ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ប្រជាជនរាប់រយនាក់បានចូលរួមក្នុងសកម្មភាពវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ក្រុមហ៊ុន ព្រូដិនសល
22, Aug 2017 ,
10:27 am
រូបភាព
×
ដោយ:
ជី ដាណា
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយនៅកម្ពុជា បានបន្តពង្រីកការអនុវត្តសកម្មភាពកម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ខ្លួន ក្នុងខេត្តបាត់ដំបង និង សៀមរាប ក្រោយកម្មវិធីនេះទទួលបានជោគជ័យ និងមានការគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ចាប់ពីពាក់កណ្តាលខែកក្កដា រហូតមកដល់ពេលនេះ សកម្មភាពអប់រំកម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោកត្រូវបានរៀបចំក្នុងខេត្តបាត់ដំបង និងសៀមរាប ដែលក្នុងនោះប្រជាពលរដ្ឋរាប់រយនាក់ហើយបានចូលរួមដោយផ្ទាល់ យ៉ាងសកម្ម ។
តាមរយៈការផ្សព្វផ្សាយជាផ្លូវការ កាលពីថ្ងៃទី៤ មេសា ឆ្នាំ២០១៧ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងអំឡុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១០។ កម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺជាយុទ្ធនាការថ្នាក់តំបន់មួយដែលបង្កើតឡើងដោយ មូលនិធិព្រូដិនស៍ ដែលជាមូលនិធិសប្បុរសធម៌នៃក្រុមហ៊ុន ព្រូដិនសល ប្រចាំតំបន់អាស៊ី ដែលមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍នៅក្នុងតំបន់អាស៊ី ។ ការអនុវត្ដកម្មវិធីនេះក្នុងប្រទេសកម្ពុជា ត្រូវបានធ្វើឡើងតាមរយៈភាពជាដៃគូជាមួយ អង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងគាំទ្រដោយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធក្នុងមូលដ្ឋាន ។
កាលពីពេលថ្មីៗ នៅក្នុងខេត្តបាត់ដំបង និងសៀមរាប សកម្មភាពអប់រំត្រូវបានរៀបចំឡើងដោយសកម្ម ដោយបុគ្គលិកក្រុមហ៊ុន ព្រូដិនសលកម្ពុជា និងមានចូលរួមគាំទ្រពីទីប្រឹក្សាហិរញ្ញវត្ថុ និងទីប្រឹក្សាធានារ៉ាប់រង អាយុជីវិតរបស់ក្រុមហ៊ុន ដែលមានវត្តមាននៅក្នុងខេត្តទាំងពីរនេះ ។
លោក មាន ដូន ប្រធានគ្រប់គ្រងផ្នែកប្រតិបត្តិការប្រចាំសាខាក្រុមហ៊ុន ព្រូដិនសលកម្ពុជា ខេត្តបាត់ដំបង បានមានប្រសាសន៍ថា “កម្មវិធីនេះ យើងបានធ្វើនៅក្នុងទីរួមខេត្តបាត់ដំបងចំនួនប្រាំដងផងដែរ មកទល់ពេលនេះ គឺយើងឃើញថា មានប្រជាពលរដ្ឋចំនួន ជាង៤០០នាក់ ដែលបានចូលរួមជាមួយក្រុមការងាររបស់យើងខ្ញុំ ។ មិនត្រឹមតែប៉ុណ្ណោះ យើងមានក្តីរីករាយដោយបានឃើញថា ប្រជាពលរដ្ឋទាំងអស់នៅក្នុងទីរួមខេត្តបាត់ដំបង គឺគាត់មានការពេញចិត្តក្នុងការចូលរួម ។”
