ជាតិ
សម្តេច ហ៊ុន សែន គ្រោង​បង្កើត​កងពល​ថ្មើរជើង​ថ្មី​មួយ​នៅ​ស្ទឹងត្រែង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ឡាវ​
16, Aug 2017 , 10:27 am        
រូបភាព
រូបភាពពីហ្វេសប៊ុក សម្តេច ហ៊ុន  សែន
រូបភាពពីហ្វេសប៊ុក សម្តេច ហ៊ុន សែន
​ភ្នំពេញ​៖ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានបង្ហាញ​គោលបំណង​ក្នុងការ​បង្កើត​កងពល​តូច​ថ្មើរជើង​ថ្មី​មួយទៀត នៅ​ខេត្តស្ទឹងត្រែង​។ លើសពីនេះ សម្តេច ថែមទាំង ចង់​ដាក់​ទីតាំង​កងទ័ពជើងទឹក ឲ្យ​ប្រចាំការ​នៅ​ខេត្តស្ទឹងត្រែង ផងដែរ​។



​សម្តេច ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​យ៉ាងនេះ​ថា​៖«​ការរៀបចំ​ទាំងអស់ មិន​សំដៅ​ធ្វើសង្គ្រាម​ជាមួយ​ប្រទេសជិតខាង​នោះទេ តែ​សំដៅលើ កិច្ច​ការពារជាតិ ការពារ​ប្រជាជន និង​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេសជិតខាង​»​។​

​សម្តេច ហ៊ុន សែន បានបង្ហាញ​គោលបំណង​ខាងលើ ក្នុងពេល​ធ្វើដំណើ​ទៅសួរសុខទុក្ខ​កងទ័ព ដែលមាន​ទីបញ្ជាការដ្ឋាន​ក្នុង​ខេត្តស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២0១៧​នេះ​។ សម្តេច បាន​បញ្ជាក់ថា ការចុះទៅ​នាពេលនេះ គឺ​ដើម្បី​ពិនិត្យ​និង​ដោះស្រាយ​ការលំបាក​របស់​កងក​ម្លាំ​ង​ប្រដាប់អាវុធ នៅ​ទីនោះ​។

​សូមបញ្ជាក់ថា ថ្មីៗ​នេះ កម្ពុជា​និង​ឡាវ មាន​បញ្ហា​ព្រំដែន​ជាមួយគ្នា ដោយសារតែ​កងទ័ព​ឡាវ បាន​ចូលមក​ឈរជើង​ក្នុង​តំបន់​ក្បែរ​អូរ​អាឡៃ និង​តំបន់​អូរ​តា​ងាវ ព្រំដែន​ខេត្តស្ទឹងត្រែង​។ ប៉ុន្តែ បញ្ហា​នេះ បាន​ស្ងប់រម្ងាប់​ទៅវិញ ក្រោយ​សម្តេច ហ៊ុន សែន ចរចា​ជាមួយ​លោក ថោង​លន់ ស៊ី​សូ​សីត នាយករដ្ឋមន្ត្រី​ឡាវ​។ នាយករដ្ឋមន្ត្រី​ឡាវ បាន​បញ្ជា​ឲ្យ​ដក​កងទ័ព​របស់ខ្លួន ចេញពី​ទឹកដី​កម្ពុជា​៕



Tag:
 សម្តេច ហ៊ុន សែន​
  បង្កើត​កងទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com