ជាតិ
បាក់​ឌុប​៖ បេក្ខជន​ដែល​បង្ក​ឲ្យ​ខូច​របៀបរៀបរយ​នឹងត្រូវ​លុបឈ្មោះ​ចេញពី​គ្រឹះស្ថានសិក្សា​
20, Aug 2017 , 7:39 pm        
រូបភាព
ដោយ:
​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ញត្តិ​ចំពោះ​បេក្ខជន​ដែល​បង្ក​ឲ្យ​ខូច​របៀបរៀបរយ​ក្នុង​ការប្រឡង​នឹងត្រូវ​លុបឈ្មោះ​ចេញពី​គ្រឹះស្ថានសិក្សា​។



​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ញា​ត្តិ​ចំពោះ​បេក្ខជន ដែល​បង្កើត​ក្លឹប​ធ្វើ​ចម្លើយ​នាំ​សំណៅ​ប្រធាន​វិញ្ញាសារ​ចេញ និង​នាំ​សំណៅ​ចម្លើយ​ចូល ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស ឬ​រាងកាយ​របស់ខ្លួន​គណៈ​មេ​ប្រយោគ ឬ​អ្នកមាន​សមត្ថកិច្ច​ត្រួតពិនិត្យ​ការប្រឡង នឹងត្រូវ​លុបឈ្មោះ​ចេញពី​គ្រឹះស្ថានសិក្សា​របស់ខ្លួន រួច​បញ្ជូនទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។

​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ឆ្នាំ​សិក្សា​២០១៦-២០១៧ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២១ សីហា​ខាងមុខនេះ​។  សម័យ​ប្រឡង​ឆ្នាំ​២០១៧​នេះ មាន​បេក្ខជន សរុប​ចំនួន ១០៣ ១១២ នាក់ ទាំង​ថ្នាក់​វិទ្យាសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម ដោយ​ចែកចេញជា ១៧៨ មណ្ឌល និង​បន្ទប់​ប្រឡង​ចំនួន ៤១៥៥ បន្ទប់ នៅ​ទូទាំង​២៥​រាជធានី​-​ខេត្ត​៕


Tag:
 បាក់​ឌុប​
  បទ​ប្បញ្ញត្តិ
  ​កម្រិត​វិន័យ​
© រក្សាសិទ្ធិដោយ thmeythmey.com