អត្ថបទពាណិជ្ជកម្ម
ម្ហូប​ក្តៅៗ ហុយៗ ដឹក​ដល់ទី​កន្លែង​ជាមួយ​ប្រូ​ម៉ូ​សិន​ពិសេស​
22, Aug 2017 , 11:19 am        
រូបភាព
​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​គេ​សង្កេតឃើញថា​សេវាកម្ម​ដឹកជញ្ជូន​ទំនិញ​ផ្សេងៗ មិន​ថា​ជា​របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ ខោអាវ​សម្លៀក​ពាក់​… សូម្បីតែ​ជា​គ្រឿង​បរិភោគ​ផ្សេងៗ មាន​ជា​ម្ហូបអាហារ​ចំអិន​ស្រាប់ៗ ស៊ុប ភេ​ស្ជៈ កាហ្វេ​ក៏មាន​ដាក់​បន្ថែម​នូវ​សេវាកម្ម​ដឹក​ជូន​ដល់ទី​កន្លែង​សម្រាប់​អតិថិជន​ផងដែរ ក្នុងន័យ​បង្កើន​ភាពងាយស្រួល និង​តម្រូវ​ការជូន​ដល់​អតិថិជន​របស់ខ្លួន​។ ដោយ​សម័យ​បច្ចុប្បន្ននេះ​មនុស្ស​គ្រប់រូប​សុទ្ធ​តែមាន​ភាព​មមាញឹក​ក្នុង​ការងារ ក៏ដូចជា​អាជីវកម្ម​ផ្សេងៗ និង​ជាពិសេស​បញ្ហា​ស្ទះចរាចរណ៍ ដែល​មិនអាច​អនុញ្ញាត​ឱ្យមាន​ពេល​គ្រប់គ្រាន់​ទៅ​ទទួលទាន​នៅ​ភោជនីយដ្ឋាន ឬ​ហាង​កាហ្វេ​នានា​។

​ដោយមាន​សំណើរ​ជាច្រើន​ពី​អតិថិជន​អំពី​សេវាកម្ម​ដឹក​ជ​ញ្ចូ​ន​នេះហើយ ទើប​ផាក​កាហ្វេ​បានដាក់​ដំណើរការ​នូវ​សេវាកម្ម​ដឹក​ជ​ញ្ចូ​ន​ម្ហូបអាហារ​ទៅកាន់​ទីកន្លែង​របស់​អតិថិជន​។ ដែរ​សេវា​កម្មនេះ​ផងដែរ​បាន​ដំណើរការ​អស់​រយៈពេល​ជិត​មួយខែ​កន្លងមកហើយ​។ លោកអ្នក​អាច​ទំនាក់ទំនង​មក លេខ​ទូរ​សព្ទ​សេវា​ដឹកជញ្ជូន​របស់​ផាក​កាហ្វេ​ដែលមាន​លេខ​ទំនាក់ទំនង​៖ ០២៣ ៩២០ ៩២០ ធានា​ក្នុង​រយៈពេល​ពី​២៥​នាទី ម្ហូបអាហារ​ក្តៅៗ ភេសជ្ជៈ កាហ្វេ​និង​ត្រូវបាន​រៀបចំ វេច​ខ្ចប់​ដោយ​អនាម័យ ស្តង់ដារ​ត្រឹមត្រូវ នឹង​ដឹក​ទៅដល់​ទីកន្លែង​របស់​អតិថិជន ជាមួយ​បុគ្គលិក​ផ្នែក​ដឹកជញ្ជូន​ប្រកបដោយ​វិជ្ជាជីវៈ​ក្នុង​ការងារ​។



​កាន់តែ​ពិសេស​ចាប់ពី​ថ្ងៃទី​២១ សីហា​នេះ ដល់​ថ្ងៃទី ២០ កញ្ញា ផាក​កាហ្វេ​មានកម្ម​វិធី​ប្រូ​ម៉ូ​សិន សម្រាប់​សេវាកម្ម​ដឹកជញ្ជូន​ដល់ទី​កន្លែង​នេះ​គឺ​៖ រាល់​ការចំណាយ​អស់ពី​៥ ដុល្លារ និង​ទទួលបាន​ប​ណ្ណ័​ផ្តល់ជូន​ភេសជ្ជៈ​កូកាកូឡា​កំប៉ុង​ចំនួន​១​សន្លឹក​ភ្លាមៗ ហើយ​កាន់តែ​ពិសេស​ជាងនេះទៅទៀត​រាល់​ចំណាយ​ពី ១៥ ដុល្លារ គឺ​កាន់តែ​ពិសេស​ទៅទៀត​គឺ​ទទួលបាន​ប​ណ្ណ័​ផ្តល់ជូន​កូ​កា កូ​ឡា​ដប​1.50L ចំនួន​១​សន្លឹក​ភ្លាមៗ​ផងដែរ សម្រាប់​កា​រក​ម្ម៉​ង​នៅពេល​បន្ទាប់​។​



​ក្រៅពីនេះ​លោកអ្នក​ពិតជា​បាន​ជ្រាប​ហើយ​ថា​ភោជនីយដ្ឋាន​ផាក​កាហ្វេ​គឺជា​ភោជនីយដ្ឋាន​ក្នុងស្រុក​មួយ​ដែលមាន​សាខា​ច្រើនជាងគេ បើ​ធៀប​ជាមួយ​ភោជនីយដ្ឋាន​ក្នុងស្រុក​មួយចំនួន និង​មាន​អាយុកាល​លើស​មួយ​ទសវត្ស មាន​ទីកន្លែង​ស្អាត មាន​ផាសុកភាព​និង​ប្រកបដោយ​អនាម័យ សេវាកម្ម​រហ័ស​ទាន់​ចិត្ត បុគ្គលិក​មាន​ស្នាមញញឹម​ទទួល​ស្វា​គម​ន៌ ពិសេស​ជា​ភោជនីយដ្ឋាន​គំរូ​មួយ​ដែល​បំរើ​ជូន​អាហារ​គ្មាន​ប៊ីចេង​មុនដំបូង​គេ​បង្អស់​ផងដែរ​។​





( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com