ជាតិ
សម្តេច ហ៊ុន សែន ជួបជាមួយកម្មកររាល់ថ្ងៃអាទិត្យ និងចុះសួរសុខទុក្ខដល់រោងចក្រ រាល់ថ្ងៃពុធ រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
× សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកំណត់យករៀងរាល់ថ្ងៃអាទិត្យ ជាថ្ងៃជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី រោងចក្រ និងកំណត់យកថ្ងៃរាល់ ពុធ ជាថ្ងៃចុះជួបផ្ទាល់ តាមបណ្តារោងចក្រសហគ្រាស។
តាមរយៈទំព័រហ្វេសប៊ុក ក្រោយជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីរោងចក្រជាង៤ពាន់នាក់ នៅព្រឹកថ្ងៃទី២០ ខែសីហានេះ សម្តេច ហ៊ុន សែន កំណត់យករៀងរាល់ថ្ងៃអាទិត្យ ជាថ្ងៃជួបសំណោះសំណាល សួរសុខទុក្ខ កម្មករ-កម្មការិនីរោងចក្រ និងនៅរៀងរាល់ថ្ងៃពុធ សម្តេច ហ៊ុន សែន នឹងចុះសួរសុខទុក្ខ កម្មករ-កម្មការិនីតាមបណ្តារោងចក្រ សហគ្រាសនានា។
នាយករដ្ឋមន្ត្រី បានបញ្ជាក់ក្នុងសំណេរដដែលថា ចាប់ពីថ្ងៃទី២០ ខែសីហានេះតទៅ កម្មករកម្មការិនីរោងចក្រទាំងអស់ អាចជិះរថយន្តក្រុងសាធារណៈបានឥតគិតថ្លៃរយៈពេល២ឆ្នាំ ដោយគ្រាន់តែបង្ហាញកាតសម្គាល់ខ្លួនរបស់ពួកគេ។ ទន្ទឹមនឹងនេះ ចាប់ពីឆ្នាំ២០១៨ កម្មករ-កម្មការិនីទាំងអស់ ក៏នឹងទទួលបានការគាំពារសុខភាព១០០ភាគរយ ដែលបង់ថ្លៃសេវាដោយភាគីរោងចក្រ ឬម្ចាស់សហគ្រាស ហើយនឹងទទួលបានចូលនិវត្តន៍ ដូចមន្ត្រីរាជការដែរ ចាប់ពីឆ្នាំ២០១៩ទៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com