ជាតិ
សេដ្ឋកិច្ច
World Bank៖​គម្លាត​យេនឌ័រ ជា​បញ្ហា​ប្រឈម​មួយ ក្នុងការ​សម្រេច​វិបុលភាព​រួមគ្នា​របស់​កម្ពុ​ជា​
19, Aug 2017 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ របាយការណ៍​របស់​ធ​នាគារ​ពិភពលោក (World Bank)  បាន​បង្ហាញថា គម្លាត​យេនឌ័រ ដែល​តែង​កើតមាន​លើ​ប្រាក់ចំណូល និង​គុណភាព​ការងារ គឺជា​បញ្ហា​ប្រឈម​មួយ ក្នុងការ​សម្រេច​វិបុលភាព​រួមគ្នា​របស់​កម្ពុ​ជា​។​

 


​របាយការណ៍​របស់​ធ​នាគារ​ពិភពលោក បង្ហាញថា ការចូលរួម​កម្លាំង​ពលកម្ម​របស់​ស្ត្រី​នៅ​ប្រទេស​កម្ពុជា មាន​ចំនួន​៧៩​ភាគរយ នៅក្នុង​ឆ្នាំ​២០១៤ ដែលជា​ការចូល​រួមមាន​អត្រា​ខ្ពស់បំផុត​នៅលើ​ពិភពលោក​។ របាយការណ៍​ដដែល បាន​រកឃើញថា សហគ្រាស​ដែលជា​កម្មសិទ្ធិ​របស់​ស្ត្រី​មាន​ជាង​ពាក់កណ្តាល​នៃ​គ្រឹះស្ថាន​អាជីវកម្ម​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ក៏ប៉ុន្តែ​សហគ្រាស​ទាំងនោះ ជាទូទៅ​មាន​ទំហំ​តូច ចំណេញ​តិច និង​ទំនងជា​បាន​ចុះបញ្ជី​តិចជាង​អាជីវកម្ម​របស់​បុរស​។   

​នៅក្នុង​វិស័យ​កាត់ដេរ​វិញ ស្ត្រី​៨៥​ភាគរយ​បានធ្វើការ​ក្នុង​វិស័យនេះ ប៉ុន្តែ​ពួកគេ​ធ្វើ​ក្នុងតួនាទី​ណា ដែលមាន​ប្រាក់​ឈ្នួល​ទាប ខណៈ​តួនាទី​ណា​ដែលមាន​ប្រាក់ខែ​ខ្ពស់​ត្រូវបាន​បុរស​ជា​កាន់កាប់​។ នេះ​គឺជា​គម្លាត​ផ្នែក​យេនឌ័រ តែង​កើតមាន​លើ​ប្រាក់ចំណូល និង​គុណភាព​ការងារ ហើយ​បញ្ហា​នេះ បាន​ក្លាយជា​បញ្ហា​ប្រឈម​មួយ ក្នុងការ​សម្រេច​វិបុលភាព​រួមគ្នា​របស់​កម្ពុ​ជា​។

​ដោយឡែក ស្ត្រី​នៅក្នុង​វិស័យ​នយោបាយ មានតែ​៧​ភាគរយ​ប៉ុណ្ណោះ​នៃ​តំណែង​រដ្ឋមន្ត្រី ធ្វើ​ឲ្យ​កម្ពុជា​ស្ថិតក្នុង​បណ្តា​ប្រទេស​លំដាប់​ក្រោម​គេ​បំផុត​២០​ភាគរយ​នៅលើ​ពិភពលោក​៕





Tag:
 ស្ត្រី​
  World Bank
© រក្សាសិទ្ធិដោយ thmeythmey.com