អត្ថបទពាណិជ្ជកម្ម
​ស្រា​បៀរ​អាន់​ឆ័​រ​ប្រគល់​រង្វាន់​លើក​ទី ៣ រដូវ​កាល​ថ្មី​ជូន​គូ​ស្វាមីភរិយា​ថ្មី​ ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ​អាន់​ឆ័​រ​ឆ្នាំ ២០១៧
18, Aug 2017 , 10:56 am        
រូបភាព
​កាលពី​ថ្ងៃទី ១០ ខែសីហា ឆ្នាំ​២០១៧  នៅ​រោងចក្រ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL) ស្រា​បៀរ​អាន់​ឆ័​រ​បានរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​លើក​ទី​បី​សម្រាប់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​ដែល​បានឈ្នះ​ពី​កម្មវិធី​ចាប់​រង្វាន់​កាលពី​ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ​២០១៧  នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone​។ កម្មវិធី​ពិសេស​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​គ្រប់គ្រង​ក្រុមហ៊ុន ភ្ញៀវកិត្តិយស  ស្វាមីភរិយា​ថ្មី​ចំនួន ៣៦ គូ និង​អ្នកសារព័ត៌មាន​ជាច្រើន​។

​ថ្នាក់​គ្រប់គ្រង​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ​បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ដោយមាន​ប្រសាសន៍ថា កម្មវិធី​ប្រគល់​រង្វាន់​លើក​ទី​បី​នេះ​បានរៀបចំ​ឡើង​ក្នុង​គោលបំណង​ថ្លែងអំណរគុណ​ជាពិសេស និង​ដ៏​ជ្រាលជ្រៅ ព្រមទាំង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។ ហើយ​ជា​សក្ខីភាព នៅថ្ងៃនេះ​យើង​បានប្រគល់​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​នៅ ឆ្នេរ​ឋាន​សួ​គ៏ Krabi ជូន​គូ​ស្វាមីភរិយា​ថ្មី​ចំនួន ១៥ គូ  ទូរទស្សន៍ Smart TV  55“ ជូន​គូ​ស្វាមីភរិយា​ថ្មី​ចំនួន ១១ គូ  និង​កា​ម៉េ​រា Sony Alpha ជូន​គូ​ស្វាមីភរិយា​ថ្មី​ចំនួន ១០ គូ ។



​គួរ​បញ្ជាក់ថា ស្រា​បៀរ អាន់​ឆ័​រ ពិតជា​ស្រា​បៀរ​លំដាប់ថ្នាក់​អន្តរជាតិ​ដែល​ឈ្នះ​ពាន់រង្វាន់​ផ្នែក​គុណ​ភាពជា​បន្តបន្ទាប់​សរុប​ជាង ៣០ មេដាយ ជាពិសេស​ជា​ស្រា​បៀរ​ពេញនិយម​បំផុត​សម្រាប់​យុវវ័យ​សម័យថ្មី​។ ស្រា​បៀរ អាន់​ឆ័​រ មាន​រសជាតិ​ស្រទន់​លើសគេ ផ្តល់នូវ​អារម្មណ៍ រីករាយ ដែល​ស័ក្តិសម​បំផុត​សម្រាប់​ទទួលភ្ញៀវ​កិត្តិយស ក្នុង​ពិធី​អាពាហ៍ពិពាហ៍ ថែមទាំង​មានកម្ម​វិធី​ផ្តល់ជូន​រង្វាន់​ដ៏​សន្ធឹកសន្ធាប់​សម្រាប់​អតិថិជន​របស់ខ្លួន​។ សម្រាប់​ឆ្នាំ ២០១៧ នេះ អតិថិជន​ដែល​ជាវ​ស្រា​បៀរ​អាន​ឆ័​រ កំប៉ុង ឬ​ដប​ចាប់ពី ២០ ឡើង ទទួលបាន​សៀវភៅ​កត់​ចំណងដៃ ប៊ិច កាបូប និង​ប័ណ្ណ​ផ្សងសំណាង​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ឆ្នេរ​ឋានសួគ៌ Krabi   ទូរទស្សន៍​ម៉ាក Sony Android ទំហំ ៥៥ អ៊ី​ញ និង​កា​ម៉េ​រា​ម៉ាក Sony ជាច្រើន​រង្វាន់​។ ជាពិសេស​រាល់​ការ​ជាវ​ចាប់ពី ១២០ កេស​ឡើង នឹង​ទទួលបាន​កញ្ចប់​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ខេត្ត​ព្រះសីហនុ​រយៈពេល ២ ថ្ងៃ ១ យប់​។ ការផ្តល់ជូន​នេះ​សម្រាប់តែ​គូ​ស្វាមីភរិយា ១០០០ គូ​ដំបូង​ប៉ុណ្ណោះ​។ 



​ចំពោះ​គូ​ស្វាមីភរិយា​ថ្មី ដែល​មិនមាន​សំណាង​ឈ្នះ​រង្វាន់​ពី​កម្មវិធី​ពិសេស សូមកុំ​ទាន់​អស់សង្ឃឹម​នៅ​មានការ​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​នៅ ថ្ងៃទី ១៥ តុលា ២០១៧ ខាងមុខនេះ​។
​សូម​ទទួលយក​ភាពសប្បាយ​រីករាយ​ពិតប្រាកដ​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​ជាមួយ​រសជាតិ​ស្រទន់​នៃ​ស្រ​បៀរ​អាន់​ឆ័​រ ព្រមទាំង​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ឆ្នេរ​ឋានសួគ៌ Krabi រហូតដល់ ៦០ គូ​។
​     
​រីករាយ​ស្រស់ថ្លា ចាប់ផ្តើម​ជាមួយ​ស្រា​បៀរ អាន់​ឆ័​រ​!
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com