ជាតិ
​កម្ពុជា​រង​ឥទ្ធិពល​សម្ពាធ​ទាប​ពី​សមុទ្រ​ចិន​ខាងត្បូង​ដែល​ធ្វើដំណើរ​ឆ្លងកាត់​វៀតណាម​
17, Aug 2017 , 7:59 am        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងធនធានទឹក
រូបភាពពីហ្វេសប៊ុកក្រសួងធនធានទឹក
ដោយ:
​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្ដីប្រកាស​នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៧ ថា បន្ទាប់ពី​បានធ្វើ​ការអង្កេត តាមដាន​លើ​អាកាសធាតុ​រួចមក  កម្ពុជា​នឹងរង​ឥទ្ធិពល​សម្ពាធ​ទាប​មួយ​ពី​សមុទ្រ​ចិន​ខាងត្បូង​។ សម្ពាធ​ទាប​នេះ​នឹងធ្វើ​ដំណើរ​មកដល់​វៀត​ណា​ម​(​ភាគខាងត្បូង​) នៅ​ថ្ងៃទី​១៧ ខែសីហា ហើយ​មាន​ឥទ្ធិពល​មកលើ​កម្ពុជា រហូតដល់​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧​។



​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បន្តទៀតថា លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​អាកាស​ធា​ត​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២០ ខែសីហា​ឆ្នាំ​២០១៧​នេះ នៅ​តំបន់​ទាំងបី​របស់​ប្រទេស​កម្ពុជា​អាចមាន​ភ្លៀង​ធ្លាក់​ខ្លាំង លាយឡំ​ជាមួយនិង​ផ្គរ​រន្ទះ​។​

​តំបន់​ទំនាប​កណ្ដាល ផ្ទៃមេឃ​មាន​សភាព​អាប់អួរ មាន​ពពក​ច្រើន ក្នុងនោះ​មាន រាជធានី​ភ្នំពេញ កណ្ដាល ស្វាយរៀង បាត់ដំបង សៀមរាប និង​ខេត្តបន្ទាយមានជ័យ អាចមាន​ភ្លៀង​ធ្លាក់​ខ្លាំង លាយឡំ​ជាមួយ និង​ផ្គរ​រន្ទះ​។ ចំពោះ​ខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ ប៉ៃលិន និង​ខេត្តកំពង់ធំ អាចមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ​។​

​តំបន់​ខ្ពង់រាប ផ្ទៃមេឃ​មាន​សភាព​អាប់អួរ មាន​ពពក​ច្រើន​ដេ​ដាស ក្នុងនោះ​មាន ខេត្តមណ្ឌលគិរី រតនគិរី ស្តឹង​ត្រែង ព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ អាចមាន​ភ្លៀង​ធ្លាក់​ខ្លាំង លាយឡំ​ជាមួយនិង​ផ្គរ​រន្ទះ​។ ចំណែកឯ ខេត្ត​ត្បូងឃ្មុំ កំពង់ចាម និង​ខេត្តក្រចេះ អាចមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ​។​

​តំបន់​មាត់សមុទ្រ ផ្ទៃមេឃ​មាន​សភាព​អាប់អួរ មាន​ពពក​ច្រើន​ដេ​ដាស មាន​ភ្លៀង​ធ្លាក់​ខ្លាំង លាយឡំ​ជាមួយនិង​ផ្គរ​រន្ទះ ហើយ​និងរ​លកស​មុ​ត្រ​មាន​កំពស់​ខ្ពស់ៗ​។

​ក្រសួង​ធនធានទឹក  បានស្នើ​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង​ដែល​អាច​កើតមានឡើង ជាពិសេស​នោះ គឺ​ចំពោះ​ប្រជា​នេសាទ​សមុទ្រ និង​អ្នកធ្វើដំណើរ​តាម​សុ​ទ្រ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕


Tag:
 ក្រសួង​ធាន​ទឹក​
 ​ អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com