ជាតិ
សេដ្ឋកិច្ច
លោក វេ​ង សាខុន​៖​ក្រសួង​ជាច្រើន​ត្រូវ​ដោះស្រាយ​បញ្ហា​កសិផល តែ​គេ​ជេ​តែ​ក្រសួងកសិកម្ម​
17, Aug 2017 , 6:40 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន បាន​លើកឡើងថា ខ្សែសង្វាក់​ផលិតកម្ម​រាប់​តាំងពី​ការដាំដុះ រ​ហួត​ដល់​ការ​វិច​ខ្ចប់​នាំចេញ​របស់​កម្ពុជា​នៅ​ខ្វះខាត ដែល​ពិបាក​ឆ្លងកាត់​របាំង​អនាម័យ និង​ភូតគាម​អនាម័យ (SPS)​។ លោក​បញ្ជាក់ថា កង្វះ​បច្ចេកទេស​ដាំ​ដុះ អគ្គិសនី​ថ្លៃ ក​ខ្វះ​ហេ​ដ្ឋា​រនា​សម្ព័ន្ធ​ផលិតកម្ម និង​ដឹកជញ្ជូន ប្រព័ន្ធ​ធានា​សាស្ត្រ​មិន​សមស្រប ជាដើម នៅតែ​ជា​បញ្ហា​សម្រាប់​វិស័យ​កសិកម្ម​របស់​កម្ពុជា​។


 
​ថ្លែង​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​រវាង​អ្នក​ផលិត និង​អ្នកផ្គត់ផ្គង់​ផលិតផល​ខ្មែរ នៅ​ថ្ងៃទី​១៧​ខែសីហា​នេះ លោក វេ​ង សាខុន បាន​ឲ្យ​ដឹងថា  ការដោះស្រាយ​បញ្ហា​ទីផ្សារ​កសិផល ទាមទារ​ការដោះស្រាយ​រួមគ្នា​រវាង​ក្រសួង​ពាក់ព័ន្ធ​ជាច្រើន ពោលគឺ​មិនមែន​តែ​ក្រសួងកសិកម្ម​តែឯង​នោះទេ​។ 
 
​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​ស្ដាប់​ប្រសាសន៍ លោក វេ​ង សាខុន ខាងក្រោម​នេះ​៖ 

Tag:
 កសិកម្ម​
  ទីផ្សារ​កសិផល​ ​
© រក្សាសិទ្ធិដោយ thmeythmey.com