ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
អ្នករាយការណ៍ UN សួរ គ.ជ.ប ពីជនជាតិវៀតណាម ចូលរួមបោះឆ្នោតនៅកម្ពុជា
17, Aug 2017 ,
9:19 pm
រូបភាព
×
ដោយ:
ម៉ៅ សុផា
ភ្នំពេញ៖ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា សុំឲ្យ គ.ជ.ប បកស្រាយពីព័ត៌មាន ដែលលេចឮថា ជនជាតិវៀតណាម បានចូលរួមបោះឆ្នោត។ គ.ជ.ប បានពន្យល់តំណាងអង្គការសហប្រជាជាតិថា អ្នក ដែលមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នឹងអាចបោះឆ្នោតបាន។ គ.ជ.ប មិនពិនិត្យនោះទេ ថាអ្នកណា ជាជនជាតិអ្វី។
ករណីជនជាតិវៀតណាម ចូលរួមបោះឆ្នោនៅកម្ពុជា គឺជាប្រធានបទមួយក្នុងចំណោមប្រធានបទផ្សេងទៀត ដែលលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់
អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា លើកទៅពិភាក្សានិងសួរដេញដោលជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២0១៧នេះ។ លោក ហង្ស ពុទ្ធា សមាជិកមួយរូបនិងជាអ្នកនាំពាក្យគ.ជ.ប បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះ ក្រោយកិច្ចប្រជុំរយៈពេលជាង២ម៉ោង រវាងលោកស្រី រ៉ូណា ស្មីត ជាមួយថ្នាក់ដឹកនាំគ.ជ.ប ដែលដឹកនាំដោយលោក ស៊ិក ប៊ុនហុក ត្រូវបានបញ្ចប់។
លោក ហង្ស ពុទ្ធា មិនបានប្រាប់ឲ្យក្បោះក្បាយនោះទេ ថាចំណុចអ្វីខ្លះ ដែលលោកស្រី រ៉ូណា ស្មីត ចង់ដឹងចំពោះករណីជនជាតិវៀតណាម ចូលរួមបោះឆ្នោតនៅកម្ពុជា។ លោក គ្រាន់តែលើកឡើងថា គ.ជ.ប បានបកស្រាយទៅតាមនីតិវិធីនិងយន្តការផ្លូវច្បាប់ ចំពោះចម្ងល់របស់លោកស្រី រ៉ូណា ស្មីត ដែលពាក់ព័ន្ធនឹងជនជាតិវៀតណាម អាចចូលរួបោះឆ្នោតនៅកម្ពុជា។
ជនជាតិណាក៏ដោយ ឲ្យតែមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ហើយមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ គឺអាចចុះឈ្មោះបោះឆ្នោត និងអាចបោះឆ្នោត បាន។ ចំណែកឯ ការកំណត់អត្តសញ្ញាណថា អ្នកណា ជាជនជាតិអ្វីនោះ គឺមិនសិ្ថតនៅក្រោមសមត្ថកិច្ចរបស់គ.ជ.ប ឡើយ។ ខាងលើនេះ គឺជាចម្លើយរបស់គ.ជ.ប ដែលបានផ្តល់ជូនលោកស្រី រ៉ូណា ស្មីត ហើយត្រូវបានលោក ហង្ស ពុទ្ធា យកទៅប្រាប់ក្រុមអ្នកសារព័ត៌មាន។
អ្នកនាំពាក្យគ.ជ.ប រូបនេះ បាននិយាយយ៉ាងដូច្នេះ៖«ការលេចឮថា មានជនជាតិវៀតណាមមកបោះឆ្នោត [ដែលលោកស្រី រូណា ស្មីត ចង់ដឹង] គឺគ.ជ.ប បានបញ្ជាក់ហើយថា អ្នកដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត គឺមានសញ្ជាតិខ្មែរ។ សញ្ជាតិខ្មែរ គឺសំអាងទៅលើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ អ៊ីចឹង តួនាទីកំណត់អត្តសញ្ញាណ មិនមែនជា [ដែនសមត្ថកិច្ច] របស់គ.ជ.ប ទេ។
ក្រៅពីករណីជនជាតិវៀតណាម លោកស្រី រ៉ូណា ស្មីត ក៏បានលើកយកករណីជាច្រើនទៀត ទៅសួរគ.ជ.ប ដែរ ដូចជា បញ្ហាបន្ទប់ស្ថានការណ៍ ដែលបង្កើតឡើងដោយក្រុមសង្គមស៊ីវិលជាង៤0 ដើម្បីចូលរួមឃ្លាំមើលការបោះឆ្នោត សិទ្ធិរបស់ជនអនាថាក្នុងការបោះឆ្នោត និងសិទ្ធិរបស់ពលករនៅក្រៅប្រទេស ដែលត្រូវចូលរួមបោះឆ្នោត ជាដើម។ នេះ ជាការអះអាងរបស់អ្នកនាំពាក្យគ.ជ.ប ដដែល។
ក្រោយចាកចេញពីកិច្ចប្រជុំ លោកស្រី រ៉ូណា ស្មីត បានផ្តល់បទសម្ភាសប្រមាណ២នាទី ដល់ក្រុមអ្នកសារព័ត៌មាន។ លោកស្រី មានប្រសាសន៍បែបនេះ៖«ខ្ញុំសង្ឃឹមថា [កម្ពុជា] នឹងបន្តអនុវត្តច្បាប់និងបន្តពង្រឹងវិធានការនៃការបោះឆ្នោត ដើម្បីឲ្យការបោះឆ្នោតខាងមុខ ទទួលបានភាពត្រឹមត្រូវនិងយុត្តិធម៌»។
សូមបញ្ជាក់ថា លោកស្រី រ៉ូណា ស្មីត នឹងយកបញ្ហាជុំវិញការបោះឆ្នោតនៅកម្ពុជា ទៅរាយការណ៍ប្រាប់គណៈកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នៅក្នុងខែកញ្ញា ឆ្នាំ២0១៧នេះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
រ៉ូណា ស្មីត
គជប
វៀតណាម
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
7 ថ្ងៃ
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
4 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
2 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម