ជាតិ
រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តសិស្សបេក្ខជនប្រឡងបាក់ឌុប កុំឲ្យមានការភិតភ័យ រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ
× រដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ ជួនណារ៉ុន បានផ្ញើសារលើកទឹកចិត្តដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិន្ទ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៧នេះ ថា កុំមានការភិតភ័យខ្លាចក្នុងការប្រឡង ពោលគឺត្រូវមានជំនឿជៀជាក់លើខ្លួនឯង។ អមនឹងសារលើកទឹកចិត្តនេះ លោក ក៏បានណែនាំឲ្យបេក្ខជនប្រឡង ត្រូវគោរពបទបញ្ញត្តិរបស់ក្រសួងអប់រំ ដែលបានដាក់ចេញសម្រាប់ការប្រឡង។ លោករដ្ឋមន្ត្រីក្រសួងអប់រំ បានសង្កត់ធ្ងន់ទៀតថា៖« ក្នុងការប្រឡងនេះបេក្ខជននីមួយៗ ត្រូវប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ដោយប្រើប្រាស់នូវចំណេះដឹងរបស់ខ្លួនក្នុងការប្រឡងបាក់នេះទទួលបានជោគជ័យ»។
តាមរយៈសារក្នុងឃ្លិបវីដេអូខ្លីមួយដែលផ្សាយក្នុងទំព័រហ្វេសប៊ុកក្រសួងអប់រំ យុវជននិងកីឡា នៅថ្ងៃទី១៧ សីហានេះ រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ដូច្នេះថា៖
Tag:
ហង់ ជួនណារ៉ុន
ប្រឡងបាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com