កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ ឈិនឡូនកម្ពុជាចាញ់មីយ៉ាន់ម៉ា ៩៤-១៣៧ រូបថត Twitter NOCC
× ក្រុមកីឡាជម្រើសជាតិឈិនឡូនកម្ពុជា បានប្រកួតចាញ់មីយ៉ាន់ម៉ាក្នុងលទ្ធផលសរុប ៩៤-១៣៧ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅកីឡដ្ឋាន Titiwangsa Indoor Stadium ប្រទេសម៉ាឡេស៊ី ថ្ងៃទី១៧ ខែសីហា នេះ។
មីយ៉ាន់ម៉ាដែលជាម្ចាស់ប្រភេទកីឡាប្រពៃណីនេះ បានយកឈ្នះកម្ពុជា ៧០-៤៧ នៅជុំទីមួយ ហើយបន្តយកឈ្នះ ៦៧-៤៧ បន្ថែមទៀតនៅជុំទីពីរ។ ជាមួយលទ្ធផលសរុប ១៣៧-៩៤ មីយ៉ាន់ម៉ាឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមមេដាយមាសជាមួយឡាវ ដែលបានយកឈ្នះ ហ្វីលីពីន ១៣៣-៧៦ ។
Tag:
ឈិនឡូន
SEA Games 2017
© រក្សាសិទ្ធិដោយ thmeythmey.com