កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ ក្រុម​កីឡាករឈិនឡូន បើកការ​ប្រកួតនៅ​ថ្ងៃនេះ
17, Aug 2017 , 9:47 am        
រូបភាព
ដោយ: ថ្មីៗ
ក្រុម​កីឡាករជម្រើស​ជាតិឈិនឡូន ដែល​ជាប្រភេទកីឡានាំមេដាយមាស​ជូន​ជាតិ កាលពីឆ្នាំ២០១៥ បើក​ការ​ប្រកួត​របស់ខ្លួននៅ​ថ្ងៃទី​១៧ ខែ​សីហា នេះ នៅ​កីឡដ្ឋាន Titiwangsa Indoor Stadium ក្នុងទីក្រុងគូឡាឡាំពួរ។



កម្ម​វិធី​ប្រកួត​​ប្រព្រឹត្តទៅ​ចាប់ពីម៉ោង​១០ព្រឹក [ម៉ោងនៅកម្ពុជា] ដោយ​ក្រុមជម្រើស​ជាតិ​កម្ពុជាចូល​រួម​ប្រកួត​ពីរវិញ្ញាសា គឺ Men's Regu និង Men's quadrant។

ក្រុម​កីឡាករឈិនឡូន​កម្ពុជា
មាន​លោក ទូច សុភៈ អគ្គ​លេខាធិការ​សហព័ន្ធសីដក់ និងឈិនឡូនកម្ពុជា ជាប្រតិភូ​ដឹកនាំ លោក ជាតិ ខេមរា ជាគ្រូបង្វឹក លោក ឈួន ប៉ុណ្ណារ៉ា ជាគ្រូ​ជំនួយ។ សមាសភាពកីឡាករ១០រូប​រួមមាន អឹុង ណារិទ្ធិ, រៀម សុខភីរម្យ, ជាតិ ខេមរិន្ទ, ឈន សុខុម, ណាង សុភាព, ហេង រ៉ាវុត, ទ្រឹង លី និង សុភៈ ចននី៕


Tag:
 SEA Games 2017
  ឈិនឡូន
© រក្សាសិទ្ធិដោយ thmeythmey.com