កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ U22 កម្ពុជា បន្ត​ចាញ់​វៀតណាម ៤-១
17, Aug 2017 , 4:52 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​របស់​កម្ពុជា មិនមាន​ការចាប់ផ្តើម​ល្អ​នោះឡើយ​ក្នុង​ព្រឹ​ត្ត​ការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​ប្រទេស​ម៉ាឡេស៊ី​។ ពីរ​ថ្ងៃ​បន្ទាប់ពី​ចាញ់​ហ្វីលីពីន ២-០ ពួកគេ​បាន​បន្ត​ចាញ់​វៀតណាម ៤-១ ទៀតសម្រាប់ពូល B នៅ​កីឡដ្ឋាន Shah Alam នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែសីហា នេះ​។​



U22 វៀតណាម បាន​បើក​ការវាយលុក​កម្ពុជា​យ៉ាងខ្លាំង ប៉ុន្តែ​ពួកគេ​អា​ចរក​គ្រាប់​ទីមួយ​នៅ​នាទី​បន្ថែម​នៃ​វគ្គ​ទីមួយ​ដែល​សម្រេចបាន​ដោយ Nguyen Van Toan​។ វៀតណាម​រកបាន​៣​គ្រាប់​ជា​បន្តបន្ទាប់​ទៀត​នៅ​វគ្គ​ទី​ពីរ​ក្នុង​គម្លាត​គ្នា​តែ​៦​នាទី​ប៉ុណ្ណោះ ដែលជា​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់ Nguyen Quang Hai , Nguyen Van Toan និង Ho Tuan Tai​។​

​កម្ពុជា​វាយបក​បាន​១​គ្រាប់​វិញ​នៅ​នាទី​៨៣ តាមរយៈ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​របស់​ខ្សែការពារ នេន សុធា​រដ្ឋ​។ ឱកាស​នេះ កើតឡើង បន្ទាប់ ប្រាក់ ធី​វ៉ា បញ្ជូន​បាល់​ទៅ​ប៉ះ​ដៃ​របស់​កីឡាករ វៀតណាម Tran Dinh Trong​។​

​ជម្រើស​របស់​កម្ពុជា​៖ អ៊ុំ សេរី​រ័ត្ន​ន៍​, សឿត បារាំង​, សឿ​យ វិសាល​, នេន សុធា​រដ្ឋ​, សំអឿន ពិដោរ​, ជួន ចាន់​ចាវ​, ច្រឹង ពលរដ្ឋ​, អ៊ិន សូ​ដា​វីដ​, ស៊ុន វ៉ាន់​ដេ​ត (​ប្រាក់ ធី​វ៉ា​), នួន បូរី​, សុក សំណាង​៕


Tag:
 បាល់ទាត់
  SEA Games 2017
© រក្សាសិទ្ធិដោយ thmeythmey.com