ជាតិ
រថយន្ត
ក្រុមហ៊ុនStar Auto មាន​លក់​លើសពី​រថយន្ត និង​គ្រឿងបន្លាស់
19, Mar 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
លោកអ្នក​ប្រហែលជា​គិតថា ក្រុមហ៊ុន Star Auto មាន​លក់​តែ​ពី​រថយន្ត និង​គ្រឿងបន្លាស់​រថយន្ត Mercedes-Benz ប៉ុណ្ណោះ ប៉ុន្តែ​មិន​អីចឹង​ទេ។ សម្ភារ​ប្រើប្រាស់​ផ្ទាល់ខ្លួន និង​គ្រឿង​លម្អ​រថយន្ត​យ៉ាងច្រើន​ប្រភេទ ក៏មាន​ដាក់លក់​នៅ​ក្រុមហ៊ុន Star Auto Cambodia ផ្លូវ៦០ម៉ែត្រ​ដែរ។


 
ក្រៅពី​ផ្តល់​សេវាកម្ម​ថែទាំ និង​ជួសជុល​រថយន្ត​ប្រកបដោយ​ទំនុកចិត្ត និង​គុណភាព​តាម​ស្តង់ដា ក្រុមហ៊ុន Star Auto Cambodia Co,.ltd មិន​ត្រឹមតែ​លក់ និង​ចែកចាយ​រថយន្ត Mercedes ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​លក់​សម្ភារ​ប្រើប្រាស់​ប្រចាំ​ខ្លួន និង​គ្រឿង​លម្អ​រថយន្ត​ជាច្រើន​មុខ​ទៀត​ដែរ។
 
សម្ភារ​ប្រើប្រាស់​ប្រចាំ​ខ្លួន និង​គ្រឿង​លម្អ​រថយន្ត​ទាំងនោះ មានដូចជា​បន្តោង​សោរ កាបូប​លុយ កាបូបស្ពាយ វ៉ាលិស មួក​ឆ័​ត្រ អាវយឺត ប៊ិក នាឡិកា វ៉ែនតា​ខ្មៅ ខ្សែក្រវ៉ាត់ កូនឡានតូចៗសម្រាប់​កុមារ កូន​ឡាន​សម្រាប់​តាំង​លម្អ កូន​កង់ រទេះរុញ​ទារក បំពង់​ដាក់​ទឹក ពែង​កាហ្វេ ដែល​សុទ្ធសឹង​ជា​ម៉ាក Mercedes ទាំងអស់។ សម្ភារ​ទាំងអស់នេះ មាន​ដាក់តាំង​លក់​នៅ នៅ​អគារ​តាំង​បង្ហាញ​រថយន្ត​ប្រណីត​មើ​ស៊ី​ឌី​ស-បិ​នស៍​ភ្នំពេញ (Showroom) ស្ថិតនៅ​ផ្លូវ៦០ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ៕
 

 













































Tag:
 រថយន្ត
 Mercedes-Benz
 គ្រឿងបន្លាស់
© រក្សាសិទ្ធិដោយ thmeythmey.com