អត្ថបទពាណិជ្ជកម្ម
ស្វែងយល់​ពីរ​បត់​ថ្មី​នៃ​ជំនាញ​ស្ថាបត្យកម្ម និង​គ្រប់គ្រង​សំណង់​
21, Aug 2017 , 12:13 pm        
រូបភាព
ដោយ:
​ឧបមា​ថា បើសិនជា​ម្ហូប​មួយ​មុខ​ត្រូវ​លាយ​គ្រឿង​ដោយ​មនុស្ស​ច្រើន​នាក់​ផ្សេងគ្នា យើង​អាច​សន្មត​បាន​ថា​លទ្ធផល​រសជាតិ​ម្ហូប​នោះ អាច​នឹង​មិនសូវ​ឆ្ងាញ់​ឡើយ​។ ស្រដៀង​គ្នា​នេះដែរ នៅក្នុង​វិស័យ​សំណង់​កាលពីមុន អ្នកជំនាញ​ម្នាក់ៗ​ដូចជា ស្ថាបត្យករ វិស្វករ​រចនាសម្ព័ន្ធ វិស្វករ​មេកានិច និង​វិស្វករ​អគ្គីសនី ។​ល​។ ត្រូវ​ធ្វើការ​ផ្តោតលើ​ផ្នែក​ជាក់លាក់​របស់​គម្រោង​ដាច់ដោយឡែក​ពីគ្នា ហើយ​ពេលខ្លះ​បញ្ហា​ក៏​អាច​កើតឡើង​ដោយសារ​កង្វះ​ការសម្របសម្រួល​នៅក្នុង​គម្រោង​។ យ៉ាងណា​ម៉ិ​ញ ទាក់ទង​នឹង​កិច្ចការ​សំណង់ យើង​កត់សម្គាល់​ឃើញថា​មានការ​វិវត្តន៍​ដោយមាន​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​និង​ស្វ័យប្រវត្តិ​ច្រើនជាង​មុន​នាពេល   បច្ចុប្បន្ន ដែល​ជួល​ឲ្យ​មានការ​សម្របសម្រួល​ច្រើន​នៅក្នុង​វិស័យនេះ​។​

​ថ្មីៗ​នេះ​គេ​សង្កេតឃើញថា​ការសិក្សា​ផ្នែក​ស្ថាបត្យកម្ម និង​គ្រប់គ្រង​សំណង់​គឺមាន​រួមបញ្ចូល​នូវ​ការប្រើប្រាស់ បច្ចេក​វិ​ទ្យ​ព័ត៌មាន​សាងសង់​គំរូ BIM (Building Information Modelling)​។  លោក Amedeo Cilento សាស្ត្រាចារ្យ ផ្នែក​ស្ថាបត្យកម្ម និង​គ្រប់គ្រង​សំណង់​នៅ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ បាល​លើកឡើងថា BIM គឺជា​វិធីសាស្ត្រ​សិក្សា​ដ៏​សំខាន់ ប្រកបដោយ​គុណភាព​ខ្ពស់​ក្នុងការ​ចែករំលែក​ដល់​និស្សិត​នូវ​គំនិត​ច្នៃប្រឌិត​ដែល​អាច​ជំរុញ​ឲ្យ​ពួកគេ​មានការ​តាំងចិត្ត និង​ចាប់អារម្មណ៍​ក្នុង​កម្មវិធីសិក្សា​នេះ​។ ម្យ៉ាងទៀត បច្ចេកវិទ្យា​BIM ក៏​អនុញ្ញាត​ឲ្យ​អ្នកជំនាញ​ធ្វើការ​រចនា​គម្រោង​សំណង់​ប្រកបដោយ​ភាព​ប្រណិត​យ៉ាងពិត​ប្រាកដ ព្រមទាំង​អាច​គណនា​លើ​ការចំណាយ រៀបចំ​ដំណើរការ​គ្រប់គ្រង​ក្នុង​រយៈពេល​ខ្លី ធានា​សុ​វត្តិភាព​ខ្ពស់​លើ​ការសាងសង់ ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ការចំណាយ​ផ្សេងៗ ជាដើម​។​


(​សា្ន​ដៃ​របស់​និស្សិត​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ ជាមួយ​បច្ចេកវិទ្យា BIM)

