ជាតិ
មន្ត្រីរាជការទាំងអស់ នឹងទទួលបានប្រាក់ឧបត្ថម្ភ៥ម៉ឺនរៀល សម្រាប់បុណ្យភ្ជុំបិណ្ឌ
× ភ្នំពេញ៖ រដ្ឋាភិបាល បានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភ៥ម៉ឺនរៀល ជូនដល់មន្ត្រីរាជការស៊ីវិលទាំងអស់ ដើម្បីលើកទឹកចិត្តក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៩ដល់ថ្ងៃទី២១ ខែកញ្ញាខាងមុខនេះ។
រដ្ឋាភិបាល បានចេញអនុក្រឹត្យកាលពីថ្ងៃទី១៨ ខែសីហា ផ្តល់ប្រាក់ឧបត្ថម្ភជូនមន្ត្រីរាជការស៊ីវិលទាំងអស់ ដោយម្នាក់ៗនឹងទទួលបានទឹកប្រាក់ចំនួន៥ម៉ឺនរៀល។
បើតាមអនុក្រឹត្យខាងលើ ថវិកា៥ម៉ឺនរៀល នឹងត្រូវបើកឲ្យដល់ដៃមន្ត្រីរាជការយ៉ាងយូរបំផុតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដោយក្នុងនោះ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នទាំងអស់ ជាអ្នកអនុវត្តន៍អនុក្រឹត្យនេះ៕
Tag:
ភ្ជុំបិណ្ឌ
ប្រាក់ឧបត្ថម្ភ
© រក្សាសិទ្ធិដោយ thmeythmey.com