាឯណោះ។ ម្យ៉ាងវិញទៀត ខេត្តរបស់យើងមានកម្លាំងពលកម្មនៅសល់ប្រមាណ ១៥ ០០០នាក់ ក្នុងនោះ មានស្ត្រីចំនួន ៩៧៣៥នាក់។ កម្លាំងពលកម្មនៅសល់នេះ គឺជាចលករជួយលើកទឹកចិត្តអ្នកវិនិយោគបំផុត។
កម្មវិធីកំណប់អាថ៌កំបាំង៖ នៅក្នុងខេត្តពោធិ៍សាត់របស់លោក តើហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ ភ្លើង ទឹក នៅតែជាក្តីកង្វល់របស់អ្នកវិនិយោគដដែល ឬក៏គ្មានបញ្ហាអ្វីឡើយ?
លោក ម៉ៅ ធនិន៖ ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ភ្លើង ទឹក លែងជាក្តីកង្វល់របស់អ្នកវិនិយោគទៀតហើយ ព្រោះថា ថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សាផ្លូវជាតិលេខ ៥ ដើម្បីជួសជុល និងសាងសង់រួចរាល់ហើយ។ ការស្ថាបនាជួសជុលឡើងវិញអាចនឹងចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខនេះ។ ការស្ថាបនាផ្លូវនេះ នឹងបង្កភាពងាយស្រួលដល់អ្នកវិនិយោគកាន់តែប្រសើរជាងមុន។ លើសពីនេះ យើងបានកសាងប្រព័ន្ធធារាសាស្ត្រធំៗសម្រាប់វិស័យកសិកម្ម។ រីឯ អគ្គីសនីវិញ យើងបានចែកចាយកាន់តែល្អប្រសើរជាងមុនតាមបណ្តាស្រុកឃុំនានាទូទាំងខេត្ត។
កម្មវិធីកំណប់អាថ៌កំបាំង៖ តើភូមិសាស្ត្រខេត្តពោធិ៍សាត់អំណោយផលសម្រាប់ការនាំចេញ និងនាំចូលរបស់អ្នកវិនិយោគឬទេ? តើអ្វីទៅជាកត្តាទាក់ទាញអ្នកវិនិយោគបំផុតរបស់ខេត្តពោធិ៍សាត់?
លោក ម៉ៅ ធនិន៖ ខេត្តពោធិ៍សាត់មានអំណោយផលយ៉ាងច្រើនសម្រាប់ការនាំចេញ និងនាំចូល។ ចំពោះការដឹកជញ្ជូនជើងគោក យើងមានផ្លូវជាតិលេខ ៥ ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាប់ព្រំដែននៃប្រទេសថៃ។ យើងមានផ្លូវលេខ ៥៥។ ផ្លូវលេខ៥៥ ភ្ជាប់ពីក្រុងពោធិ៍សាត់ទៅដល់ច្រកព្រំដែនថៃថ្មដា។ ម្យ៉ាងទៀត ផ្លូវលេខ៥៥ដដែលនេះនឹងភ្ជាប់ទៅកាន់កាន់ខេត្តកោះកុងបន្ថែមទៀត។ សូមបញ្ជាក់ថា ផ្លូវលេខ ៥៥ នេះ អាចនឹងដាក់ឲ្យដំណើការនៅឆ្នាំ ២០១៨ ខាងមុខនេះ។ ចំពោះផ្លូវទឹកវិញ យើងមានបឹងទន្លេសាបសម្រាប់តភ្ជាប់ពីខេត្តពោធិ៍សាត់ទៅកាន់ប្រទេសវៀតណាម។ ដូចច្នេះ ខេត្តពោធិ៍សាត់ គឺជាគោលដៅសម្រាប់អ្នកវិនិយោគដែលមានបំណងមកបណ្តាក់ទុកសម្រាប់ការនាំចេញ និងនាំចូលផលិតផល។
កម្មវិធីកំណប់អាថ៌កំបាំង៖ ខ្ញុំបានដឹងថា ខេត្តរបស់លោកបាន និងកំពុងបង្កើតទីផ្សារ សម្រាប់ផលិតផលធម្មជាតិ ឬផលិតផលសរីរាង្គ? ហេតុអ្វី បានជាទើបបង្កើតនៅពេលនេះ?
លោក ម៉ៅ ធនិន៖ ការបង្កើតទីផ្សារផលិតផលធម្មជាតិ ឬផលិតផលសរីរាង្គ យើងបានធ្វើតាំងពីយូរមកហើយតាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងកម្មវិធីផែកការងារដែលមានទំហំតូចៗ។ ដោយឡែក បច្ចុប្បន្ននេះ ក្នុងនាមខ្ញុំជាអភិបាលនៃគណៈខេត្តពោធិ៍សាត់ ខ្ញុំមើលឃើញថា ប្រជាពលរដ្ឋកាន់តែមានជីវភាពប្រសើរជាងមុន ក្រោមការដឹកនាំខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបពួកគាត់ងាកមកប្រើប្រាស់អ្វីដែលជារបស់ធម្មជាតិ គ្មានជាតិគីមី មិនប៉ះពាល់សុខភាព ដូច្នេះហើយទើប ខេត្តបាននិងកំពុងជំរុញ គាំទ្រដល់កសិករ ឲ្យពួកគាត់ផលិតដូចជាត្រសក់ សណ្តែកគួរ ម្រះ ត្រប់ ជាដើម។ បន្ទាប់មក កសិករអាចដាក់លក់នៅមន្ទីកសិកម្មជាងរៀងរាល់ថ្ងៃសុក្រ ពោល គឺដាក់លក់ក្នុងមួយ ១ ថ្ងៃ/សប្តាហ៍។ ចំពោះចំណុចនេះ យើងកំពុងតែស្វែងរកដៃគូនានាសម្រាប់គាំទ្រគម្រោងនេះ និងស្វែងរកទីផ្សារលក់ក្នុងស្រុក និងក្រៅប្រទេសផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ម៉ៅ ធនិន
វិនិយោគ
ពោធិ៍សាត់
Mercedes TTN
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
2 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម