អត្ថបទពាណិជ្ជកម្ម
ក្តៅៗ​! សាម​សុង​ទើប​ចេញ Teaser ថ្មី ខណៈដែល​កំពុង​ត្រៀមខ្លួន​បង្ហាញ​រូបរាង​ទូរស័ព្ទដៃ Galaxy សេរី​ថ្មី​នៅ​ស​ប្តា​ហ៌​ក្រោយ​!
17, Aug 2017 , 9:20 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ នៅក្នុង​វេ​ប​សាយ​ផ្លូវការ​របស់ ក្រុមហ៊ុន​សាម​សុង ទើប​បង្ហោះ​ចេញ​នូវ​វីដេអូ Teaser ថ្មី​មួយ ដែល​ទំនងជា​ចង់​បង្ហើប​ពី​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់​ត្រកូល Galaxy ស៊េរី​ទំនើប  ដែល​មិនទាន់​បានដាក់​បង្ហាញ​ពី​រូបរាង​ច្បាស់​នៅឡើយ​ទេ តែ​ក៏​នឹងមាន​គម្រោង​នឹងដាក់​បង្ហាញ​ជា​ផ្លូវការ​នាពេល​ឆាប់ៗ គឺ​នៅ​ថ្ងៃ​ពុធ ទី​២៣ ខែសីហា ស​ប្តា​ហ៌​ក្រោយនេះ​។

​នៅក្នុង​វីដេអូ teaser ខ្លី​ដែលមាន​រយៈពេល​ត្រឹមតែ​៣៧​វិនាទី​នេះ បានបង្ហាញ​អក្សរ​មាន​ចលនា ដោយមាន​រូប​ប៊ិក​ហោះ​កាត់​ចំ​ពីលើ​អក្សរ​ដូចជា បន្ទាត់​គូស​អក្សរ​ចោល​។ ក្នុងនោះ​ក្រុមហ៊ុន​សាម​សុង បានជ្រើសរើស​ពាក្យ Act (​មាន​សកម្មភាព​) ជំនួស​ឲ្យ​ពាក្យ Talk (​និយាយ​), ពាក្យ Leap (​លោត​ផ្លោះ​) ជំនួស​ឲ្យ​ពាក្យ Step (​បោះ​ជំ​ហ៊ាន​), ពាក្យ Innovate (​បង្កើត​ថ្មី​) ជំនួស​ឲ្យ​ពាក្យ Update (​ភាពទាន់សម័យ​), ពាក្យ Open (​បើក​) ជំនួស​ឲ្យ​ពាក្យ Closed (​បិទ​), ពាក្យ Lead (​ដឹកនាំ​) ជំនួស​ឲ្យ​ពាក្យ Follow (​ធ្វើតាម​), ពាក្យ Possible (​អាចទៅរួច​) ជំនួស​ឲ្យ​ពាក្យ Impossible (​មិនអាច​ទៅរួច​) ។​ល​។

​អ្នកលេង​អ៊ី​ន​ធឺ​ណែ​ត​ភាគច្រើន បាននាំគ្នា​ទស្សន៍ទាយ​ថា​ជា​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ស៊េរី Galaxy ថ្មី​មួយទៀត​ដែល​គ្រោង​នឹង បង្ហាញ​រូបរាង​នា​ស​ប្តា​ហ៌​ក្រោយនេះ ជាមួយនឹង​គំនិត​រចនា ព្រមទាំង​លក្ខណៈពិសេស​ឈានមុខ​គេ ជាមួយ​អេក្រង់​ស្ទើរ​គ្មាន​គែម​ដែលមាន​ភាព​ប្រហាក់ប្រហែលគ្នា ទៅនឹង​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន Galaxy S8 ដែរ តែ​លើស​ត្រង់​សមត្ថភាព​គ្មាន​គូប្រជែង​របស់​ប៊ិក S Pen ។ ចុះ​ចំណែក​អ្នក​វិញ អ្នក​យល់​យ៉ាងណាដែរ​? ចំពោះ​រូបរាង​ទូរស័ព្ទ​ដែល​កំពុង​បង្ហាញ​នៅក្នុង​វីដេអូ​នេះ​?

​ប្រសិនបើ​លោកអ្នក​ចង់ដឹង​ច្បាស់ សូមកុំ​ភ្លេច​រង់ចាំ​ទស្សនា​ការផ្សាយ​ផ្ទាល់ នូវ​ការបង្ហាញ​រូបរាង​របស់​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ នៅ​ថ្ងៃ​ពុធ ទី​២៣ ខែសីហា ស​ប្តា​ហ៌​ក្រោយនេះ ពី​ម៉ោង ១0 យប់ ម៉ោង​នៅ​កម្ពុជា តាមរយៈ www.Samsung.com 



(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com