រថយន្ត
ក្រុង​មួយ​នៅ​បារាំង​បំពាក់​រ៉ា​ដា​ដើម្បី​ចាប់​រថយន្ត​ដែល​រំលោភសិទ្ធិ​អាទិភាព​របស់​ថ្មើរជើង​
21, Aug 2017 , 8:39 pm        
រូបភាព
ដោយ: ធីតា
​រ៉ា​ដា​ការពារ​ថ្មើរជើង ត្រូវបាន​បំពាក់​នៅក្នុង​តំបន់ La Grande Motte និង​ជា​លើកដំបូង​បំផុត​ក្នុងប្រទេស​បារាំង​។ នេះ​បើតាម​ការផ្សាយ​របស់ France 3 Occitanie​។



​រ៉ា​ដា អាច​ចាប់បាន​ទីតាំង​នៃ​ការចត​រថយន្ត រួមទាំង​សកម្មភាព​នៃ​ការបើកបរ ខណៈដែល​ថ្មើរជើង​ឆ្លងកាត់​ផ្លូវ​។ រ៉ា​ដា​នេះ មិន​ផ្តោតលើ​រូបភាព​ថ្មើរ​ឆ្លងកាត់​ផ្លូវ​ជាសំខាន់​នោះឡើយ ប៉ុន្តែ​វា​តាម​ចាប់​រថយន្ត​ណា​ដែល​រំលោភ​លើ​អាទិភាព​របស់​ថ្មើរជើង​។

​ឧបករណ៍​នេះ ត្រូវបាន​ផលិត​ដោយ​ភ្នាក់ងារ​សន្តិសុខ​បណ្តាញ​ផ្លូវថ្នល់​បារាំង (AFS2R)​។ រាល់​សកម្ម​ភាពមិន​ប្រក​តី រ៉ា​ដា​នឹងត្រូវ​បញ្ជូន​វីដេអូ​ដោយ​ស្វ័យប្រវត្តិ​ទៅកាន់​ការិយាល័យ​ប៉ូលីស​ក្រុង La Grande Motte ផ្ទាល់ ដែល​អាច​កំណត់​ការពិន័យ​អ្នក​បររថ​យន្ត ដែល​ចត​ដោយ​មិន​គោរព​តំបន់​អាទិភាព​របស់​ថ្មើរជើង​។



​ដំណើរការ​ចាប់តាំងពី​ដើមខែ​សីហា មក រ៉ា​ដា​មាន​ដែល​អាច​ថត​ស្លាក​រថយន្ត​យ៉ាងច្បាស់ រួមទាំង​សកម្មភាព​ទាំងមូល បន្ត​អនុវត្ត​សាកល្បង​រយៈពេល​៣​ខែ​។ បន្ទាប់មក អង្គភាព​ជំនាញ​បារាំង គ្រោង​បំពាក់​នៅតាម​ក្រុង​ផ្សេងៗ​ទៀត ដូចជា Lyon និង Calais ជាដើម​។​

​អ្នកបើកបរ​ដែល​រំលោភ​អាទិភាព​ថ្មើរជើង អាច​រង​ពិន័យ​ចាប់ពី​១៣៥​អឺរ៉ូ [​ជិត​១៦០​ដុល្លារ​អាមេរិក​] និង​រង​ការដក​៤​ពិន្ទុ​នៅលើ​បណ្ណ​បើកបរ​៕






© រក្សាសិទ្ធិដោយ thmeythmey.com