ជាតិ
អនុប្រធាន​ចលនា​ស្ត្រី​បក្ស​សង្គ្រោះ​ជាតិ លាលែង​ពី​តំណែង
18, Aug 2017 , 3:11 pm        
រូបភាព
លោកស្រី ម៉េង សុភារី ផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័តមាន កាលពីកន្លងទៅ។
លោកស្រី ម៉េង សុភារី ផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័តមាន កាលពីកន្លងទៅ។
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោកស្រី ម៉េង សុភា​រី អនុប្រធាន​ចលនា​ស្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​លិខិត​ទៅកាន់​ឯកឧត្តម កឹម សុខា ដើម្បី​សុំលាលែង​ពី​តំណែង​។



​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោកស្រី ម៉េង សុធា​រី បញ្ជាក់ថា លោកស្រី សុំលាលែង​ពី​តំណែង​ជា​អនុប្រធាន​ចលនា​ស្ត្រី​តែប៉ុណ្ណោះ តែ​មិនមែន​លាលែង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។ ក្រៅពី​តំណែង​ជា​អនុប្រធាន​ចលនា​ស្ត្រី លោកស្រី ម៉េង សុធា​រី នៅមាន​តំណែង​មួយទៀត គឺប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត​និង​នីតិកម្ម​។ ហើយ​មូលហេតុ​ចម្បង​នៃ​ការបោះបង់​តំណែង​ជា​អនុប្រធាន​ចលនា​ស្ត្រី​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ដើម្បី​ឲ្យ​លោកស្រី មាន​ពេល​គ្រប់គ្រាន់ ទៅ​បំពេញការងារ​នៅក្នុង​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត ។

​លោកស្រី ម៉េង សុភា​រី សង្កត់ធ្ងន់ថា លោកស្រី ជាប់រវល់​យ៉ាងខ្លាំង​នឹង​កិច្ចការងារ ដែល​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​។ លោកស្រី និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​មិនអាច​ធ្វើ​កិច្ចការ​ពីរ​ក្នុងពេល​តែមួយ​ទេ ព្រោះ​វា​ធ្វើ​ឲ្យ​ការងារ​មាន​ភាពមិនច្បាស់លាស់​»​។​

​លោកស្រី ម៉េង សុភា​រី គឺជា​មេធាវី​មួយរូប ដែល​ធ្លាប់​ការពារ​ក្តី​ឲ្យ​ឯកឧត្តម  កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​
​ដោយឡែក​ប្រធាន​ចលនា​ស្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោកស្រី គុណ លំអង ភរិយា​របស់លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស សម រង្ស៊ី ៕


Tag:
 ម៉េង សុភា​វី​
  លាលែង​តំណែង
© រក្សាសិទ្ធិដោយ thmeythmey.com