ជាតិ
រថយន្ត
Star Auto៖បុគ្គលិក​ផ្នែក​បម្រើ​សេវាកម្ម​ជូន​អតិថិជនសុទ្ធតែ​បាន​រៀន​ជំនាញ​បដិសណ្ឋារកិច្ច ដើម្បី​ធានា​ភាពថ្លៃថ្នូរ​ក្នុង​ការផ្តល់សេវា
21, Aug 2017 , 8:54 pm        
រូបភាព
ដោយ: ថ្មីៗ
ក្នុងពេលដែល​លោកអ្នក យក​រថយន្ត​ទៅ​ត្រួតពិនិត្យ ជួសជុល ឬ​អញ្ជើញ​ទៅ​អគារ​តាំង​បង្ហាញ​រថយន្ត​ប្រណីត​មើ​ស៊ី​ឌី​ស-បិ​នស៍​ភ្នំពេញ (Showroom) ស្ថិតនៅ​ផ្លូវ៦០ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ លោកអ្នក​នឹង​ទទួលបាន​ការបម្រើ​អាហារសម្រន់ រួម​នឹង​ភេសជ្ជៈ យ៉ាង​រួសរាយ​រាក់ទាក់ និង​ជាទី​ពេញចិត្ត​បំផុត ពី​បុគ្គលិក​ផ្នែក​បម្រើ​កម្ម​ជូន​អតិថិជន​របស់​ក្រុមហ៊ុន Star Auto ។



បុគ្គលិក​ផ្នែក​បម្រើ​កម្ម​ជូន​អតិថិជន​ទាំងអស់ បាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​ជំនាញ​បដិសណ្ឋារកិច្ច ប្រកបដោយ​វិជ្ជាជីវៈ ដើម្បី​ធានាថា​អតិថិជនគ្រប់ៗរូប នឹង​ទទួលបាន​នូវ​បរិយាកាស​ដ៏​រីករាយ ក៏ដូចជា​បទពិសោធន៍​ដ៏​ល្អ នៃ​ការបម្រើ​សេវាកម្ម​កម្រិត​ខ្ពស់ ប្រកបដោយ​ភាពថ្លៃថ្នូរ​បំផុត។
 
អគារ​តាំង​បង្ហាញ​រថយន្ត​ប្រណីត​មើ​ស៊ី​ឌី​ស-បិ​នស៍​ភ្នំពេញ ដែលមាន​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ អមដោយ​វត្តមាន​នៃ​រថយន្តទំនើបៗ ដែល​បង្កលក្ខណៈ​ងាយស្រួល​ដល់​លោកអ្នក​ក្នុងការ​ជ្រើសរើស មាន​ទាំង​រថយន្ត​ប្រភេទ​ទេសចរណ៍ និង​រថយន្ត​ខ្នាត​ខ្ពស់​SUVsផងដែរ។ 
 
ចាប់ពី​ពេល​តទៅ លោកអ្នក ចំណាយ​តែ១ពាន់​ដុល្លារ​ក្នុង​មួយខែ នឹង​ទទួលបាន​រថយន្ត​ប្រណីត Mercedes-Benz ក្នុង​ក្តី​ស្រមៃ​ភ្លាម។ ក្រុមហ៊ុន ស្តា​អូ​តូ ខេ​ម​បូ​ឌា ដែល​នាំចូល ចែកចាយ និង​ដាក់លក់​ប្រភេទ​រថយន្ត មេ​ស៊ី​ឌី​ស-បិ​នស៍ ប្រចាំ​កម្ពុជា កំពុង​ផ្តល់ជូន​សេវាកម្ម​ថ្មី​មួយ គឺ​ការបង់​រំលស់​រថយន្ត Mercedes-Benz ដើម្បី​សម្រួល​ដល់​លោកអ្នក ដែល​ស្រមៃ​ក្លាយជា​ម្ចាស់​រថយន្ត​ប្រណីត Mercedes-Benz ។ លោកអ្នក គ្រាន់តែ​ចំណាយ​ចាប់ពី ១ ពាន់​ដុល្លារ ដល់៣ពាន់​ដុល្លារ ប្រចាំខែ​តែប៉ុណ្ណោះ។
 
សូម​អញ្ជើញ​ទៅ​ទស្សនា​អគារ​តាំង​បង្ហាញ(Showroom) រថយន្ត​ប្រណីត​មើ​ស៊ី​ឌី​ស-បិ​នស៍​ភ្នំពេញ ដែល​ដែលមាន រថយន្តទំនើបៗជាច្រើន​ប្រភេទ រង់ចាំ​លោកអ្នក​ជ្រើសរើស  ជាមួយនឹង​ការបម្រើ​សេវាកម្ម​​យ៉ាង​ថ្លៃថ្នូរ​បំផុត ពី​បុគ្គលិក​ផ្នែក​បម្រើ​កម្ម​ជូន​អតិថិជន​របស់​ក្រុមហ៊ុន Star Auto ៕
 

Tag:
 រថយន្ត
 Mercedes-Benz
 សេវាកម្ម
 បុគ្គលិក
© រក្សាសិទ្ធិដោយ thmeythmey.com