​តាមរយៈ​ការបង្រៀន​របស់លោក​សាស្ត្រាចារ្យ Amedeo លើ​ជំនាញ​ស្ថាបត្យកម្ម និង​គ្រប់គ្រង​សំណង់ នៅ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ និស្សិត​មានឱកាស​សិក្សា​អំពី​វិធី​រចនា​ដ៏​ប្រណិត របៀប​គណនា​រចនាសម្ព័ន្ធ និង​របៀប​កែលម្អ​គុណភាព​គម្រោង​ឲ្យ​រឹងមាំ ការគ្រប់គ្រង​ពេលវេលា និង​ចំណាយ វិធី​គ្រប់គ្រង​ធនធានមនុស្ស ព្រមទាំង​ការរៀបចំ​សរសេរ​កិច្ចសន្យា​និង​សិក្សា​បទបញ្ញត្តិ​សំណង់​ផ្សេងៗ ដើម្បី​ទទួលបាន​ភាពជោគជ័យ​នៅក្នុង​ដំណើរការ​សាងសង់​។ វិធីសាស្ត្រ​ទាំងអស់នេះ ត្រូវបាន​រួមបញ្ចូល​គ្នា​ក្នុង​គម្រោង​មួយ​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​បំផុត​នៅក្នុង​វិស័យ​សំណង់ និង​ធ្វើ​ឲ្យ​និស្សិត​មាន​វិជ្ជាជីវៈ​ពិតប្រាកដ​សម្រាប់​ការអនុវត្ត​ការងា​ជាក់ស្តែង​ក្រោយ​បញ្ចប់​ការសិក្សា​។​

​ជា​ឧទាហរណ៍ លោក Amedeo បានដាក់​កិច្ចការ​មួយ​ឲ្យ​និស្សិត ដោយ​យក​អាគារ the Ville Savoye ដែល​ត្រូវបាន​សាងសង់​ដោយ​ស្ថាបត្យករ​ជនជាតិ​ស្វី​ស លោក Le Corbusier ពី​ចន្លោះ​ឆ្នាំ 1928 ដល់​ឆ្នាំ 1931 នៅ​ក្រុង Poissy ប្រទេស​បារាំង ជា​ករណី​សិក្សា​ដើម្បី​គណនា​តម្លៃ និង​ពេលវេលា​ដើម្បី​សាងសង់​។​

Ville Savoye
Poissy, France​    ​Architect: Le Corbusier
Design/Build: 1928 - 1931



​ជាក់ស្តែង លទ្ធផល​ទទួលបាន​ពី​និស្សិត​របស់​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​គឺ​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដោយ​ពួកគេ​អាច រៀបចំ​ការ​រចនា​ប្លង់ និង​សាងសង់​អគារ Ville Savoye នេះ​ដោយ​ត្រូវ​ចំណាយ​សរុប​ប្រហែល​ពី 200 000 ទៅ 250 000 ដុល្លារ អាស្រ័យ​លើ​គុណភាព​ខុសគ្នា​នៃ​ឧបករណ៍ សម្ភារៈ ហើយ​ត្រូវ​ប្រើពេល​ប្រមាណ 250 ថ្ងៃ​។

​លោក Amedeo បាន​លើកទឹកចិត្ត​ឲ្យ​សិស្ស​និស្សិត​ដែល​ចាប់អារម្មណ៍​លើ​ជំនាញ​សិក្សា ស្ថាបត្យកម្ម និង​គ្រប់​គ្រង់​សំណង់ ទៅកាន់​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ ដើម្បី​សាកសួរ​ព័ត៌មាន​លម្អិត​អំពី​មុខជំនាញ​ទាំងពីរ​នេះ​។ គួរបញ្ជាក់​ផងដែរ​ថា សាកលវិទ្យាល័យ​ក៏​នឹងមាន​រៀបចំ​កម្មវិធី​ផ្តល់ព័ត៌មាន​ទូទៅ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​២០១៧-២០១៨ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៦ ខែសីហា ឆ្នាំ​២០១៧ ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៥​ល្ងាច ជា​កម្មវិធី​សម្រាប់​សាធារណៈជន សិស្សានុសិស្ស និង​មាតាបិតា អាណាព្យាបាល​ទាំងអស់​មក​ចូលរួម​ដោយ​សេរី​ដើម្បី​ទទួល​ព័ត៌មាន​ទូទៅ​អំពី​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ និង​ឱកាស​អាហារូបករណ៍​ផ្សេងៗ​។​





(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com