ជាតិ
រដ្ឋមន្ត្រីអប់រំ បើកវិញ្ញាសា ដើម្បីដំណើរការប្រឡងបាក់ឌុប លោក ហង់ ជួន ណារ៉ុន បើកវិញ្ញាសាសម្រាប់បេក្ខជននៅមណ្ឌលវិទ្យាល័យស៊ីសុវត្ថិ
× លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបើកវិញ្ញាសាសម្រាប់បេក្ខជនប្រឡងនៅវិទ្យាល័យព្រះស៊ីសុវត្ថិ នៅព្រឹកថ្ងៃទី២១ សីហានេះ ដើម្បីដំណើរការប្រឡងបាក់ឌុបសម្រាប់ឆ្នាំ២០១៧ ។
នៅក្នុងបទសម្ភាសជាមួយអ្នកកាសែត ក្រោយបើកវិញ្ញាសារួច លោករដ្ឋមន្ត្រី បានអះអាងថាការរៀបចំការប្រឡងគឺរៀបចំបានកាន់តែល្អ ហើយសង្ឃឹមថាបេក្ខជន ប្រឡងបានល្អជាងឆ្នាំមុន។ លោក ហង់ ជួន ណារ៉ុន បន្ថែមដូច្នេះ៖«យើងឃើញថា ឆ្នាំនេះ ដំណើរការប្រឡងឆ្នាំនេះ គឺកាន់តែល្អឡើងៗ ។ បើយើងមើលស្តង់ដាវិញ្ញាសា គឺយើងរៀបចំតឹងជាងឆ្នាំមុន ប៉ុន្តែខ្ញុំជឿជាក់ថាសិស្ស ដែលមានពេលរៀនច្រើន គឺលទ្ធផលនឹងអាចប្រសើរជាងឆ្នាំមុន»។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០១៦-២០១៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ សីហាខាងមុខនេះ។ សម័យប្រឡងឆ្នាំ២០១៧នេះ មានបេក្ខជន សរុបចំនួន ១០៣ ១១២ នាក់ ទាំងថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ដោយចែកចេញជា ១៧៨ មណ្ឌល និងបន្ទប់ប្រឡងចំនួន ៤១៥៥ បន្ទប់ នៅទូទាំង២៥រាជធានី-ខេត្ត៕
Tag:
បាក់ឌុប
ហង់ ជួន ណារ៉ុន
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com