ជាតិ
បាក់ឌុបឆ្នាំ ២០១៨ នឹងរៀបចំប្រឡង ក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ
× រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន បានប្រកាសថា ក្រសួងនឹងរៀបចំការប្រឡងមធ្យមសិក្សាទុតិភូមិ នៅក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។ ការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី ៦ ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨។ បើតាមលោករដ្ឋមន្ត្រី នៅឆ្នាំ ២០១៨ ក្រសួងនឹងរៀបចំការប្រឡងបាក់ឌុប នៅថ្ងៃទី ២១ ខែសីហា ដូចឆ្នាំ ២០១៧ ដែរ។
លោក ហង់ ជួន ណារ៉ុន ពន្យល់ថា បើទោះបីជាការប្រឡងធ្វើឡើង ក្រោយការបោះឆ្នោត ដែលមានការរៀបចំរដ្ឋាភិបាលថ្មីក្តី តែពេលប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលនឹងធ្វើនៅខែសីហា នោះ ជាអំឡុងពេលអន្តរកាលនៅឡើយទេ។
ស្តាប់ ប្រសាសន៍លោក ហង់ ជួន ណារ៉ុន នៅក្នុងធីជួបជាមួយអ្នកស្ម័គ្រចិត្តអង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ នៅសាលាតិចណូ កាលពីថ្ងៃទី ១៤ ខែសីហា៖
Tag:
ហង់ ជួន ណារ៉ុន
បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com