អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) ប្រគល់​រង្វាន់​លើក​ទី​៣​ជូន​ដល់​ ​អ្នក​ណែនាំ​រោងការ​របស់ខ្លួន​
21, Aug 2017 , 12:17 pm        
រូបភាព
​កាលពី​ថ្ងៃ​សុក្រ ទី​១៨ ខែសីហា ឆ្នាំ ២០១៧ នៅ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL) បានរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​លើក​ទី​បី​សម្រាប់​អ្នក​ណែនាំ​រោងការ ដែល​បាន​ណែនាំ​រោងការ​ឲ្យ​ជាវ​ស្រា​បៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​។ កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​គ្រប់គ្រង​ក្រុមហ៊ុន ភ្ញៀវកិត្តិយស  និង អ្នកសារព័ត៌មាន​ជាច្រើន​។​

​អ្នក​ណែនាំ​រោងការ​ចំនួន​បីនាក់​បានឈ្នះ​រង្វាន់​រ៉ឺម៉ក​កង់​បី​ដែលមាន​បិទ​ស្លាក​សញ្ញា​ស្រា​បៀរ​អាន់​ឆ័​រ​យ៉ាង​ស្រស់ស្អាត​ជាមួយនឹង​ស្រា​បៀរ​អាន់​ឆ័​រ​ដប ៨០ កេស ពី​កម្មវិធី​ចាប់​រង្វាន់​លើក​ទី​បី​ដែល​បាន​ធ្វើឡើង​នៅក្នុង​កម្មវិធី Anchor Fun Zone របស់​ទូរទស្សន៍ PNN កាលពី​ថ្ងៃអាទិត្យ ទី ៣០ ខែកក្កដា ឆ្នាំ ២០១៧ កន្លងមក​។



 កម្មវិធី​ប្រគល់​រង្វាន់​លើក​ទី​បី​នេះ​បានរៀបចំ​ឡើង​ក្នុង​គោលបំណង​ថ្លែងអំណរគុណ និង បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុន​ចំពោះ​អ្នក​ដែល​បាន​ណែនាំ​រោងការ​ឲ្យ​ជាវ​ស្រា​បៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​។

​សូមកុំ​ទាន់​អាល់​អស់សង្ឃឹម លោកអ្នក​ក៏​អាចមាន​ឱកាស​ឈ្នះ​រង្វាន់​រថយន្ត​ដឹកទំនិញ​ខ្នាតតូច​ជាមួយ​ស្រា​បៀរ​អាន់​ឆ័​រ​ដប ចំនួន ១៥០ កេស​សម្រាប់​អ្នក​ណែនាំ​រោងការ​រូប​ណា​ដែល​បាន​ណែនាំ​រោងការ​ច្រើនជាងគេ​សម្រាប់​កម្មវិធី​បន្ទាប់​។​



 ដើម្បី​ចូលរួម​កម្មវិធី​ឈ្នះ​រង្វាន់​លើកទឹកចិត្ត​សម្រាប់​អ្នក​ណែនាំ​រោងការ​នេះ ម្ចាស់​ហាង​លក់​ភេសជ្ជៈ អ្នកផ្គត់ផ្គង់​ម្ហូប​(​ចុងភៅ​)  ដេប៉ូ​ចែកចាយ មិត្ត​ភ័ក្តិ និង អ្នក​ផ្សេងទៀត គ្រាន់តែ​ណែនាំ​ស្រា​បៀរ​របស់​ក្រុមហ៊ុន ដូចជា​ស្រា​បៀរ Heineken, Tiger, ABC, Anchor និង Gold Crown  ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍ និង ធ្វើការ​ចុះឈ្មោះ​មកកាន់​ក្រុមការងារ​បម្រើសេវា​អតិថិជន​របស់​ក្រុមហ៊ុន​យើងខ្ញុំ​តាមរយៈ​លេខ​ទូរស័ព្ទ ០១១ ២២២ ៤០០ / ០១១ ៣៣៣ ៥០០ ជាការ​ស្រេច​។
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មក​លេខ​៖ ០១១ ២២២ ៤០០ / ០១១ ៣៣៣ ៥០០ ។​

​ពិសា​ដោយ​ការទទួលខុសត្រូវ

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com