លោក ខាន់ សុវណ្ណារិទ្ធ ដែលជាប្រធានគ្រប់គ្រងផ្នែកប្រតិបត្តិការប្រចាំសាខា ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ខេត្តសៀមរាប បានមានប្រសាសន៍ថា “ក្រុមហ៊ុន ព្រូដិនសលកម្ពុជា រៀបចំសកម្មភាពនេះឡើង ក្នុងគោលបំណងដើម្បីអប់រំដល់ប្រជាពលរដ្ឋយើង ដែលធ្វើដំណើរតាមដងផ្លូវឲ្យគាត់មានការយកចិត្ត ទុកដាក់ខ្ពស់ ទៅលើសុវត្ថិភាពក្នុងការធ្វើដំណើរ ព្រោះអីការធ្វើដំណើរតាមដងផ្លូវសព្វថ្ងៃ បើយើងមានការធ្វេសប្រហែសតែបន្តិច វាអាចធ្វើឲ្យគាត់ ឬក្រុមគ្រួសារគាត់មានវិប្បដិសារីបាន ។”
ដោយមានឯកសារអប់រំត្រឹមត្រូវពីកម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពន្យល់ណែនាំច្បាស់លាស់ពីក្រុមការងារស្ម័គ្រចិត្តរបស់ក្រុមហ៊ុន ហើយថែមទាំងមានរង្វាន់វត្ថុអនុស្សាវរីយ៍គួរឲ្យទាក់ទាញទៀតនោះ សកម្មភាពដែលបានអនុវត្តកន្លងមកនេះ ទទួលជោគជ័យយ៉ាងធំធេង និងមានការទទួលស្វាគមន៍ពីសំណាក់ ប្រជាពលរដ្ឋគ្រប់រូបដែលបានចូលរួម ។
អ្នកស្រី សឿន មករា ជាអ្នករស់នៅក្នុងក្រុងបាត់ដំបងម្នាក់ ដែលបានចូលរួមក្នុងសកម្មភាពនេះ បាននិយាយថា “ខ្ញុំសូមអរគុណដល់ មូលនិធិព្រូដិនស៍ និងក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលលើកកម្មវិធីនេះមក ព្រោះជាកម្មវិធីល្អ មានការអប់រំ ហើយជំរុញឲ្យប្រជាជនយើងយល់ដឹងច្រើនទាក់ទងនឹងចរាចរណ៍ ។”
លោក កាំង សុផាវុធ ដែលជាអ្នកចូលរួមម្នាក់ក្នុងខេត្តសៀមរាប បាននិយាយថា “ដោយសារទាក់ទងទៅលើចរាចរណ៍ ពេលខ្លះយើងមានខ្វះខាតដែរ ដូចជា យើងចេះតែបើកភ្លេចគិតពីច្បាប់ យើងមិនទាន់សូវយោគយល់គ្នាទៅវិញទៅមក ឬយើងនៅខ្វះចន្លោះកន្លែងណាមួយ ។ នៅថ្ងៃនេះ ខ្ញុំបានចូលរួមស្តាប់ទៅបានដឹងថា ខ្ញុំនៅខ្វះខាតតិចតួចដែរក្នុងរឿងច្បាប់ចរាចរណ៍នេះ ។”
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បាននិងកំពុងបន្តបង្ហាញយ៉ាងច្បាស់នូវនៃការប្តេជ្ញាចិត្តយូរអង្វែងរបស់ក្រុមហ៊ុន ក្នុងការបម្រើប្រជាជនកម្ពុជាទាំងអស់ ក៏ដូចជាគាំទ្រដល់សហគមន៍មូលដ្ឋាន តាមរយៈកម្មវិធីដែលមាន សារៈសំខាន់ និងមានប្រយោជន៍ ។
ក្នុងរយៈពេលជាងបួនឆ្នាំកន្លះ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បាននិងកំពុងផ្តល់សេវា និងផលិតផលធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា ហើយលក់បានប្រមាណ ១០០,០០០ បណ្ណសន្យារ៉ាប់រងហើយមកទល់ពេលនេះ ។ ក្រុមហ៊ុននៅតែបន្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុ និងការការពារឈានមុខគេ សម្រាប់ប្រជាជនកម្ពុជា ក៏ដូចជារួមចំណែកលើកស្ទួយ និងអភិវឌ្ឍប្រទេសកម្ពុជាផងដែរ ។
( អត្ថបទពាណិជ្ជកម្ម )
]
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
12 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម